MENU
|
រាជាធានីភ្នំពេញ៖ ដោយសារតែរកពេលស្ងប់ចិត្តមិនបានក្នុងការរកលុយទុកដាក់ពេលនេះតារាសម្តែងនិយមតែងកាយភេទទីបីលោកគន់ រៀមរតនៈហាក់បន្ទុកបណ្តាក់ជាខ្លាំងជួបរឿងទុក្ខសោកបន្តគ្នារឿងបងប្អូនចាស់ជរាយាយតាខូចចែកឋានរកតែពុទ្ឋោខណៈខ្លួនរីងរៃខ្លាំងក្នុងការរកលុយ។
នៅពេលនេះលោកអ៊ុំ ប្រុសរបស់តារាសម្តែងរូបនេះដែរបួសជាសង្ឃហើយឈឺធ្ងន់ដោយមានវ័យជាង៩០ឆ្នាំបានលាចាកលោកគ្រាដែលប៉ុន្មានថ្ងៃមុនលោកបានទៅដល់បាត់ដំបងមើលលោកអ៊ុំក្នុងសភាពកាន់តែពិបាក។នៅទីបំផុតសាច់ញាតិរបស់លោកគន់ រៀមរតនៈត្រូវអស់អាយុសង្ខាហើយចែកឋានទៅកាន់លោកខាងមុខ។
យ៉ាងណាលោកគន់ រៀមរតនៈហាក់ស្មុគស្មាញចិត្តគ្រាដែលប៉ុន្មានខែមុនលោកយាយបង្កើតបានទទួលមរណៈភាពហើយក្នុងនាមជាចៅបានជួយដោះស្រាយយ៉ាងច្រើនគ្រាបងប្អូនអត់ៗពេលនៅព្រៃវែងហើយបានសប្បុរជនជួយរំលែកថវិការរៃគ្នាជួយខ្លះបានសម្រាលផលលំបាក។នៅពេលនេះស្រាប់តែជួបរឿងមួយគ្រាទៀតស្របពេលដែលការខំសន្សំលុយសម្រាប់មានការរវល់មានកម្រិយលោកកាន់តែយ៉ាប់រឿងរកប្រាក់ជួយធ្វើបុណ្យលោកអ៊ុំទោះជាមិនមែនសាច់ញាតិតែមិនមើលនឹងភ្នែកកើតស្របពេលបងប្អូនក្រតែម្តង។
តារាដែលមិនចង់កើតរឿងចំពេលខ្លួនអត់សូវមានប្រាក់ដែរនោញគន់ រៀមរតនៈហៅចែរូហ្សាលោកពិតជាមិនចង់ថ្ងូររឿងអត់លុយកាក់ធ្វើបុណ្យទេតែលោកពិតជាពិបាកភ្នែកមើលសភាពពិតគ្រាអ៊ុំប្រាក់ចែកឋានទៅអត់លុយទៀតកូនចៅក្រ។លោកមិនដឹងជាធ្វើបែបណាទេបើរឿងដដែលៗកើតឡើងស្រូលមិនស្រួលមានមតិយល់ថាលោកដើរតែលេងស្ទីលកម្សត់តែធាតុពិតមិនដូច្នេះទេ។ប្រសិនបើពេលវេលាយូរខែលោកអាចសល់លុយកាក់ខ្លះទុកមានការដោះស្រាយតែការងារសម្តែងដូចដឹងហើយមិនបានច្រើនហើយមិនសូវមានរាល់ថ្ងៃទេហើយខំធ្វើការខាងក្រៅមកទប់ការចាយវាយដល់ពេលចឹងវាលឿនពេកលោកចង់ខ្យល់គវិលមុខតែនៅតែរកវិធីជួយធ្វើបុណ្តឲអ៊ុំដោយរំពឹងថាព្រះមិនដាក់ទោសលោកជួបតែទុក្ខរហូតចង់ទេហត់នឿយណាស់សុំពរព្រះធ្វើកុំឲមានបញ្ហាចឹងទៀត។
យ៉ាងណាលោកសូមអរគុណណាស់បងប្រុស Khim Heak បងប្រុសបានជួយជាមឈូសសំរាបតំកល់នឹងបូជាសពរបស់លោក អុំ ប្អូន នឹងថវិកាមួយចំនួនសំរាបចាត់ចែងក្នុងពិធីបុណ្យប្អូន ក៍ដូចជាក្រុមគ្រួសារនៃសពសូមគោរពរជូនពរសូមបងប្រុស ទទួលបានមគ្គផល កុសលផលបុណ្យគឺសេចក្តីសុខសេចក្តីចំរើន ត្រជាក់ ត្រជុំ ចំរ៉ុងចរើន ទាំងក្រុមគ្រួសារនឹងទទួលបានជោគជ័យឈ្នះអស់រាល់ភារកិច្ចការងារមាសត្រូវ ទាំងឡាយមកពីគ្រប់ទិសទី។