MENU
ក្រុមហ៊ុនប្រេងសាំងChrveron នឹង ផ្តល់វីដេអូកាមេរ៉ាសុវត្ថិភាពបង្ហាញពីការបាញ់សម្លាប់លោកបណ្ឌិ កឹម ឡី នៅថ្ងៃ ៣១ ខែមិនា២០១៧ខាងមុខ
ព័ត៌មានជាតិ | ថ្ងៃពុធ ទី២២ មីនា ២០១៧, ១៨:៥៥ | ៥៨៥ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  លោកសម រង្ស៊ីអតីតប្រធានគណបក្សសង្រ្គោះជាតិនៅថ្ងៃទី២២ខែមីនាឆ្នាំ២០១៧នេះបានសរសេរលើកបណ្តាញសង្គមហ្វេសប៊ុករបស់លោកថានៅថ្ងៃ ៣១ មិនា ២០១៧ ខាងមុខនេះ យើងនឹងដឹងពីសេចក្តីសម្រេចរបស់ក្រុមហ៊ុនអាមេរិកាំង CHEVRON ដែលជាម្ចាស់ស្ថានីយ៍ប្រេងសាំង CALTEX ក្នុងការផ្តល់វីដេអូកាមេរ៉ាសុវត្ថិភាព បង្ហាញពីការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅថ្ងៃ ១០ កក្កដា ២០១៦ ក្នុងស្ថានីយ៍ CALTEX មួយ នៅរាជធានីភ្នំពេញ។

លោកសម រង្ស៊ីបានលើកឡើងថា កាលបរិច្ឆេទថ្ងៃទី៣១មីនាឆ្នាំ២០១៧នេះ គឺកំណត់ដោយតុលាការសហរដ្ឋអាមេរិក ក្នុងរដ្ឋ CALIFORNIA ដែលក្រុមហ៊ុន CHEVRON មានទីតាំងរបស់ខ្លួន។ ដូច្នេះ តុលាការនៅប្រទេសកម្ពុជា ត្រូវរង់ចាំសេចក្តីសម្រេចរបស់ក្រុមហ៊ុន CHEVRON ដើម្បីយល់ដឹងពីការពិត ស្តីពីឃាតកម្មលើរូបលោកបណ្ឌិត កែម ឡី ជាមុនសិន មុននឹងចេញសាលក្រមណាមួយ លើពាក្យបណ្តឹងណាមួយ ស្តីពីការចោទប្រកាន់ណាមួយ ទាក់ទងទៅនឹងឃាតកម្មនេះ។

ការលើកឡើងរបស់លោកសម រង្ស៊ីបានធ្វើឡើងមុនពេលតុលាការក្រុងភ្នំពេញគ្រោងនឹងប្រកាសសាលក្រមករណីឃាតកម្មសម្លាប់លោកកែមឡីនៅថ្ងៃទី២៣ខែមីនាឆ្នាំ២០១៧ស្អែកនេះ។ជនជាប់តែម្នាក់គាត់ត្រូវបានសម្លាប់ចាប់ខ្លួនកាលពីថ្ងៃទី១០ខែកកក្កដាឆ្នាំ២០១៧ឈ្មោះអឿត អាងហៅជួប សម្លាប់អាយុ៤៣ឆ្នាំបានសារភាពថាខ្លួនជាអ្នកបាញ់សម្លាប់ជនរងគ្រោះ។

ទោះបីយ៉ាងណាកាលពីពេលសវនាការការពីពេលថ្មីៗនេះតុលាការបានបញ្ចាំងវីដេអូដែលសមត្ថកិច្ចបានស្រាវជ្រាវផ្តល់តុលាការពេលសវនាការ។វីដេអូនោះត្រូវបានបញ្ចាំងឈុតខ្លះៗនៃសកម្មភាពរបស់ជនសង្ស័យក្នុងកន្លែងកើតហេតុនិងករណីដែលសមត្ដកិច្ចចាប់ខ្លួនជនដៃដល់តាមផ្លូវដែលជនដៃដល់រត់ចេញពីកន្លែងកើតហេតុ។គេមិនដឹងថាតុលាការនឹងផ្តន្ទាទោសជនដៃយ៉ាងណានោះទេតែបើតាមបទចោទមាត្រា២០០និងច្បាប់កាន់កាប់អាវុធខុសច្បាប់គេអាចប្រឈមជាក់គុកអស់មួយជីវិត៕                       

Tags:
  • ក្រុមហ៊ុន
  • សុវត្ថិភាព
  • វីដេអូ
  • កឹម ឡី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥