ទាំងនោះជាការសន្យារបស់នាយករដ្ឋមន្ត្រីឥណ្ឌានិងប្រធានាធិបតីឥណ្ឌូនេស៊ី ក្រោយពេលមេដឹកនាំប្រទេសទាំងពីរ បានជួបពិភាក្សាគ្នា កឡពីថ្ងៃទី១៣ខែធ្នូ។ ទាំំងនោះគឺជាសាររបស់មេដឹកនាំប្រទេសទាំងពីរផ្ញើទៅកាន់ប្រទេសចិន ក្នុងពេលដែលចិនបង្កើនសកម្មភាពនៅសមុទ្រចិនភាគខាងត្បូង។
សារព័ត៌មាន India Times បានផ្សាយថានៅក្នុងជំនួប រវាងនាយករដ្ឋមន្ត្រីឥណ្ឌាលោកNarendra Modi នៅថ្ងៃដំបូងនៃតំណើរទស្សនកិច្ចឥណ្ឌាប្រធានាធិបតីឥណ្ឌូនេស៊ីលោកJoko Widodo បានបញ្ចាក់ថា ប្រទេសទាំងពីរបានព្រមព្រៀងរួមពីការចាំបាច់នៅច្រកផ្លូវចរាចរណ៍តាមដែនសមុទ្រដ៏សំខាន់បំផុត នៅសមុទ្រចិនភាគខាងត្បូង ក្នុងនោះមានទាំងមហាសមុទ្រឥណ្ឌាផងដែរ។
សេចក្តីប្រកាសរួមបានបញ្ចាក់យ៉ាងច្បាស់ថា « ជាដៃគូរយុទ្ធសាស្ត្រ និងជាប្រទេសជិតខាងនៅលើដែនសមុទ្រ មេសដឹកនាំប្រទេសទាំងពីរបានបញ្ចាក់ពីសារសំខាន់ នៃកិច្ចសហប្របតិបត្តិការ សន្តិសុខ និងការពារជាតិ»។
បើទោះបីមិននិយាយដោយផ្ទាល់អំពីប្រទេសចិន ប៉ុន្តែនាយករដ្ឋមន្ត្រីឥណ្ឌា Narendra modi និង ប្រធានាធិបតីJoko Widodo បានស្នើរឲ្យមានតល្យភាពជាងនេះស្តីពីសន្តិសុខចរាចណ៍នៅដែនសមុទ្រ។ ដោះស្រាយវិវាទលើដែនសមុទ្រតាមរយៈសន្តិភាព និងមិនត្រូវមានសកម្មភាពឯកតោភាគីក្នុងការផ្លាសប្តូរតម្រងនៅសមុទ្រនោះឡើយ។
ជាមួយគ្នានោះឥណ្ឌានិងឥណ្ឌូនេស៊ីបានជ្រុញឲ្យភាគីពាក់ព័ន្ធ នៅក្នុងវិវាទ ដែនសមុទ្រ ដោះស្រាយទៅតាមច្បាប់អន្តរជាតិនិងច្បាប់សមុទ្រ ឆ្នាំ១៩៨២ ។ ជាមួយគ្នានោះប្រធានាធិបតីជូកូ វីដូដូ និង លោក ណារ៉ែនត្រាមូឌី ក៏បានយលព្រម ជម្រុញការរក្សាសន្តិសុខនិង ធ្វើសមយុទ្ធរួមនៅសមុទ្រចិនភាគខាងត្បូង ជាកន្លែងមានវិវាទនិងជាទីលាន ប្រយុទ្ធរបស់ប្រទេសមហាអំណាចលើពិភពលោក។
សមុទ្រចិនភាគខាងត្បូងកាន់តែ តានតឹង នៅពេលដែលចិន បដិសេធគោរពទៅតាមច្បាប់អន្តរជាតិ ក្នុងនោះមានសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិ ស្តីពីខ្សែបន្ទាត់ព្រំដែន៩កំណាត់។