រាជធានីភ្នំពេញ៖ គេមិននឹកស្មានថាតារាភាពយន្តដ៍មានទេពកោសល្យល្បីដល់កំពូងដោតចំមហាជនគ្រប់ស្រទាប់វណ្ណៈអ្នកនាងអម្ពរទេវីចេញវីដេអូបង្ហាញពីអារម្មណ៍អរគុណដល់ប្រិយមិត្តទាំងអស់នៅកម្ពុជាដែលបានចូលរួមលើកស្ទួយវិស័យភាពយន្តខ្មែរពិសេសស្នាដៃរឿង«ទឹកចិត្តម្តាយសម័យថ្មី»ដែលអង្រួនអារម្មណ៍អ្នកទស្សនាអាណិតអ្នកមានគុណគ្រប់គ្នា។ បើទោះជាអ្នកនាងមិនបានមកធ្វើពិធីសម្ពោធឲ្យពេញមុខក្នុងនាមជាតួអង្គសំខាន់បែបណាក៍កំពូលតារាភាពយន្តប្រចាំប្រទេសកម្ពុជាគ្រងបានការចាប់អារម្មណ៍អស់ជាច្រើនឆ្នាំអ្នកនាងអម្ពរទេវីនៅតែពេញចិត្តនិងមិនភ្លេចការអរគុណចំពោះអ្នកស្នេហាវិស័យភាពយន្តខ្មែរជាពិសេសជួយគាំទ្រការសម្តែងរបស់អ្នកនាងដែលឃ្លាតឆ្ងាយពីភាពយន្តខ្មែរអាក់ខានសម្តែង១៥ឆ្នាំមកហើយ។
ក្នុងរូបវីដេអូដែលបង្ហាញចេញពីកន្លែងរស់នៅប្រទេសអាមេរិកអ្នកនាងអម្ពរទេវីបានថ្លែងអំណរគុណអ្នកគាំទ្រដែលនតែពេញចិត្តការសម្តែងរបស់អ្នកនាង។អ្វីដែលថ្លែងបន្តទៀតអ្នកនាងបានអរគុណអ្នកស្រីពាន់ភួងបុប្ជាអ្នកដឹកនាំរឿងឆ្នើមបានផ្តល់ឱកាសដល់អ្នកនាងបានជួបបងប្អូនហើយបញ្ចេញទេពកោសល្យសម្តែងឡើងវិញពិតជារំភើប។អ្នកនាងលើកឡើងថារឿង«ទឹកចិត្តម្តាយសម័យថ្មី»ពិតជាមានអត្ថន័យនិងអប់រំដល់សង្គមខ្មែរគ្រប់ស្រទាប់ទាំងអស់មិនថាអ្នកមានឬក្រឡើយ។គួររំលឹកថាអ្នកនាងអម្ពរទេវីបានចាកចេញទៅនៅអាមេរិកប្រមាណជាង១៥ឆ្នាំមកហើយរហូតមកទល់ពេលនេះអ្នកនាងបានធានាកូនប្រុសស្រី២នាក់ដែលជាតំណក់ឈាមស្វាមីលោកពេជ្រ ភិរុណរួមរស់នៅអាមេរិកជាមួយគ្នា។សព្វថ្ងៃអ្នកនាងមានស្វាមីទី២ក្រោយបញ្ចប់ទំនាក់ទំនងជាមួយលោកពេជ្រ ភិរុណដោយទទួលបានកូនស្រីម្នាក់ទៀតផងដែរ។បើទោះជាអ្នកនាងនៅឃ្លាតឆ្ងាយស្រុកក៍ប្រជាជនកម្ពុជាទាំងអស់នៅតែដក់ជាប់ការនឹករលឹកហើយនៅតែពេញចិត្តសមត្ថភាពនិងចង់បានការផ្តល់វត្តមានសម្តែងជាប្រចាំប្រសិនបើអ្នកនាងមានពេលទំនេរពីការងារនៅអាមេរិកនោះ។