នៅក្នុងសន្តរកថា នៅ ធនាគា Morgan Stanley អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោកដេវិដកាមឺរ៉ុន ទទួលបានប្រាក់សម្រាប់ការចូលរួមថ្លែងសន្តរកថា មានរហូតដល់ជាង១សែនផោន គឺជាចំនួនទឹកប្រាក់ស្មើនឹងប្រាក់ខែនាយករដ្ឋមន្ត្រីជិតមួយឆ្នាំ។
សារព័ត៌នាប Dailymail បានផ្សាយថា លោកដេវិត កាមឺរ៉ុន ត្រូវបានធនាគា Morgan Stanley អញ្ជើញ ទៅថ្លែងសន្តកថា ស្តីពីបញ្ហាសេដ្ឋកិច្ចនៅក្នុងប្រទេសនិងនៅលើពិភពលោក។
ធានាគា Morgan Stanley និងអតីតនាយករដ្ឋមន្ត្រីអង់គ្លេស ដេវីតកាមឺរ៉ុន មានទំនាក់ទំនងជិតស្និត។ នៅពេលដែលនៅកាន់តំណែងជានាយករដ្ឋមន្ត្រី ធានាគាខាងលើ បានចំណាយប្រាក់២៥០ពាន់ដុល្លារ គាំទ្រដល់សកម្មភាពគំាទ្រអង់គ្លេសឲ្យបន្តនៅក្នុងសហគមន៍អឺរ៉ុប។
នៅក្នុងព្រិត្តិការមួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ លោកកាមឺរ៉ុនធ្លាប់បានក្រុមហ៊ុន Gerson Lehrman Group ផ្តល់ប្រាក់ជាច្រើនក្នុងការព្រឹក្សា ពីលទ្ធផលអាក្រក់ដែលបានចាកចេញពីអង់គ្លេស។
សារព័ត៌មាន Dailymail បានផ្សាយថា លោក កាមឺរ៉ុនបានរកប្រាក់ ដូចដែលអតីតនាយករដ្ឋមន្ត្រីតូនីប្លែរ ។ នៅពេលនោះអតីតនាយករដ្ឋមន្ត្រីតូនីប្លែររកបានប្រាក់ចំណូលប្រមាណជាង ២៧ពាន់លានដុល្លារ ពីការចូលរួមសកម្មភាពថ្លែងសន្តរកថានានា និងផ្តល់ព្រឹក្សាដល់ក្រុមហ៊ុនធំ ជួយឲ្យលោក រកបានប្រាក់ចំណូលរហូតដល់២៧លានដុល្លារចាប់តាំងពីលោកបញ្ចប់តំណែង នាយករដ្ឋមន្ត្រីមក។
ជាទូទៅមេដឹកនាំនៅក្នុងប្រទេសអ្នកមាន មេដឹកនាំគឺទទួលបានប្រាក់ចំណូលពីការព្រឹក្សា ថ្លែងសន្តរកថា និងការសរសេរសៀវភៅ មានប្រាក់រាប់សិបលានដុល្លារ។
កន្លងមកថ្មីៗ អតីតប្រធានាធិបតីអាមេរិកលោកបារ៉ាក់អូបាម៉ាក៏រកបានប្រាក់ចំណូលរហូតដល់ទៅ៦០លានដុល្លារ ពីការលក់សិទ្ធបោះពុម្ភសៀវភៅកំណត់ហេត របស់លោក់អូបាម៉ានិង ភារិយា៕