MENU
ប៊ែលហ្សិច រកឃើញអាវុធជាច្រើននៅក្នុងរថយន្ត ត្រៀមវាយប្រហារហ្វូងមនុស្ស
ព័ត៌មានអន្តរជាតិ | ថ្ងៃសុក្រ ទី២៤ មីនា ២០១៧, ១១:០៥ | ៨៧៥ ដង | ចុចបញ្ចេញមតិ (០)

ប៉ូលិសបែលហ្សិច បានចាប់ខ្លួន​ជនសង្ស័យ​ ដែលមានគម្រោង បើករថយន្តបុកហ្វូងមនុស្ស  នៅទីក្រុង  Antwerp ​ភាគខាងជើង ប្រទេសនេះហើយក៏បានរឹបអូសកាំភ្លើងនិងអាវុធជាច្រើនទៀតនៅក្នុងរថយន្ត ។

លោក​ Serge Muyters ​ ស្នងការប៉ូលិស​នៅទីក្រុង Antwerp ​បានបញ្ចាក់ថ«រថយន្តមួយគ្រឿងបានព្យាយាមបើកបុកហ្វូងមនុស្ស ដោយបើកក្នុងល្បឿនលឿន នៅក្នុងតំបន់​ Meir ​ធ្វើឲ្យអ្នកធ្វើដំណើរ លោតចៀសរថយន្ត ។

ហេតុការខាងលើកើតឡើងនៅវេលាម៉ោង១១ថ្ងៃទី​២៣ខែមីនា ដោយជនល្មើសមានឈ្មោះ​ Mohamed R ​អាយុ​៣៩ឆ្នាំ​ជនជាតិបារាំងដើមកំណើតអាហ្វ្រិក​បច្ចុប្បន្នរស់នៅក្នុងប្រទេសបារាំង។ប៉ុលិសបានបញ្ចាក់ថា បារកឃើញកាំភ្លើងកាំបិទសារធាតុរាវនៅក្នុងដប់មិនទាន់បញ្ចាក់ថាជាសាធាតុអ្វីឡើយ។

លោក Serge Muyters ​ បានបញ្ចាក់ថថា កម្លាំងប៉ូលិសប៊ែលហ្សិកសង្ស័យក៏បានឲ្យរថយន្តខាងលើឈប់ ប៉ុន្តែរថយន្តនោះមិនព្រមឈប់ឡើយដោយបើកឆ្លងកាត់ភ្លើងស្តុបក្រហមទៀតផងធ្វើឲ្យកម្លាំងប៉ូលិសត្រូវតែដេញតាមបង្ខំឲ្យឈប់រថយន្ត។ ​

មន្ត្រីប៉ូលិសបានឲ្យដឹងថា សន្តិសុខត្រូវបានរិតបន្តឹងនៅទីក្រុង​ Antwerp  ដោយដាក់ពង្រាយកម្លាំងប៉ូលិសនិងទាហានរួមទាំងកម្លាំងដោះមីនទៀតផង។

ហេតុការខាងលើកើតឡើងចំពេលដែល អង់គ្លេសរងការវាយប្រហារដោយបើករថយន្តបុកហ្វូងមនុស្សកំពុងធ្វើដំណើរថ្មើជើង និងចាក់ប៉ូលិសបណ្តាលឲ្យស្លាប់ទៀតផង។

អ្វីដែលគួរចាប់អារម្ភនោះ គឺសកម្មភាព ខាងលើ កើតឡើង ចំពេលដែលប៊ែលហ្សិច ប្រារព ខួប១ឆ្នាំនៃការវាយប្រហារភេរវកម្ម ៣កន្លែងផ្សេងគ្នានៅក្នុងអាកាសយានដ្ឋាននិង ស្ថានីរថភ្លើង ក្នុងទីក្រុង ព្រុចស៊ែល សម្លាប់មនុស្ស៣២នាក់ និង ជាង ៣០០នាក់រងរបួស។

យ៉ាងណា​ក៏ដោយ សមត្ថកិច្ច​បែលហ្ស៊ិកនៅ​មិន​ទាន់​សន្និដ្ឋាន​ច្បាស់​ប្រាកដ​ថា ​ជន​នេះ​មាន​បំណង​ធ្វើ​ភេរវកម្ម​តាម​ការ​បង្គាប់​របស់​ក្រុម​ភេរវកម្ម​អ៊ីស្លាម​ណា​មួយ​ទេ។ គួរកត់​សម្គាល់​ថា ហេតុការណ៍​នេះកើតឡើង​ក្រោយ​ភេរវកម្ម​នៅ​ទីក្រុង​ឡុងដ៍​ តែមួយ​ថ្ងៃ​ប៉ុណ្ណោះដែល​ជន​ជីហាត​បាន​ប្រើ​រថយន្ត​បុក​សម្លាប់​មនុស្ស​ ៣នាក់​នៅ​តាម​ផ្លូវ។ គេ​មិន​ទាន់​ដឹង​ថា ​ជន​បង្ក​ហេតុ​នៅ​ក្រុង​អង់វែរ ​និង​ជន​បង្ក​ហេតុ​ នៅ​ក្រុង​ឡុងដ៍ ​ជា​បក្សពួក​តែ​មួយ​រឺយ៉ាង​ណា​ទេ៕

 

 

Tags:
  • ប៊ែលហ្សិច
  • រថយន្ត
  • អាវុធ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥