MENU
រថយន្ដហាយឡែនឌ័របុកឃឿនសួនច្បារទ្រូងផ្លូវហោះផ្លោងទៅ បុករថយន្ដតូរឺសដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលអោយស្លាប់ពីនាក់និង របួសជាច្រើននាក់នៅខណ្ឌជ្រោយចង្វារ
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី០៤ មេសា ២០១៧, ០៨:១៦ | ៥២៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   រថយន្ដហាយឡែនឌ័រមួយគ្រឿងបើកបរដោយយុវជនម្នាក់ បើកក្នុងល្បឿនយ៉ាងលឿនជ្រុលចង្កូតបុកឡើងឃឿនសួនច្បារទ្រូងផ្លូវហើយហោះផ្លោងទៅផ្លូវម្ខាងទៀតបុករថយន្ដតូរឺសយ៉ាងពេញទំហឹងដែលធ្វើដំណើរបញ្ច្រាសទិសគ្នាបណ្ដាលអោយអ្នកបើករថយន្ដហាយឡែនឌ័រគៀបជាប់ក្នុងរថយន្ដស្លាប់ភ្លាមៗ ចំណែកខាងរថយន្ដតូរឺសគឺមានស្ត្រីម្នាក់បានស្លាប់ភ្លាមៗដូចគ្នានិងជាង២០នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ១ និង៣០ នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៦ ខាងជើងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារប្រហែល២០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។    

សពទាំង២ត្រូវបានគេស្គាល់ឈ្មោះទី១. សៀង ភីរុណ ភេទប្រុស អាយុ២១ឆ្នាំ បើករថយន្តម៉ាក់ ហាយឡែនឌ័រ ពណ៌ស្ករពាក់ស្លាក់លេខ ភ្នំពេញ 2AL-1953  ទី២.ឈ្មោះ សុខណា ភេទស្រី អាយុប្រហែល៤០ឆ្នាំ ជាអ្នកដំណើរជិះក្នុងរថយន្តម៉ាក តូរឺស ១២កៅអី ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2L-8824 ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកហាយឡែនឌ័របើកតែម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទឹសដៅពីជើងទៅត្បូង (ពីខេត្តចូលរាជធានី) ដោយបើកក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ចំនុចកើតហេតុរថយន្តក៏រ៉េចង្កូតមកខាងឆ្វេងដៃបុកឡើងឃឿនសួនច្បារពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវហើយក៏ហោះឆ្លងមកចូលផ្លូវម្ខាងទៀត បុករថយន្តតូរឺស ដែលធ្វើដំណើរបញ្ច្រាស់ទឹសគ្នាពេញទំហឹងបណ្តាលអោយរថយន្តទាំង២រួញគៀបជាប់មនុស្សនៅខាងក្នុង ស្លាប់២នាក់ភ្លាមៗនៅហ្នឹងកន្លែង ។ ប្រភពដដែលបានបន្តទៀតថា រថយន្ត សាំងយ៉ុងគឺមានមនុស្សប្រហែលជាង២០នាក់ជិះក្នុងនោះ ។

បើតាមប្រភពព័ត៌មានពីសាច់ញាត្តិដែលជិះរថយន្ដតូរឺសបានអោយដឹងថា នៅមុនពេលកើតហេតុពួកគាត់ទើបតែចេញមកពីអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដោយមកទទួលបងប្អូនមកពីប្រទេសកូរ៉េ ហើយត្រឡប់ទៅផ្ទះនៅឯស្រុកមុខកំពូលដោយជួលរថយន្ដពីរផ្សេងគ្នាតែមិនទាន់បានទៅដល់ផ្ទះផងក៏ជួបគ្រោះថ្នាក់ចរាចរណ៍តែម្ដងទៅ។

ក្រោយពេលកើតហេតុរថយន្ដសង្គ្រោះបន្ទាន់ជាច្រើនគ្រឿងបានទៅដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យចំណែករថយន្តទាំង២គ្រឿងត្រូវបានកំលាំងជំនាញធ្វើការវាស់វែងស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដោះស្រាយតាមផ្លូវច្បាប់ ។ ដោយឡែកសពត្រូវបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតឆមប្រពៃណីនៅឯស្រុកកំណើត ៕

Tags:
  • រថយន្ដ
  • ទ្រូងផ្លូវ
  • របួស
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥