រាជធានីភ្នំពេញ៖ បុរសម្នាក់បើករថយន្តព្រួសនៅក្នុងល្បឿនលឿនហើយបានរេចង្កូតទៅប៉ះរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ផ្ងាជើងរថយន្តរងការខូចខាតស្ទើទាំងស្រុងសំណាងល្អអ្នកបើកបរគ្រាន់តែរងរបួសស្រាល ។ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៦ ខែមេសាឆ្នាំ២០១៧ តាមបណ្ដោយផ្លូវ ( ជាសុផារ៉ា ) ត្រង់ចំណុច ភូមិពពែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
តាមប្រភព័ត៌ពីសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅម៉ោងកើតហេតុខាងលើពួកគាត់កំពុងតែដេកលង់លក់ស្រាប់តែលឺសំឡេងដូចរន្ទះពេលនោះពួកគាត់បានភ្ញាក់ភ័យស្លន់ស្លោក្រឡេកទៅឃើញរថយន្តម៉ាកព្រួសពណ៌ទឹកប្រាក់ពាក់ស្លាកភ្នំពេញ2W.3598 ក្រឡាប់ផ្ងាជើងឡើងលើស្រាប់តែឃើញតៃកុងលូនចេញពីក្នុងរថយន្តហើយខំប្រឹងលើករថយន្តអោយក្រឡាប់វិញតែលើកមិនរួចស្របពេលនោះក៏មានកម្មកររបស់រថយន្តកុងទីន័រមានគ្នាជិត១០នាក់ដែលបានធ្វើដំណើរតាមផ្លូវបាននាំគ្នាជួយលើកក្រឡាប់យកមកដាកលចញ្ចើមផ្លូវដើម្បីកុំអោយស្ទះចរាចណ៌។ ក្រោយកើតហេតុបុរសដែលជាអ្នកបើកបរបានទំនាក់ទំនងទៅបងប្អូនយករថយន្តមកយកទៅបាត់ដោយបន្សល់នៅរថយន្តបង្កនៅនិងកន្លែងកើតហេតុ។
បច្ចុប្បន្នរថយន្តត្រូវបានសមត្ថកិច្ចជំនាញអូសវាស់វែងយកទៅកាន់ ការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ រងចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ៕