![]() |
MENU
|
រាជធានីភ្នំពេញ៖ តារាសម្តែងដែលមានទីផ្សារឡើងវិញក្នុងឆ្នាំ២០១៧នែះអ្នកនាងស្វែងសុជាតាត្រូវបានមហាជនកោតសរសើរពីសមត្ថភាពសម្តែងកាន់តែខ្លាំងឡើងគួរឲ្យចង់តាមដានទស្សនាពិសេសក្រោយពេលនាងហក់មកសម្តែងជូនអ្នកនាងអេនជេលីណាជូលីមក។ជាប់ឈ្មោះជាតារាធ្លាប់សម្តែងមានទាំងក្រុមផលិតករខ្មែរនិងហូលីវូតស្វែងសុជាតាបានបញ្ចេញការកំណត់តម្លៃខ្លួនថែមទៀតផង។
ទោះជាអ្នកនាងស្វែង សុជាតាមានការបន្ថែមខ្ទង់តម្លៃខ្លួនកប់ជាងមុនបែបណាក៍ការចចារជាមួយផលិតករខ្មែរនិងបណ្តាផលិតកម្មមួយចំនួនក៍ត្រូវបានធ្វើឡើងដោយភាពយោគយល់និងការរាប់អានបែបមិត្តភាព។ប៉ុន្តែសម្រាប់ការតម្កើនតម្លៃខ្លួនលក្ខណៈរឿងចូលលំដាប់ហូលីវូតគឺអ្នកនាងនិងបង្កើនប្រាក់តម្លៃសម្តែងគឺខុសគ្នាជាមួយផលិតករខ្មែរច្រើនដងដើម្បីសាកសមតួដែលគេឲ្យតម្លៃបែបអន្តរជាតិ។អ្វីដែលកាន់តែប្លែកអ្នកនាងថែមទាំងមានអ្នកចាត់ចែងចរចារតម្លៃការសម្តែងរបស់នាងថែមទៀតផងបើសិនជាចង់បានរូបនាងទៅសម្តែងក្នុងលំដាប់ហូលីវូតនោះ។
បញ្ជាក់ប្រាប់ពីការលើកឡើងនេះអ្នកនាងស្វែង សុជាតាតារាសម្តែងឆ្នើមអាចធ្វើបានគ្រប់ទម្រង់តួសម្តែងបានថ្លែងថាពិតណាស់នាងមានការកំណត់តម្លៃខ្លួនកើនជាងមុនតែកំណត់លើផ្នែកកម្រិតរឿងហូលីវូតឬបែបលក្ខណៈអន្តរជាតិប៉ុណ្ណោះបើរឿងរបស់ផលិតកម្មខ្មែរយើងនៅមិនទាន់ណាស់ណានោះទេ។ការធ្វើបែបនេះព្រោះថានាងមានឈ្មោះនៅលើផ្នែករឿងហូលីវូតបានប៉ុន្មានរឿងមកហើយនិងមានបណ្តារឿងមួយចំនួនទៀតត្រូវថតសម្តែង។ដូចនេះទាល់តែទទួលប្រាក់ថ្លៃសម្តែងឲ្យបានច្រើនជាងមុនតាមលក្ខខណ្ឌការងារ។អ្នកនាងបន្តថាចាប់ពីពេលនេះទៅនាងមានអាជិនស៊ីផ្ទាល់ខ្លួនប្រសិនបើគេហៅទៅសម្តែងគឺនាងមិនបានចរចារតម្លៃបែបណាដោយមតិខ្លួនឯងនោះទេពោលត្រូវឆ្លងកាត់អាជិនស៊ីនាងសិនទើបសម្រេចបាននេះតែផ្នែកដូចអ្វីដែលនាងបាននិយាយខាងលើនេះប៉ុណ្ណោះ។ប្រសិនបើរឿងគេជួលទៅសម្តែងហើយមានលក្ខណៈអន្តរជាតិគឺអាចថាតម្លៃគឺចូលដល់កម្រិតមួយល្អហើយបើជួលនាងទៅសម្តែង១ថ្ងៃ៨ម៉ោងតម្លៃប៉ុណ្ណាតែបើលើស៨ម៉ោងត្រូវគិតនាទីឲ្យនាងមួយនាទីប៉ុន្មាននេះលក្ខខណ្ឌថ្មីរបស់នាង។ទោះបីបែបនេះអ្នកនាងសុជាតាបន្តថានាងមិនចេះតែពង្រីកប្រាក់គ្មានការគិតការយោគយល់ឡើងនាងនៅតែទទួលប្រាក់សម្តែងជាមួយផលិតករខ្មែរយើងបានក្នុងតម្លៃសមរម្យដោយសារយើងជាអ្នកសិល្បៈដូចគ្នាហើយរាប់អានគ្នាជួយគ្នា។គ្រាន់តែពេលនេះការសម្តែងរបស់នាងក្នុងផលិតកម្មខ្មែរយើងពេលនេះគឺមានការកើនតម្លៃជាងមុនដែរដោយផលិតករគាត់ផ្តល់ជូនតាមទីផ្សារការងារនិងតាមការសម្តែងរបស់នាងបែបណា។