![]() |
MENU
|

សារព័ត៌មានវ៉ាស៊ីនតោនប៉ូស្ត៍បានផ្សាយថា កម្លាំងចារកិច្ច អាមេរិក បានស្នើរសុំប្រាក់បន្ថែម៦០លានដុល្លារ ទៀតសម្រាប់មូលនិធីនៅក្នុងឆ្នាំ២០១៨ ក្នុងការបំពេញខ្វះខាតក្នុងយុទ្ធសាស្ត្រការពារសន្តិសុខដល់គ្រួរសារប្រធានាធិបតីដូណាលត្រាំ ។
ផ្ទុយពីអតីតប្រធានាធិបតីអូបាម៉ា ការការពារសន្តិសុខ មិនពិបាក់នោះឡើយ ដោយសារតែគ្រួរសាលោកអូបាម៉ារស់នៅក្នុងសេតវិមានទាំងអស់ ជាការងាយស្រួលហើយក្រុមសម្ងាត់ការពារ ពេលកូនលោកអូបាម៉ាទៅរៀនតែប៉ុណ្ណោះ។
ចំណែកលោកត្រាំវិញ សមាជិកគ្រួរសារមានច្រើនហើយមិនរស់នៅក្នុងសេតវិមាន នោះឡើយ ដូច្នេះ សកម្មភាពការពារ គឺពិតជាមានផលលំបាក់ហើយត្រូវចំណាយប្រាក់ច្រើនទៀត ទើបអាចការពារ បានល្អា។
តាមសារព័ត៌មាន វ៉ាស៊ីនតោនប៉ូស្ត៍បានផ្សាយថា ក្នុងចំណោមប្រាក់ ៦០ដុល្លារដែលស្នើរបន្ថែមនោះ មាណ២៦,៨លានដុល្លារ ចំណាយទៅលើក្រុមចារកិច្ចការពារសន្តិសុខ គ្រួរសារលោកត្រាំនៅក្នុងវិមានត្រាំ កណ្តាលទីក្រុងញ៉ូវយ៉ក។ ប្រាក់ជាង ៣០លានដុល្លារទៀត សម្រាប់ការពារ ពេលលោកត្រាំធ្វើដំណើរចុះឡើយ ក៏ដូចជា អនុប្រធានាធិបតី ក៏ដូចជាមេដឹកនាំស្និតបំផុតជាមួយលោកត្រាំ។
កម្លាំងចារកិច្ចអាមេរិកបានបឋញ្ចាក់ថា ការការពារសន្តិសុខដល់គ្រួរសារលោកប្រធានាធិបតីដូណាលត្រាំ គឺចំណាយច្រើនជាងគេបង្អស់ សម្រាប់ប្រធានាធិបតីអាមេរិក។
ការចំណាយច្រើនបែបនេះក៏ដោយសារតែកូនពៅ និង ប្រពន្ធរបស់លោកត្រាំ មិនរស់នៅក្នុងសេតវិមាន ដោយរស់នៅក្នុង វិមាន ត្រាំ ក្នុងទីក្រុងញ៉ូវយ៉កដដែល។ មិនតែប៉ុណ្ណើ លោកត្រាំក៏តែងតែធ្វើដំណើរចុះឡើង ទៅកន្លែងប្រពន្ធកូនគឺជាផលលំបាក់សម្រាប់សកម្មភាពការពារ។ ជាមួយគ្នានេះ លោកត្រាំក៏បានចំណាយពេលវេលាចុងសប្តាហ៍ ទៅសម្រាក់កាយនៅ វិមាន Mar a Lago ក្នុងរដ្ឋ Florida ។ក្រៅពីនេះកូនប្រុសរបស់លោកត្រាំ ក៏មានកាលវិភាគធ្វើការជាច្រើន បន្ទាប់ពីឪពុកក្លាយជាប្រធានាធិបតីអាមេរិក។
នៅពេលនេះគែមិនទាន់ដឹងថា ប្រាក់ដ៏ច្រើនទាំងនោះនឹងទួលបានការអនុម័តដែរឬទេ។ប៉ុន្តែការការពារសុវត្ថភាពដល់គ្រួសារប្រធានាធិបតីគឺជាការចាំបាច់បំផុត ទៅតាមផ្លូវច្បាប់របស់អាមេរិក។
មួយវិញទៀតលោកត្រាំ មិនទទួលបានការគាំទ្រច្រើនពីពលរដ្ឋអាមេរិក ដោយសារតែគោលនយោបាយ អន្តោបវេស ដែលលោកបានចេញច្បាប់ហាមប្រាំពលរដ្ឋ៧ និង៦ប្រទេសដែលកាន់សាសនាអិស្លាមចូលក្នុងទឹកដីអាមេរិក រងការរិះគន់និងបាតុកម្មប្រឆាំងនៅគ្រង់ទិសទី ។ ចំណុចទាំងនោះហើយដែលអាចធ្វើឲ្យសុវត្ថភាពរបស់លោកត្រាំ ចំាបាច់ត្រូវតែបង្កើនការការពារ ដោយមានអ្នកស្អប់ច្រើនជាងអ្នកស្រឡាញ់។
នៅក្នុងកម្មវិធីសុខាភិបាល ដែលោកត្រាំបានឡើងគម្រោង ជំនួប កម្មវិធីសុខាភិបាល របស់អតីតប្រធានាធិបតី Obamacare ក៏រងការប្រាំងពីពលរដ្ឋរាប់លាននាក់ ហើយ បើកម្មវិធីនោះត្រូវផ្លាសប្តូរ ពលរដ្ឋច្រើនលាននាក់ រងផងប៉ះពាល់។
នៅថ្ងៃទី២៣ មីនា អាចជាថ្ងៃចុងក្រោយនៃជីវិតរបស់ច្បាប់ ធានារ៉ាប់រងសុខភាពរបស់លោកអូបាម៉ា ដែលគេនិយមហៅថា ច្បាប់Obamacare។ ប្រជាជនក្រីក្រនៅអាមេរិក ប្រមាណជាង២០លាននាក់ អាចនឹងប្រឈមមុខ នឹងការបាត់បង់សិទ្ធិធានារ៉ាប់រងសុខភាព បើសិនជា ច្បាប់Obamacare ត្រូវគេលុបចោលនាពេលនេះ។
កំណែទម្រង់ច្បាប់Obamacare គឺជាកម្មវិធីនយោបាយដ៏សំខាន់ របស់លោកដូណាល់ ត្រាំ ដែលសម្រាប់លោក ក៏ដូចជាគណបក្សសាធារណៈរដ្ឋ ច្បាប់នេះ បានបណ្តាលឲ្យបាត់បង់ប្រាក់រដ្ឋច្រើនណាស់ ហើយជាពិសេសគឺវាបានតម្រូវឲ្យប្រជាជនអាមេរិក អ្នកមានជីវភាពធូរធា ត្រូវចូលរួមជួយចំណាយថ្លៃសេវាសុខភាពរបស់ប្រជាជនក្រីក្រ។
កំណែទម្រង់ ដែលគណបក្សសាធារណៈរដ្ឋ កំពុងព្យាយាមធ្វើ តាមរយៈអត្ថបទច្បាប់ថ្មី គឺមានខ្លឹមសារ កាត់បន្ថយការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុរបស់រដ្ឋាសហព័ន្ធ ហើយប្រគល់វាទៅឲ្យរដ្ឋសមាជិកវិញ។ អ្វីដែលថ្មីមួយទៀត ខុសពីច្បាប់Obamacare គឺការកាត់បន្ថយកម្រិតប្រាក់ជំនួយឥណ្ឌទាន ទៅឲ្យប្រជាជនក្រីក្រ សម្រាប់យកទៅទិញបណ្ណធានារ៉ាប់រងសុខភាព ពីក្រុមហ៊ុនឯកជន។ ច្បាប់ថ្មី ក៏បានលុបចោលកាតព្វកិច្ច ថាត្រូវតែចុះឈ្មោះទិញបណ្ណធានារ៉ាប់រងសុខភាពដែរ។
ដើម្បីធ្វើកំណែទម្រង់ច្បាប់Obamacare គណបក្សសាធារណៈរដ្ឋត្រូវការសម្លេង៥០+១ នៅក្នុងសភាតំណាង មានន័យ ថា គឺត្រូវឲ្យបានសម្លេងឆ្នោតយ៉ាងហោចណាស់ ២១៦សម្លេង។ ដោយឡែក សមាជិកសភាមកពីបក្សប្រជាធិបតេយ្យ ចំនួន១៩៧នាក់ ត្រូវគេជឿថានឹងបោះឆ្នោតប្រឆាំងទាំងអស់។ ជាងនេះទៅទៀត ក្នុងរវាងប៉ុន្មានថ្ងៃចុងក្រោយនេះ សមាជិកសភា មកពីគណបក្សសាធារណៈរដ្ឋមួយចំនួន ក៏បានសម្តែងការមិនយល់ស្រប លើខ្លឹមសារនៃច្បាប់កំណែទម្រង់ថ្មីនេះដែរ។


