រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថាននិងក្រសួងទេសចរណន៍រៀបចំវេទិកាស្តីពី «ភាពរស់រវើករបស់ប្រជាជន បេតិកភណ្ឌវប្បធម៌ជាអត្តសញ្ញាណយើង បរិស្ថានជាអនាគតរបស់យើង» ប្រពឹត្តទៅនៅថ្ងៃទី២១ ខែមីនា ឆ្នាំ ២០១៧ វេលាម៉ោង ៨ព្រឹក នៅទីស្តីការក្រសួងបរិស្ថានក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តមរដ្ឋរដ្ឋមន្ត្រីក្រសួងទេសចរណ៍។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានធ្វើកំណែទម្រង់ស៊ីជម្រៅទៅតាមតំណាក់កាលដោយចាប់ផ្តើមឡើងពីការធ្វើទំនើបស្ថាប័នដោយកំណែទម្រង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងក្រសួងដែលធ្វើឱ្យមានប្រសិទ្ធភាពក្នុងការងារ និងការសម្រេចចិត្តផ្សេងៗ ការធ្វើកំណែទម្រង់លើការគ្រប់គ្រងធនធានធម្មជាតិ និងការលើកស្ទួយជីវភាពប្រជាសហគមន៍តាមរយៈទេសចរណ៍ធម្មជាតិ។