MENU
មន្រ្តីកម្ពុជាវៀតណាមប្រកាសថា ការបោះបង្គោលព្រំដែនបាន៨៦%សល់១៤%ទៀតនឹង បញ្ចប់នៅពេលខាងមុខ
ព័ត៌មានជាតិ | ថ្ងៃពុធ ទី១៥ មីនា ២០១៧, ១៧:៤៥ | ៣៧៥ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសកម្ពុជានិងវៀតណាមនៅថ្ងៃទី១៥ខែមីនាឆ្នាំ២០១៧នេះបានចុះហត្ថលេខលើកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះនៃភាគីទាំងពីរដែលបានប្រព្រឹត្តទៅ៣ថ្ងៃនៅកម្ពុជាចាប់ពីថ្ងៃទី១៣ដល់១៥ខែមីនានេះកម្ពុជាដោយបានសម្រេចនូវចំណុចជាច្រើនក្នុងកិច្ចប្រជុំនេះ។

លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែង ប្រាប់អ្នកកាសែតក្រោយពីកិច្ច ប្រជុំនិងការចុះហត្ថលេខាថាភាគីទាំងពីរបានលើកឡើងថាទស្សនកិច្ចមន្រ្តីតាម ក្រសួងនិងបណ្តា ខេត្ត នានានៅតាម បណ្តោយព្រំដែនបានពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ក្នុងពេលប្រជុំគណៈកម្មការចម្រុះលើកទី១៥នេះភាគីទាំងពីរបានធ្វើការពិភាក្សាផ្លាស់យោបល់គ្នាលើកិច្ចសហប្រតិបត្តិការគ្នាលើគ្រប់វិស័យ។ក្នុងនោះភាគីទាំងពីរបានសម្រេចបានកិច្ខព្រមព្រៀងជាច្រើន។

លោកអ្នកនាំពាក្យនាមលើកឡើងថាក្នុងវិស័យអប់រំភាគីកម្ពុជាបានស្នើដល់ភាគីវៀតណាមបង្កើននិងបន្តផ្តល់និស្សិតនិងមន្រ្តីរាជការកម្ពុជានៅប្រទេសវៀតណាមនិងសូមឲ្យវៀតណាមពិនិត្យលទ្ធភាពក្នុងការបង្កើនប្រាក់អាអារូបករណ៍នៅប្រទេសវៀតណាម។ភាគីវៀតណាមបានឆ្លើយតបដោយបានផ្តល់អាហារូបករណ៍ដល់ការបណ្តុះបណ្តាលនិស្សិតនិងមន្រ្តីរាជការកម្ពុជាចំនួន១១១៦កន្លែង។វៀតណាមក៍បានទទួលយកសំណើររបស់កម្ពុជាទៅពិនិត្យចំពោះការដំឡើងប្រាក់អាហារូបករណ៍ដល់និស្សិតកម្ពុជានៅវៀតណាមផងដែរ។

លោកបានលើកឡើងថា ភាគីវៀតណាមបានឯកភាពតាមសំណើររបស់កម្ពជាក្នុងការផ្តល់មូលនិធិក៍ដូចជាការសាងសង់វិទ្យាល័យនៅក្នុងស្រុកអូរាំង ក្នុងខេត្តមណ្ឌលគីរីសម្រាប់ភាគីកម្ពុជា។នៅលើផ្នែកកសិកម្មភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់បង្រ្កាបសកម្មភាពជំនួយខុស ផ្លែឈើ សត្វព្រៃ និងផលិតផលកៅស៊ូធម្មជាតិ។ដោយវិស័យកសិកម្មជាវិស័យអាទិភាពនិងគ្លឹះប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការវិនិយោគគ្រោងនានាលើវិស័យកសិកម្មនេះ។

ចំពោះវិស័យថាមពលវិញភាគីកម្ពុជាបានស្នើដល់វៀតណាមបង្កើនក្នុងការផ្តល់ថាមលមកកម្ពុជាឆ្លើយតបនឹងតម្រូវរបស់កម្ពុជាប្រើប្រាស់និងអភិវឌ្ឍសេដ្ឋកិច្ច។ជាការឆ្លើយតបវៀតណាមបានយល់ព្រមក្នុងការផ្តល់ថាមពលអគ្គិសនីមកដល់កម្ពុជា។ភាគីទាំងនេះក៍បានពិភាក្សាជម្រុញបន្ថែមទៀតលើផ្នែមថាមពលនេះ។

លើបញ្ហាពាណិជ្ជកម្មនិងវិនិយោគទន់ភាគីទាំងពីរក៍បានពិភាក្សាគ្នាលើទំនាក់ទំនងពាណិកម្មនិងវិនិយោគទន់រវាងប្រទេសទាំងពីរ។ភាគីទាំងពីរបានយល់ស្របគ្នាក្នុងការជម្រុញបញ្ចប់ការចរចានូវការចៀសវាងនូវការយកពន្ធត្រួតគ្នា។យល់ព្រមជម្រុញលើការធ្វើវិសោអនកម្មលើកការពារអ្នកវិយោគទន់នៃប្រទេសទាំងពីរ។ក្នុងនោះភាគីទាំងពីរក៍បានព្រមព្រៀងគ្នាក្នុងការជម្រុញអភិវឌ្ឃពាណិជ្ជកម្មនៅតាមព្រំដែននៃប្រទេសទាំងពីរ។

លោកជំ សុន្ទរីអ្នកនាំពាក្យបានលើកឡើងថាភាគីទាំងពីរព្រមព្រៀងគ្នាបញ្ចប់ក្នុងកសាងផ្សារគំរូនៅពេលខាងមុខនេះក្នុងភូមិដាឃុំដា ស្រុកមេមត់ខេត្តត្បូងឃ្មុំ។នេះជាផ្សារព្រំដែនលើកដំបូងនៅតាមព្រំដែនដែលអាជីវករកម្ពុជាវៀតណាមអាចលក់ទំនិញនៅទីនោះរួមគ្នា។

លោកបន្តថាចំពោះវិស័យដឹកជញ្ជូនវិញភាគីទាំងពីរឯកភាពគ្នាបញ្ចប់ការសាងសង់ស្ពានជ្រៃធំក្នុងស្រុកកោះធំខេត្តនិងឡងប៊ិចវៀតណាមនៅក្នុងខេត្តមេសាមុនចូលឆ្នាំខ្មែរសប្តាហ៍ខាងមុខនេះដើម្បីអបអរសាទរនៃទំនាក់ទំនងការទូតខួប៥០ឆ្នាំនៃប្រទេសទាំងពីរ។ក្នុងនោះក្នុងឆ្នាំ២០១៧នេះភាគីទាំងពីរនឹងចុះហត្ថលេខាលើMOUដើម្បីសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ទីក្រុងភ្នំពេញទៅទីក្រុងហូជីមិញ។

ក្នុងកិច្ចប្រជុំនេះភាគីទាំងពីរក៍បានលើកឡើងពីវិស័យអាកាសចរណ៍ស៊ីវិលតាមសំណើសុំរបស់ភាគីកម្ពុជាភាគីវៀតណាមបានយល់ព្រមផ្តល់អាហារូបករណ៍ចំនួន៤១កន្លែងសម្រាប់បណ្តុះបណ្តាលមន្រ្តីផ្នែកអាកាសចរណ៍ស៊ីវិលកម្ពុជា។លើកបញ្ហាការងារវិញភាគីទាំងពីបានឯកភាពលើការចុះហត្ថលេខាអនុស្សារណៈផ្នែកការងាររវាងប្រទេសទាំងពីរក្នុងឆ្នាំ២០១៧នេះ។ការគ្រប់គ្រងគ្រឿងញៀនវិញភាគីទាំងពីរបានប្រកាសថានឹងប្រតិបត្តិការរួមនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។

លោកជុំ សុន្ទរីបានលើកឡើងថា៖ផ្នែគសុខាភិបាលវិញតាមការស្នើសុំរបស់ភាគីកម្ពុជាវៀតណាមបានយល់ព្រមបន្តផ្តល់សេវាសុខាភិបាលដល់ប្រជាជនកម្ពុជាដែលទៅពិនិត្យព្យាបាលនៅប្រទេសវៀតណាម។ចំណែកបញ្ហាព្រំដែនវិញភាគីទាំងពីរបានអះអាងជាថ្មីម្តងទៀតថាមានការគោរពនិងអនុវត្តសន្និសញ្ញាកំណត់ព្រំដែននិងកិច្ចព្រមផ្សេងៗទៀតដែលមាន។ភាគីទាំងពីរបានកត់ត្រានូវសមិទ្ធផលដែលទទួលបានក្នុងរយៈកាលកន្លងមកក្នុងកំណត់ព្រំសីមានិងបោះបង្គោលព្រំដែន។

ក្នុងកិច្ចប្រជុំនេះភាគីទាំងពីរបានវយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការព្រំដែននៃប្រទេសទាំងពីរ។ក្នុងនោះការបោះបង្គោលព្រំដែនសម្រេចបានប្រមាណ៨៤%នៃការខ័ណ្ឌសីមានៃការបោះបង្គោលព្រំដែន។ភាកីទាំងពីរក៍បានជម្រុញដល់ការបន្តស្វែងរកដំណោះស្រាយស្វែងរកការបោះបង្គោលឲ្យហើយជាស្ថារពនៅសល់ប្រមាណ១៤%ទៀត៕

Tags:
  • មន្រ្តី
  • វៀតណាម
  • ព្រំដែន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥