![]() |
MENU
|

នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី៨ខែមីនា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak ជាលើកទីមួយបានប្រកាសចោទប្រកាន់ជាផ្លូវការ ថាកូរ៉េខាងជើង នៅពីក្រោយការស្លាប់របស់លោកគីមជុងណាម។
សារព័ត៌មាន Bernama បានដកស្រងសម្តីនាយករដ្ឋមន្ត្រីម៉ាឡេសីបានបញ្ចាក់ថា «យើង មិនដែលមានសកម្មភាពណាមួយប្រឆាំងកូរ៉េខាងជើងនោះឡើយពីមុនមក ប៉ុន្តែ យើងកំពុងតែ ជួបនៅបញ្ហា ពីសកម្មភាពធ្វើឃាតពលរដ្ឋរបស់ខ្លួននៅលើទឹកដីម៉ាឡេស៊ី ដោយប្រើប្រាស សាធាតុគីមីដែលពិភពលោកហាមប្រាំ »។
លោក Najib Razakបានបញ្ចាក់ទៀតថា «នៅពេលដែលអំពើឃាតកម្មកើតឡើងនៅលើទឹកដីម៉ាឡេស៊ី យើងមានតួនាទីស្រាវជ្រាវស្វែងរកការពិត ដើម្បីបញ្ចូនជនដៃដល់នឹងអ្នកនៅពីក្រោយ ទៅទទួលទោសនៅមុខច្បាប់។» តាំងពីពេលដំបូងមកទល់ពេលនេះទីក្រុងព្យុងយ៉ាងបានច្រានចោល ការជាប់ពាក់ព័ន្ធនិង ការស្លាប់របស់លោក Kim Chol ឈ្មោះនោក្នុងលិខិតឆ្លងដែន ចំណែកឈ្មោះក្រៅជាគីមជុងណាម។
ការប្រកាសខាងលើចោលប្រកាន់ទៅលើរដ្ឋាភិបាលកូរ៉េខាងជើង កើតឡើងក្នុងពេលដែលប្រទេសទាំងពីរប្រឈមមុខតានតឹងដាក់គ្នា ដោយបណ្តេញអគ្គរដ្ឋទូតប្រទេសទាំងពីរត្រឡប់ទៅស្រុកវិញ ។ កន្លងមកនាយករដ្ឋមន្ត្រី Najib Razak បាបថ្កោលទោស កូរ៉េខាងជើង ដែលចាប់ពលរដ្ឋម៉ាឡេស៊ីធ្វើជាចំណាប់ខ្មាំង។
នៅថ្ងៃទី៨ខែមីនានោះដែរ ឧប្បនាយករដ្ឋមន្ត្រី ម៉ាឡេស៊ីលោក Ahmad Zahid Hamidi បានប្រកាសថា ម៉ាឡេស៊ី នឹងពិភាក្សាជាមួយកូរ៉េខាងជើង ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់ភាពតានតឹង ក្នុងទំនាក់ទំនងការបរទេសរវាងប្រទេសទាំងពីរ។
ឧប្បនាយករដ្ឋមន្ត្រី Zahid បានរំលឹកឡើងវិញនៅការប្រកាសរបស់នាយករដ្ឋមន្ត្រី Najib Razak ថា ម៉ាឡេស៊ីមិនកាត់ផ្តាច់ទំនាក់ទំនងការបរទេស ជាមួយកូរ៉េខាងជើងនោះឡើយបើទោះបីកំពុងតែមានភាពមិនចុះសម្រុងនិងគ្នាក្តី។
ភាពតានតឹងនៅក្នុងទំនាក់ទំនងការបរទេស រវាងម៉ាឡេស៊ីនិងកូរ៉េខាងត្បូង កើតឡើងក្រោយរយៈពេល៣សប្តាហ៍ នៃការស្លាប់របស់លោកគីមជុងណាមដែលជាបងប្រុសរបស់មេដឹកនាំកូរ៉េខាងជើង។ ភាគីកូរ៉េខាងជើង បញ្ចាក់ថា ការស្លាប់របស់លោកគីមជុងណាម គឺ ឈឺបេះដូង លើសឈន និងទឹកនោមផ្អែម ។រដ្ឋាភិបាលកូរ៉េខាងជើងបានចោទប្រកាន់ ម៉ាឡេស៊ីថា លទ្ធផលនៃការស្រាវជ្រាវ ខាងលើមានលក្ខណចងគុំនុំ ចំពោះកូរ៉េខាងជើង ហើយទីក្រុងព្យុងយ៉ាង មិនទទួលយកនៅលទ្ធផលស្រាវជ្រាវខាងលើនោះឡើយ។


