លោក Andrew Puzder បក្ខភាពរដ្ឋមន្ត្រីពលកម្មរបស់ប្រធានាធិបតីដូណាលត្រាំ បានដកខ្លួនចេញមុនពេលត្រូវបានលោកត្រាំតែងតាំងដោយសារតែ តំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យប្រឆាំង។
សារព័ត៌មាន CNN បានដកស្រងសម្តីលោក Puzder បានបញ្ចាក់កាលពីថ្ងៃទី១៥ខែកុម្ភៈថា «ក្រោយពេលពិភាក្សាជាមួយគ្រួសារ ខ្ញុំសូមដកខ្លួនចេញពីបេក្ខភាព រដ្ឋមន្ត្រីក្រសួងពលកម្ម »។
ការដែលលោកត្រាំចង់ឲ្យ Andrew Puzder ធ្វើជារដ្ឋមន្ត្រីពលកម្ម ប៉ុន្តែរងការប្រឆាំងយ៉ាងខ្លាំងពីក្រុមតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ ដោយសារតែរូបលោកបានជួលអ្នកជួយការងាផ្ទះគឺជាជនអន្តោបវេសគ្មានក្រដាសស្មាមគ្រប់គ្រាន់។
មិនត្រឹមតែប៉ុណ្ណោះលោក Andrew Puzder ក៏មិនទទួលបានការគាំទ្រពីតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋដូចគ្នា ដោយកន្លងមកតំណាងរាស្ត្រជាច្រើនបានប្រកាសថានឹងមិនបោះឆ្នោតគាំទ្រឡើយ ដោយសារតែលោកមិនមាន គោលជំហរច្បាស់លាស។
អ្នកនាំពាក្យសេតវិមាន មិនបានវិភាគអ្វី ជុំវិញការដកខ្លួនរបស់លោក Puzder គ្រាន់តែនិយាយថា គត់បានដកខ្លួន។ ចំណែកតំណាងរាស្ត្រ តំណាងឲ្យជនជាតិភាគតិច លោក Chuck Schumer បានចាត់ទុកការដកខ្លួនរបស់លោក Andrew Puzderគឺជាជ័យជំនៈ របស់ពលករអាមេរិក ។
លោក Andrew Puzderជាបេក្ខភាព តំបូងគេបង្អស់នៅក្នុងជួរគណរដ្ឋមន្ត្រីរបស់លោកត្រាំបានប្រកាស់ដកខ្លួនមុនពេលសភាបោះឆ្នោតអនុម័ត។ កន្លងមក ទីព្រឹក្សាសន្តិសុខរបស់លោកត្រាំ បានលាលេងចេញពីតំណែងដោយរឿងអាស្រូវពាក់ព័ន្ធនិង ទំនាក់ទំងជាមួយរុស្ស៊ី៕