MENU
នគរបាលចាប់ខ្លួនមេអណ្តើក២នាក់បញ្ជូនទៅតុលាការ រឿងនាំនារីខ្មែរទៅរៀបការជាមួយបុរសជនជាតិចិន
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី២៣ មេសា ២០១៧, ១០:២៨ | ៤៦៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ ៖ មេអណ្តើកញីឈ្មួល២នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញ ដូរមនុស្សនិងការពារអនីតិជនក្រសួងមហាផ្ទៃ ស្រាវជ្រាវនិងចាប់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាល ថ្ងៃទី២១ មេសា ២០១៧ ដែលថាបានជាប់ពាក់ព័ន្ធនឹងការនាំនារីខ្មែរទៅរៀបការប្តីជាជនជាតិចិន ដោយមិនស្របច្បាប់ ។

មេអណ្តែកម្នាក់ឈ្មោះ ស្រាប់  លីអេង ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ និងបុរសម្នាក់ទៀតឈ្មោះ ជឿង ថាន់ឡុង ស្នាក់នៅបន្ទប់ជួលលេខ២៦ ផ្លូវលំ ក្បែរសួនកាណាឌីយ៉ា ស្ថិតក្នុងភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។

តាមមន្ត្រីនគរបាលបានឲ្យដឹងថា ស្រ្តីខាងលើសង្ស័យជាមេខ្លោងជួញដូរមនុស្ស នាំស្រ្តីខ្មែរទៅរៀបការជាមួយបុរសនៅប្រទេសចិន រឿងនេះត្រូវបែកធ្លាយដោយអគ្គកុងស៊ុលប្រចាំនៅប្រទេសចិនចាប់បញ្ជូនខ្លួននារីរងគ្រោះវិលមកប្រទេសខ្មែរវិញកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦កន្លងមក ហើយនារីរងគ្រោះបានប្តឹងទៅក្រសួងមហាផ្ទៃចាត់វិធានការស្រាវជ្រាវចាប់មេខ្លោង។ ក្រោយមកក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ត្រីស៊ូ វ៉ាន់ឌី អនុប្រធាននាយកដ្ឋានប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន កម្លាំងនគរបាលក្រសួងមហាផ្ទៃចុះស្រាវជ្រាវឃាត់ខ្លួនស្ត្រីមេខ្លោងបាននៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ដោយស្រ្តី សង្ស័យសម្ងំលាក់ខ្លួនក្នុងបន្ទប់ជួលក្បែរ សួនកាណាឌីយ៉ា ។

បើតាមប្រភពផ្សេងមួយទៀតបានឲ្យ ដឹងថា ស្រ្តីជាជនសង្ស័យមេខ្លោងជួញដូរ មនុស្សបាននាំនារីវ័យក្មេងម្នាក់មានអាយុ២៦ឆ្នាំ មានទីលំនៅសង្កាត់ទឹកល្អក់៣ ខណ្ឌ ទួលគោកទៅរៀបការជាមួយជនបរទេស នៅប្រទេសចិនកាលពីអំឡុងខែតុលា ឆ្នាំ ២០១៦ ក្នុងតម្លៃ១.៥០០ដុល្លារ ដោយ សារអត់មានលិខិតឆ្លងដែនពេលទៅដល់ប្រទេសចិនបែកធ្លាយរឿង ហើយត្រូវបានសមត្ថកិច្ចចាប់នារីរងគ្រោះបញ្ជូនវិលត្រឡប់ មកប្រទេសកម្ពុជាវិញនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

 នារីរងគ្រោះត្រូវបានជនសង្ស័យជាមេខ្លោងបន្តនាំយកទៅឃុំលាក់ខ្លួនទុកនៅផ្ទះ សំណាក់រហូតបែកធ្លាយរឿងទើបកម្លាំង នគរបាលក្រសួងមហាផ្ទៃស្រាវជ្រាវចាប់ ឃាត់ខ្លួនស្រ្តីមេខ្យល់បានតែម្តង ។ ក្រោយពីឃាត់ខ្លួនស្រ្តីសង្ស័យជាមេខ្លោងសមត្ថកិច្ចបាននាំទៅកាន់នាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃដើម្បីសាកសួរ និង កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមផ្លូវច្បាប់ ៕

Tags:
  • BATUN RUN
  • ការរត់
  • លើកដំបូង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ម្សិលមិញ ម៉ោង ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥