MENU
|
រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជានិងតំណាងអង្គការអភិរក្សសត្វព្រៃ(WCS)នៅរសៀលថ្ងៃទី១១ខែសីហាឆ្នាំ២០១៦នេះបានព្រមព្រៀងគ្នាចុះហត្ថលេខាស្តីពីគម្រោងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់និងរេចរិលព្រៃឈើនៃតំបន់ជម្រកសត្វព្រៃកែសីមា។ពិធីនេះបានធ្វើឡើងនៅទីសស្តីការក្រសួងបរិស្ថានដោយមានវត្តមានលោកសាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថាននិងលោកវីល្លៀម ហែដ៍ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា។
យោងតាមក្រសួងបរិស្ថានបានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជានិងអង្គការសមាគមអភិរក្សសត្វព្រៃ(WCS)បានរៀបចំពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងស្តីពីគម្រោង”ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់និងការេចរិលព្រៃឈើ”ឬហៅកាត់ថារេដបូកនៅក្នុងតំបន់ជម្រកសត្វព្រៃកែសីមា។
ក្រសួងបរិស្ថានបានលើកឡើងថាពិធីចុះហត្ថលេខានេះជាផ្នែកមួយដ៍សំខាន់នៃការលក់ឥណទានកាបូនក្នុងទ្រង់ទ្រាយធំលើកដំបូងរបស់ប្រទេសកម្ពុជា ហើយវានឹងផ្តួចផ្តើមឲ្យមានហិរញ្ញប្បទានប្រកបដោយនិរន្តភាពសម្រាប់ការពារដែនជម្រកសត្វព្រៃកែវសីមាដែលពីមុបគេស្គាល់ថាជាព្រៃការពារសីមា។តំបន់ព្រៃដែលមានសារៈសំខាន់ជាសកលមួយនេះគឺជាជម្រករបស់ពពួកសត្វនិងរុក្ខជាតិប្រមាណ៦០ប្រភេទដែលត្រូវបានចាត់ទុកថាជាប្រភេទកំពុងរងគ្រោះនិងជិតផុតពូជ។
សេចក្តីប្រកាសព័ត៌មានដែលអ្នកកាសែតទទួលបានអះអាងថាដែនជម្រកសត្វព្រៃកែវសីមាក៍ជាតំបន់មួយមានសារៈសំខាន់ជាអន្តរជាតិផងដែរ។សម្រាប់អភិរក្សាពពួកសត្វស្វាដូចជាស្វាកន្ទុយខ្មៅដែលមានចំនួនច្រើនជាងគេនៅលើសកលលោក ទោសថ្ពាល់លឿង ពពួកខ្លា ដំរី ទន្សោង និងប្រភេទបន្សីមួយចំនួនទៀត។
ក្រសួងបរិស្ថានកាលពីថ្ងៃទី២៧ខែកក្កដាឆ្នា២០១៦នេះបានលើកឡើងថារដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថានប្រកាសពីការលក់ឥណទានកាបូននៅដែនជម្រកសត្វព្រៃនៅកែវសីមាទៅឲ្យក្រុមហ៊ុនឯកជនអន្តរជាតិមួយ។នេះគឺជាផ្នែកមួយដ៍សំខាន់នៃការលក់កាបួនក្នុងទ្រង់ទ្រាយដ៍ធំជាលើកដំបូងរបស់ប្រទេសកម្ពុជា ដែលនឹងផ្តល់ហិញ្ញប្បទានប្រកបដោយនិរន្តភាពសម្រាប់ដែនជម្រកសត្វព្រៃកែវសីមា។
លោករដ្ឋមន្រ្តីក្រសួងបរិស្ថានបានលើកឡើងថានេះគឺជាជោគជ័យដ៍ធំមូយសម្រាប់ការពារព្រៃឈើនិងសត្វព្រៃ និងការអភិវឌ្ឍសហគមន៍ក្នុងប្រទេសកម្ពុជា ព្រមទាំងសម្រាប់ជាការផ្តល់ជហិញ្ញប្បទានដោយនិរន្តភាពដល់ការខិតខំប្រឹងប្រែងក្នុងការងារនេះ។គម្រោងកាបូនរេដបូកនៅដែនជម្រកសត្វព្រៃកែវសីមាគឺជាតឹកតាងបង្ហាញថាកម្ពុជាបានត្រៀមខ្លួនរួចរាល់សម្រាប់អនុវន្តន៍ការទូទាត់ផ្អែកលើលទ្ធផលក្នុងក្របខ័ណ្ឌការកាត់បន្ថយនៃការប្រែប្រួលអាកាសធាតុ។នេះជាសក្ខីភាពមួយដែលបង្ហាញឲ្យឃើញពីលទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការការពារព្រៃឈើ ការអភិរក្សជីវៈចម្រុះនិងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍។
លោកវីល្លៀម ហែដ៍ ឯកអគ្គរដ្ឋទូតអាមេរិកបានលើកឡើងថាការការពារព្រៃឈើរបស់ប្រទេសកម្ពុជានិងការជួយដល់កម្ពុជាក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុគឺជាសកម្មភាពអាទិភាពរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។លោកបញ្ជាក់ថាទាំងនេះគឺជាបញ្ហាមានសារៈសំខាន់ហួសព្រំដែននៃប្រទេសកម្ពុជាទៅទៀត។
លោកឯកអគ្គរដ្ឋទូតអាមេរិកលើកឡើងថាភាពជាដៃគួររបស់ក្រុមហ៊ុនដ៍ល្បីរបស់សហរដ្ឋអាមេរិកនិងប្រទេសកម្ពុជាគឺជានិម្មិរូបមួយដែលបង្ហាញពិភពលោកឲ្យឃើញថាគេមានវិធីប្រកបដោយគំនិតច្នឈប្រឌិតក្នុងការការពារភពផែនដី បង្ហាញឲ្យឃើញដៃគូនានាដែលអាចផ្តល់ការជួយបាន។យើងពិតជាមួយមោទភាពដែលបានរួមចំណែកគាំទ្រភាពជាដៃគូនេះ ហើយយើងនឹងបន្តជួយបង្កើតយុទ្ធសាស្រ្តដែលអាចជួយការពារព្រៃឈើកុំឲ្យរងការកាប់បំផ្លាញគឺស៊ូឲ្យដើមឈើនៅឈរជាជាងឃើញវារលំ។
លោករ៉ូស ស៊ិនខ្លែរ នាយកសមាគមង្គការអភិរក្សសត្វព្រៃបានលើកឡើងថាពិធីចុះហត្ថលេខានេះគឺជាជោគជ័យមួយដ៍ធំធេងនៃការផ្តល់ហិញ្ញប្បទានសម្រាប់ការអភិរក្សព្រៃឈ់នៅក្នុងប្រទេសកម្ពុជា។ជោគជ័នេះស្តែងឲ្យឃើញពីភាពជាដៃគូរដ៍រឹងមាំរវាងអង្គការWCSនិងរាជរដ្ឋាភិបាលកម្ពុជា ប្រជាសហគមន៍និងដៃគូអភិវឌ្ឍន៍ដូចជាទីភ្នាក់ងារUSAID។
លោកបានលើកឡើងថាកិច្ចព្រមព្រៀងនេះនឹងមានរួមបញ្ចូលសកម្មភាពមួយចំនួនដែលអាចជួយការពារដែនជម្រកសត្វព្រៃកែវសីមានិងសហគមន៍ដែលកំពុងរស់នៅក្នុងនិងជុំវិញព្រៃមួយនេះ។កិច្ចព្រមព្រៀងមួយនេះនឹងជួយគាំទ្រដល់សកម្មភាពអភិរក្សនិងគ្រប់គ្រងព្រៃដែលរួមមានការបណ្តុះបណ្តាលមន្រ្តីរាជការអំពីការគ្រប់គ្រងព្រៃឈើនិងការការពារសត្វព្រៃជាដើម។
លោកនាយកអង្គការWCSបានលើកឡើងថាជាមួយគ្នានេះដែរវាក៍នឹងជួយដល់ប្រជាសហគមន៍ដែលរស់នៅក្នុងព្រៃឈើនិងជុំវិញព្រៃឈើនេះឲ្យទទួលបាននូវជីវភាពល្អប្រសើរតាមរយៈការប្រើប្រាស់ធនធានព្រៃឈើប្រកបដោយនិរន្តភាព។
គម្រោងការបូនរេដបូកនៅដែនជម្រកសត្វព្រៃកែវសីមាបានចាប់ដំណើរការនៅឆ្នាំ២០១០នៅក្នុងមណ្ឌលគីរីនិងខេត្តក្រចេះ ហើយអនុវត្តដោយក្រសួងបរិស្ថាន(ពីមុនរដ្ឋបាលព្រៃឈើ)និងអង្គការWCSក្រោមជំនួយពីគម្រោងគាំទ្រព្រៃឈើនិងជ័រចម្រុះពីទីភ្នាក់ងារUSAIDដែលជាគម្រោងមួយអនុវត្តដោយអង្គការWinrock International និងម្ចាស់ជំនួយដ៍ទែ៕