![]() |
MENU
|

នៅក្នុងតំណើតទស្សនកិច្ចទៅកាន់សេតវិមានរបស់រដ្ឋមន្ត្រីការពារជាតិចិនលោកYang Jiechi គឺដើម្បីបក្សស្រាយពីសកម្មភាពរបស់ចិននៅសមុទ្រចិនភាគខាងត្បូង ក្រោយពេលមានការប្រឈមមុខតានតឹងដាក់គ្នារវាងអាមេរិកនិងចិន ជុំវិញបញ្ហាខាងលើ។
សារព័ត៌មាន South china morning post របស់ហុងកុងកាលពីថ្ងៃទី២៦ខែកុម្ភៈបានផ្សាយថា មន្ត្រីការបរទេសជាន់ខ្ពស់របស់ចិន លោកYang Jiechi បានចាប់ផ្តើមបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃទៅកាន់អាមេរិក គឺចាប់ផ្តើមនៅថ្ងៃទី២៧ខែកុម្ភៈនេះ។
សារព័ត៌មានស៊ីនហួរបានដកស្រងសម្តីអ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា លោកYang Jiechi ទៅកាន់អាមេរិកតាមការអញ្ជើញពីរដ្ឋាភិបាលអាមេរិក ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗ ដែលប្រទេសទាំងពីរបានចាប់អារម្ភ។
នៅក្នុងតំណើរទស្សនកិច្ចទៅកាន់អាមេរិក ធ្វើឡើងក្រោយរយៈពេលជាងពីរសប្តាហ៍ដែលប្រធានាធិបតីអាមេរិកលោកដូណាលត្រាំបានជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីចិនលោកស៊ីជីងពីង ជាលើតំបូងចាប់តាំងពីឡើងកាន់តំណែងដឹកនាំអាមេរិក។
នៅក្នុងការសន្ទនាតាមទូរស័ព្ទនោះ លោកដូណាត្រាំបានបញ្ចាក់ពីការសន្យាគោរពច្បាប់ចិនតែមួយ តាមសំណើររបស់ប្រធានាធិបតីចិនស៊ីជីងពីង។
នៅក្នុងតំណើរទស្សនកិច្ចទៅកាន់អាមេរិក របស់លោកYang Jiechiធ្វើឡើងក្នុងឧកាសខួប៤៥ឆ្នាំ ថ្ងៃដែល ប្រទេសទាំងពីរបំបែកភាពជាប់គាំនយោបាយ ទំនាក់ទំនង ដោយប្រធានាធិបតីអាមេរិកលោក Richard Nixon ទៅកាន់ចិននៅឆ្នាំ១៩៧២ បង្កើតទំនាក់ទំនងប្រទេសទាំងពីរឡើងវិញ។
នៅក្នុងសេចក្តីប្រកាសរួម កាលពីខែកុម្ភៈឆ្នាំ១៩៧២ អាមេរិកបានទទួលស្គល់គោលនយោបាយ ចិនតែមួយ ហើយអាមេរិកបានដកទាហានចេញពីកោះតៃវ៉ាន។
ក្រុមអ្នកវិភាគជឿជាក់ថា តំណើរទស្សនកិច្ច នេះគឺដើម្បីជាការបើកផ្លូវសម្រាប់ជំនួបជាផ្លូវការរវាងមេដឹកនាំប្រទេសទាំងពីរ បន្ទាប់ពីកិច្ចប្រជុំG20នៅប្រទេសអាល្លឺម៉ង នាខែកក្កដាខាងមុខ។ ប៉ុន្តែគេមិនទាន់ដឹងថាចិនអាចចូលរួមនៅក្នុង កិច្ចប្រជុំនោះដែរឬទេ ដោយសារតែចិនមានការសង្ស័យពីប្រសិទ្ធិភាពនៃកិច្ចប្រជុំទាំងនោះ។
សារព័ត៌មាន Sankei របស់ជប៉ុន នៅថ្ងៃទី២៧ខែកុម្ភៈនេះបានផ្សាយថា នៅក្នុងតំណើរទស្សនកិច្ចទៅកាន់អាមេរិករបស់លោក Yang Jiechi នាពេលនេះគឺដើម្បីជាការរៀបចំជំនូបរវាងប្រធានាធិបតីដូណាលត្រាំនិងស៊ីជីងពីង។នៅក្នុងតំណើរទៅកាន់អាមេរិកនាពេលនេះលោកYang Jiechiត្រូវប្រឈមមុននឹងបញ្ហាធំៗចំនួន៣ គឺ
ទី១ បញ្ហាកូរ៉េខាងជើង។ នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទ រវាងលោកYang Jiechi និងសមភាគីអាមេរិកលោក Rex Tillerson កាលពីថ្ងៃទី២១ខែកុម្ភៈ បានព្រមព្រមព្រៀងគ្នាលើបញ្ហាមួយចំនួន ប៉ុន្តេនៅមានចំណុចជាច្រើនទៀតដែលអាមេរិកទាមទាឲ្យចិនដាក់គំនៀបលើទីក្រុងព្យុងយ៉ាង។
ទី២ គឺចិននៅតែបន្តសកម្មភាពពង្រីកទីតាំងយោធានៅសមុទ្រចិនភាគខាងត្បូង ។ សកម្មភាពរបស់លោកដូណាលត្រាំលើបញ្ហាវិវាទសមុទ្រចិនភាគខាងត្បូងគឺតឹងតែងជាង លោកអូបាម៉ា។ នៅក្នុងតំណើរទៅកាន់អាមេរិកនាពេលនេះរបស់លោកYang Jiechiគឺដើម្បីបកស្រាយពីសកម្មភាពរបស់ចិននៅសមុទ្រចិនភាគខាងត្បូង។
ទី៣ បញ្ហាពាណិជ្ចកម្មអាមេរិក ចិន ក្រោយពេលដែលប្រទេសទាំងពីរបានប្រឈមមុខតានតឹងដាក់គ្នាលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម។
តាមសារព័ត៌មាន Sankei ការដែលលោកត្រាំប្រកាសពីគោលនយោបាយប្រឆាំងចិនបានបង្ហាញយ៉ាងច្បាស់ ថារដ្ឋាភិបាលថ្មីអាមេរិក មិនមានការយោគយលទៅលើចិនដូចកាលពីមុនឡើយ។
អ្វីដែលរដ្ឋមន្ត្រីការបរទេសចិនYang Jiechiត្រូវតែធ្វើនាពេលនេះ គឺដោះស្រាយបញ្ហាធំៗចំនួន៣ខាងលើជាមួយអាមេរិក ហើយបើមិនមានតំណោះស្រាយណាមួយសមស្របតែ ទំនាក់ទំនងប្រទេសទាំងពីរអាចប្រឈមមុខតានតឹងដាក់គ្នា។


