MENU
|
រាជធានីភ្នំពេញ៖ ក្រុមសង្គមស៊ីវិលនិងគណៈកម្មការធិការសម្រាប់ការបោះឆ្នោតត្រឹមត្រូវនិងយុត្តិធម៌នៅកម្ពុជា(ខុមហ្វ្រែល)នៅថ្ងៃទី២៨ខែមីនាឆ្នាំ២០១៧នេះបានធ្វើសន្និសីទកាសែតស្តីពីការជ្រើសរើស បណ្តុះបណ្តាល ភ្នាក់ងាររបស់ខ្លួនសម្រាប់សង្កេតការ ការបោះឆ្នោតឃុំសង្កាត់ នៅថ្ងៃទី៤ខែ មិថុនាឆ្នាំ២០១៧ខាងមុខ។
អង្គការខុមហ្វ្រែលបានបង្ហាញថានៅស្នាក់ការកណ្តាលភ្នំពេញមានការជ្រើសរើសរៀបចំលេខាធិការដែលមានគ្រូបង្គោលពី៥ទៅ១០នាក់។២៥នាក់ជាគ្រូបង្គោលមានពីរាជធានីខេត្តទាំង២៥។អ្នកសង្កេតការណ៍វែងមានចំនួន៣០០នាក់មកពី១៩៧ស្រុកខណ្ឌ។មានអ្នកសង្កេតការណ៍ខ្លីមានចំនួន១៨៥០០នាក់(១៦៤៦នាក់ជាស្រ្តីមកពីឃុំសង្កាត់ទាំង១៦៤៦និង១២៤៥៨នាក់មកពីតាមភូមិ)។
លោក មឿន តុលា នាយកប្រតិបត្តិ(Central)បានលើកឡើងថានោសល់រយៈពេលខ្លីមិនដល់២ខែនោះទេដែលការបោះឆ្នោតឃុំសង្កាត់ចូលមកដល់(៤មិថុនា២០១៧)។ពេលនេះអ្វីដែលអង្គការសង្គមស៊ីវិលបានធ្វើការកាលពីឆ្នាំ២០១៣យើងបានរួមគ្នាបង្កើតជាមជ្ឈមណ្ឌលដើម្បីតាមដានស្ថានការណ៍កន្លងមកដើម្បីតាមដានស្ថានការណ៍ការបោះឆ្នោតដាតើការបោះឆ្នោតនេះតាមគន្លងត្រឹមត្រូវឬនៅ។
លោកបានលើកឡើងថាដោយសារយើងកៀកការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ទៅហើយ។សម្ព័ន្ធសម្រាបការបោះឆ្នោតបានធ្វើការងារជាច្រើនសម្រាប់ការបោះឆ្នោតកាលពីឆ្នាំ២០១៣កន្លងទៅដែលបានផ្តល់យោបល់ឲ្យមានការកែទម្រង់សមាជិកគជប។យើងមិនហានថាគជបនោះឯករាជ្យនោះទេ។តែយើងយល់ថាវាអាចមានតុល្យភាពព្រោះមាន៤នាក់មកពីគណបក្សជាប់ឆ្នោតនិងម្នាក់មកសង្គមស៊ីវិល។
លោកបានលើកឡើងថានៅពេលដែលយើងមានការស្នើឡើងគជបបានធ្វើការចុះឈ្មោះអ្នកបោះឆ្នោតឡើងវិញ។នៅពេលនេះមានអ្នកចុះឈ្មោះជាង៨១.៣៨%ក្នុងចំណោមអ្នកមានអាយុចាប់ពី១៨ឆ្នាំឡើងជាង៩៦,៦នាក់។ក្នុងនោះមានជាង២លាននាក់មិនបានចុះឈ្មោះបោះឆ្នោត។
អ្នកស្រី ធីតាឃឹៈនាយិការអង្គការស៊ីលីកាបាននិយាយថាអង្គការរបស់អ្នកស្រីបានលើកស្ទួយស្រ្តីក្នុងវិស័យនយោបាយ។ជាពិសេសបានជំរុញឲ្យមានស្រ្តីចូលរួមក្នុងការឈរឈ្មោះក្រុមប្រឹក្សាឃុំសង្កាត់។សមាជិកក្រុមប្រឹក្សាឃុំសង្កាត់គួរតែមានចំនួនស្រ្តីមានការកើនឡើងនៅតាមឃុំសង្កាត។ពេលនេះមានឃុំសង្កាត់ចំនួន១៦៤៦មានឃុំចំនួន២៦០ឃុំសង្កាត់ដែលគ្មានស្រ្តី។
អ្នកស្រីបានលើកឡើងថាចំពោះស្រ្តីនិងយុវជននៅក្នុងឃុំសង្កាត់ត្រូវបានមើលរំលងនិងមានស្រ្តីចំនួន១៧,៧៨%ចំនួននេះនៅមានចំនួនតិចនៅឡើយ។អង្គការរបស់អ្នកស្រីនឹងធ្វើការងារជាមួយអង្គការ១២ផ្សេងទៀតក្នុងការពង្រាយស្រ្តីចំនួន៣០០នាក់នៅតាមឃុំសង្កាត់សម្រាប់សង្កេតការណ៍បោះឆ្នោតនៅតាមខេត្តចំនួន១១គោលដៅរបស់អង្គការខុមហ្វ្រែល។អ្នកសង្កេតការណ៍ទាំងនោះខុសប្លែកពីអ្នកសង្កេតការណ៍ទូទៅដោយផ្តោតទៅលើតែស្រ្តីប៉ុណ្ណោះ។
លោកគល់ បញ្ញា ប្រធានអង្គការខុមហ្វ្រែលបានលើកឡើងថាក្រុមសង្គមស៊ីវិលនឹងបង្កើតបន្ទប់ស្ថានការណ៍ដែលសម្រាប់ឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាថាតើធ្វើយ៉ាងណាឲ្យការបោះឆ្នោតនេះមានភាពត្រឹមត្រូវនិងយុត្តិធម៌។ក្រុមការងារវិភាក្សានឹងលើកយកចំណុច៩ដែលមកអះអាងដើម្បីធ្វើការសង្កេតលើការបោះឆ្នោតនេះដើម្បីរកឲ្យឃើញថាត្រឹមត្រូវនិងយុត្តិធម៌។
លោកបានលើកឡើងថាសង្គមស៊ីវិលសូមស្វាគមន៍សម្រាប់គណបក្សនយោបាយចូលរួម។នៅពេលថ្មីៗនេះគេឃើញមានថ្នាក់ដឹកនាំគណបក្សនយោបាយធំៗចំនួនពីរដែលមានអាសនៈក្នុងរដ្ឋសភាបានបង្ហាញពីឆន្ទះចង់ឲ្យមានការបោះឆ្នោតឃុំសង្កាត់នេះប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌។តែក្រុមអង្គការសង្គមស៊ីវិលយើងយកអ្វីមកវាស់នៅក្នុងបន្ទប់ស្ថានការណ៍របស់យើងនៅពេលនោះ?។កត្តាចំនួន៩នោះអាចកំណត់ការបោះឆ្នោតនោះត្រឹមត្រូវ សេរីនិងយុត្តិធម៌គឺកត្តាច្បាប់បោះឆ្នោត។ច្បាប់គណបក្សនយោបាយដូចជាសិទ្ធិរបស់គណបក្សប្រឆាំងនិងគណបក្សនានាមកប្រកួតប្រជែងនោះយ៉ាងណាក្រៅពីគណបក្សកាន់អំណាច?។
លោកគល់ បញ្ញា បានលើកឡើងថាយើងនឹងពិនិត្យមើលដែនកំណត់ព្រំប្រទល់ឃុំសង្កាត់ដើម្បីកំណត់អាសនៈប្រកួតប្រជែង។យើងពិនិត្យមើលចំនួនអ្នកបោះឆ្នោតក្នុងឃុំសង្កាត់នោះ។ឧទារណ៍ឃុំមួយមានអាសនៈ៧ ឃុំមួយមានអាសនៈ១០ឬឃុំមួយមានអាសនៈ១២តើវាសមាមាត្រនឹងចំនួនអ្នកបោះឆ្នោតក្នុងឃុំទាំងនោះទេ។
លោកបានលើកឡើងថាការរកចំនួនអាសនៈក៍ត្រូវបានពិនិត្យមើលដែរ។វាអាចធ្វើឲ្យថាមណ្ឌលនោះមានពហុបក្សនៅក្នុងមណ្ឌនេះដែរឬទេ?។តែមានរូមន្តខ្លះអាចមើលទៅឃើញថាមានតែគណបក្សកាន់អំណាចទទួលបានអាសនៈនោះ។ក្នុងនោះមើលការងាររបស់គជបនិងការជ្រើសរើសបុគ្គលិកនិងថវិការបស់គជបនិងការចុះឈ្មោះអ្នកបោះឆ្នោតនិងចុះបញ្ជីគណបក្សនយោបាយ។
លោកអ៊ំ សំអាតបុគ្គលិកលីកាដូបានលើកឡើងថាក្រុមអន្តរាគមន៍នៅពេលអង្កេតការណ៍យើងជួបបញ្ហាកើតឡើងនៅពេលដែលពួកគាត់កំពុងបំពេញការងារនៅទីនោះ។នៅពេលដែលអ្នកសង្កេតការណ៍យើងត្រូវបានគេរារាំង គម្រាមកំហែង ពេលគាត់កំពុងបំពេញការងារយើងត្រូវជួបជាមួយគជបឃុំសង្កាត់ឬគជបខេត្ត។