MENU
ថែបំបែកការការប៉ុនប៉ងធ្វើឃាត នាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន អូចា
ព័ត៌មានអន្តរជាតិ | ថ្ងៃច័ន្ទ ទី២០ មីនា ២០១៧, ១៤:២៦ | ៨៥៦ ដង | ចុចបញ្ចេញមតិ (០)

សារព័ត៌មានរ៉យទ័របានផ្សាយថា នៅថ្ងៃទី​១៩ខែ មីនា ប៉ូលិសថៃបាន បំបែកការប៉ុនប៉ងធ្វើឃាត នាយករដ្ឋមន្ត្រីថៃ ក្រោយពេលប៉ូលិសរកឃើញឃ្លាំងអាវុធ​ជាច្រើនរបស់ក្រុមអាវក្រហម​។  មេដឹកនាំក្រុមអាវក្រហម  Wuthipong Kochathamakun ​បានលាក់ខ្លួនតាំងពី​ការធ្វើរដ្ឋប្រហារ ដោយយោធានៅក្នុងប្រទេសនេះ។

សារព័ត៌មានរ៉យទ័របានផ្សាយថា  នេះជាការរកឃើញឃ្លាំងអាវុធ​រថ្មីបំផុត ដែលជារបស់ក្រុមអាវក្រហម ​ដែលមានភាពជិតស្និតនិងនាយករដ្ឋមន្ត្រី​ថាក់ស៊ីនស៊ីណាវ៉ាត្រា។ នៅថ្ងៃទី​១៩ ប៉ូលិសថៃបានរកឃើញអាវុធជាច្រើន ក្នុងនោះមានគ្រាប់បែក​និងគ្រាប់កាំភ្លើង រាប់ពាន់គ្រាប់ លាក់ទុកនៅក្នុងផ្ទះរបស់មេដឹកនាំក្រុមអាវក្រហម​លោក​ Wuthipong Kochamthamkun។

ក្រៅពីនេះប៉ូលិសថៃក៏បានចាប់ខ្លួនមនុស្ស៩នាក់​ ដែលជាប់ពាក់ព័ន្ធ។ ប៉ូលិសបានបញ្ចាក់ថា មានភស្តុតាងបញ្ចាក់ថា ក្រុមអាវក្រហម បានឡើងគម្រោងបង្ករភាពចលាចលនៅក្នុងប្រទេសថៃ។

លោក Jakthip Chaijinda មេបញ្ចាការ កម្លាំងប៉ូលិសជាតិ​ថៃបានឲ្យដឹងថា «យើងបានរកឃើញកាំភ្លើងដែលមានកែវយុតតម្រងទុកសម្រាប់ធ្វើឃាតមេដឹកនាំថៃ​គឺនាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន អូចា»។

លោក​ប្រាយុទ្ទចាន់ អូចា ធ្លាប់ជាមេបញ្ចាការកងទ័ពជើងគោកថៃ  ដែលដឹកនាំក្នុងការធ្វើរដ្ឋប្រហារ​ផ្តួលរំលំរដ្ឋភិបាលរបស់ អតីតនាយករដ្ឋមន្ត្រី យីងឡាក់ស៊ីណាវ៉ាត្រា ​ជាប្អូនស្រីរបស់លោកថាក់ស៊ីលកាលពីឆ្នាំ​២០១៤ ក្រោយមកលោក ប្រាយុទ្ធ ក៏បានឡើងកាន់តំណែងដឹកនាំប្រទេសរហូតមកទលពេលនេះ។

ចាប់តាំងពីពេលនោះមករដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោកប្រាយុទ្ធចាន់ អូចា បានរកឃើញអាវុធជាច្រើនរបស់ក្រុម ដែលគាំទ្រ អតីតមេដឹកនាំដែលមានអត្ថិពលបំផុត គឺលោកថាក់ស៊ីន។ រដ្ឋាភិបាលបានចោទប្រកាន់ ឃ្លាំងអាវុធទាំងនោះគឺជារបស់ក្រុមប្រឆាំងដែលមានបំណងចង់បង្ករអសន្តិសុខនៅក្នុងតំបន់។

លោក Jakthip Chaijinda មិនបានបង្ហាញភស្តុតាងបន្ថែមស្តីពីការប៉ុនប៉ង ធ្វើឃាតមេដឹកនាំ​  ប៉ុន្តែក្រុមអាវក្រហមតែងតែប្រឆាំងនិងរដ្ឋាភិបាលយោធា ហើយធ្លាប់ប្រកាស់តាមបណ្តាញថា​នាយករដ្ឋមន្ត្រី ប្រយុទ្ធ ចាន់ អូចា អាចនឹងត្រូវគេធ្វើឃាត។ ចំណុចទាំងនោះហើយ​ទើប  ប៉ូលិសក៏ដូចជារដ្ឋាភិបាលតែងតែទម្លាក់កំហុសទៅលើក្រុមអាវក្រហម ។

ក្រុមអ្នកវិភាគ ឯករាជ្យបានបញ្ចាក់ថា សកម្មភាពរបស់រដ្ឋាភិបាលថៃក្នុងគោលដៅកម្ចាត់ក្រុម អាវក្រហម ក៏ដូចជាបក្ខពួករបស់ អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា។

 

 

Tags:
  • ថែ
  • ប៉ុនប៉ង
  • រដ្ឋមន្ត្រី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥