MENU
|
រាជធានីភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានលើកឡើងថាក្រសួងបរិស្ថានត្រូវការជ្រើសរើសឧទ្យានុរក្សប្រមាណ៣០០នាក់បន្ថែមទៀតក្នុងការចូលរួមការពារនិងអភិវឌ្ឍធនធានធម្មជាតិនៅតាម២៥រាជធានីខេត្តនៅទូទាំងប្រទេស។ការលើកឡើងរបស់លោករដ្ឋមន្រ្តីបានធ្វើឡើងក្នុងវេទិកាស្តីពីការ”ការពារនិងអភិវឌ្ឍន៏ធនធានធម្មជាតិ”នៅព្រឹកថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០១៧នៅទីស្តីការក្រសួងបរិស្ថាន។
ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ក្រសួងបរិស្ថានបានលើកឡើងថាក្រុមការងារបានរៀបចំវេទិកានេះគម្រោងវេទិកាមួយក្នុងការផ្តុំគំនិតគ្នាក្នុងការពារនិងអភិវឌ្ឍន៏ធនធានធម្មជាតិដែលនឹងត្រូវធ្វើនៅក្នុងការរៀបចំវេទិកាធំមួយទៀតនៅខែមីនាឆ្នាំ២០១៧ខាងមុខនេះដោយមានសម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញចូលរួមនិងមានមន្រ្តីពាក់ព័ន្ធ ព្រមទាំងតំណាងសហគមន៍ព្រៃឈើផងដែរ។
ឯកឧត្តមសាយ សំអាល់រដ្ឋមន្រ្តីបានលើកឡើងថាវេទិកានេះនឹងពិភាក្សាតាមដានលើការសម្រេចកាលពីវេទិកាពីមុនមក។វេទិកានេះនឹងមិនអនុញ្ញាតលើកបញ្ហាប្រឈមដែលយើងកំពុងជួបប្រទះនោះទេ។តែប្រធានបទនៃវេទិកានោះ”ការពារនិងអភិរក្សធនធានធម្មជាតិ”តែប៉ុណ្ណោះ។
ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា វាជាសសរស្តមមួយនៃគោលនយោបាយសម្រាប់កំណែទម្រង់វិស័យបរិស្ថានដែលមានប្រព័ន្ធគ្រប់គ្រងក្រសួងបរិស្ថានមានរចនាគ្រប់គ្រងនេះជាង២០ឆ្នាំមកហើយ។រចនាសម្ព័ន្ធនេះយើងមិនអាចឆ្លើយតបនឹងបញ្ហាដែលយើងកំពុងប្រឈមទៅថ្ងៃក្រោយបានទេ។ទាមទារឲ្យយើងរៀបចំរចនាសម្ព័ន្ធឡើងវិញអនុក្រិតរបស់ក្រសួងបរិស្ថានដែលយើងបានធ្វើកន្លងមកនេះ។
ឯកឧត្តមរដ្ឋមន្រ្តីបានអះអាងថាបញ្ហានេះយើងត្រូវបានរៀបចំអស់ហើយអ្វីដែលយើងត្រូវធ្វើនោះការងារដែលសមស្របលើរចនាសម្ព័ន្ធថ្មីនេះដែលត្រូវការជ្រើសរើសមន្រ្តីថ្មីមកបំពេញ។វាទាមទារក្នុងមន្រ្តីបរិស្ថានដែលស្ថិតនៅក្រោមក្រសួងបរិស្ថាននេះនឹងត្រូវហ្វឹកហ្វឺនទៅបំពេញកន្លែងថ្មីនេះ។បញ្ហាផ្ទេរមន្រ្តីឧស្យានុរក្សទាំងអស់មកនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានក៍ជាបញ្ហាប្រឈមនោះដែរ។
ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថាការផ្ទេរមន្រ្តីនិងដីឧទ្យានមកនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាននេះមានទំហំធំជាងមុន។ទាមទារជ្រើសរើសមន្រ្តីមន្រ្តីឧទ្យានុរក្សនៅតាមខេត្តចំនួនប្រមាណ៣០០នាក់បន្ថែមទៀត។ក្នុងនោះក៍ត្រូវបានការរៀបចំគោលនយោបាយថ្មីផងដែរ។ត្រូវមានផែនការយុទ្ធសាស្រ្តលើវិស័យបរិស្ថានទាំងមូលដោយមានក្រុមប្រឹក្សាអន្តរជាតិក្រសួង។នៅឆ្នាំនេះយើងធ្វើការលើវិស័យបរិស្ថាននេះតែម្តងពីឆ្នាំ២០១៦ដល់ឆ្នាំ២០២៣។
ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថាបញ្ហាថវិកាក៍ជាកត្តាមួយដែរក្នុងការអនុវត្តផែនការនេះដោយមានការចូលរួមពីក្រសួងសេដ្ឋកិច្ចរហិរញ្ញាវត្ថុនិងអគ្គនាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងនក្រសួងនិមួយៗត្រូវទទួលខុសត្រូវដោយខ្លួនឯង ។ថវិកាមូលដ្ឋានសម្រាប់មូលដ្ឋានមានគ្រប់គ្រាន់និងច្បាប់មានគ្រប់គ្រាន់។ច្បាប់នេះនឹងត្រូវឆ្លងទៅក្រសួងមហាផ្ទៃមុនដាក់ចូលទៅគណៈរដ្ឋមន្រ្តី។
ចំពោះការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចនិងព្រៃធម្មជាតិឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថាតាមបទបញ្ជារបស់រដ្ឋាភិបាលក្នុងការវាស់វែងដីព្រៃធនធានធម្មជាតិជូនប្រជាពលរដ្ឋ។យើងបានត្រួតពិនិត្យទាំងដីគ្រប់គ្រងដោយក្រសួងបរិស្ថាននិងក្រសួងកសិកម្មឡើងវិញ។លោករដ្ឋមន្រ្តីបានអះអាងថាលោកបានបង្កើតគណៈកម្មការទប់ស្កាត់បទល្មើសព្រៃឈើបឹងទន្លេសាបចេញពីក្រសួងបរិស្ថានទៅទូទាំងប្រទេស។
ឯកឧត្តមរដ្ឋមន្រ្តីបានអះអាងថាមានចំណុចព្រៃឈើបឹងទន្លេសាបទាំងមូល តែម្តង។ទី១ការបង្រ្កាបព្រៃទាំងមូលទ្រង់ទ្រាយធំ។ទី២.ការពិនិត្យលើការបង្រ្កាបគល់ឈើនិងទី៣.ទាក់ទងនឹងជីវភាពរបស់ប្រជាពលរដ្ឋផ្ទាល់។ប្រជាជនមួយចំនួនពឹងផ្អែកលើអនុផលព្រៃឈើ។ទី៤ការបែងចែកភារកិច្ចនិងតួនាទីទទួលខុសត្រូវ។
តំណាងសហគមន៍ព្រៃសុំមិនបញ្ចេញឈ្មោះបានលើកឡើងថាព្រៃនៅតែត្រូវបានឈ្មួញជួលអ្នកកាប់និងដឹកនជញ្ជូនរាល់ថ្ងៃនិងត្រូវបានចាប់បន្តបន្ទាប់។សហគមន៍បានអះអាងថាមានមន្រ្តីមូលដ្ឋានខ្លះត្រូវបានគេដឹងថាចូលរួមក្នុងការកាងឈើនិងឈ្មួញរកស៊ីទៀតផង។តែក្រុមអ្នកការពារបរិស្ថានមកពីតំបន់ព្រៃឡង់បាននិយាយថាព្រៃឡង់ដែលរដ្ឋាភិបាលប្រកាសថាដាក់ជាព្រៃការពានិងតំបន់អភិរក្សនៅតែប្រឈមនឹងការកាប់បំផ្លាញដដែល៕