![]() |
MENU
|

រដ្ឋញ៉ូវយ៉ក វ៉ាស៊ីនតោននិង អូរ៉េហ្គន់ បានសម្រេចដាក់លិខិតប្តឹង ស្នើរដលតុលាការសហរដ្ឋ ផ្អាក់ច្បាប់ហាមប្រាមថ្មីរបស់ប្រធានាធិបតីដូណាលត្រាំ។ កាលពីថ្ងៃ ទី៩ ខែមីនា អភិបាលក្រុងវ៉ាស៊ីនតោន លោក Bob Ferguson បានប្រកាសថា លោកនឹងបន្តបញ្ចូនរដ្ឋាភិបាលថ្មីរបស់លោកត្រាំឡើងទៅកាន់តុលាការ ពាក់ព័ន្ធនិងច្បាប់ដាក់ទណ្ឌកម្មថ្មីដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៦ខែមីនា កន្លងមក។
សារព័ត៌មានរ៉យទ័របានផ្សាយថា លោក Ferguson បានបញ្ចាក់ថា បើទោះបីច្បាប់ដាក់ទណ្ឌកម្មថ្មីរបស់សេតវិមាន បន្ថូបន្ថយជាមុន ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន នៅតែស្នើរដល់ តុលាការ បង្កកការអនុវត្តច្បាប់ខាងលើរបស់លោកត្រាំ។
ក្នុងថ្ងៃជាមួយគ្នានោះដែរ អភិបាលក្រុងញ៉ូវយ៉ក លោក Eric Schneiderman បានប្រកាសតាមបណ្តាញទំនាក់ទំនងសង្គមរបស់លោកថា រដ្ឋ ញ៉ូវយ៉ករួមជាមួយ វ៉ាស៊ីនតោន ចូលរួមនៅក្នុងសកម្មភាពប្តឹងប្រឆាំងច្បាប់ថ្មីរបស់លោកត្រាំ។ ក្រៅពីនេះនៅមានរដ្ឋ Oregon និង Minnesota ក៏បានឡើងគម្រោង ប្តឹងប្រឆាំងច្បាប់ថ្មីរបស់លោកត្រាំផងដែរ។
កន្លងមក រដ្ឋវ៉ាស៊ីនតោនគឺ ជារដ្ឋដែលចាប់ផ្តើមប្តឹង ប្រឆាំងច្បាប់ហាមប្រាំជនអន្តោប្រវេសន៏កាលពីថ្ងៃទី២៨ខែមករា ហើយនៅថ្ងៃទី៣ខែកុម្ភៈ តុលាការ សហរដ្ឋ បានចេញសេចក្តីសម្រេចលុបចោលច្បាប់ហាមប្រាំជនអន្តោប្រវេសន៏ របស់លោកត្រាំ ដែលបានហាមពលរដ្ឋ៧ប្រទេសចូលក្នុងទឹកដីអាមេរិក។
នៅថ្ងៃ ទី៦ ខែមីនា ប្រធានធិបតីត្រាំបានសម្រេចចេញច្បាប់ហាមប្រាមថ្មី ទៅលើពលរដ្ឋ៦ប្រទេសចូលក្នុងទឹកដីអាមេរិកក្នុងរយៈពេល ១២០ថ្ងៃ ដែលមានប្រសិទ្ធភាពនៅថ្ងៃទី១៦ខែមីនា។
មកទល់ពេលនេះមានរដ្ឋចំនួន៤នៅអាមេរិក បានដាក់លិខិតប្តឹង ទៅកាន់តុលាការសហរដ្ឋ ដើម្បីរារាំងច្បាប់ ហាមប្រាមជនអន្តោប្រវេសន៏ថ្មីរបស់ លោកត្រាំ។
ចំពោះរដ្ឋាភិបាលលោកត្រាំវិញ បានបញ្ចាក់ថា ច្បាប់ហាមប្រាំខាងលើក្នុងគោលដៅ ពង្រឹងសន្តិសុខអាមេរិក បញ្ចៀសការវាយប្រហារភេរវកម្ម តែប៉ុណ្ណោះ។ ការផ្អាក់ជនអន្តោប្រវេសន៏ចូលអាមេរិកពីប្រទេសអិស្លាមខាងលើក គឺដើម្បីរៀបចំ សណ្តាប់ធ្នាប់ ខាងក្នុងឲ្យបានល្អ រយៈ១២០ថ្ងៃទើប អនុញ្ញាត្តិឲ្យពលរដ្ឋនៅក្នុងប្រទេស ដែលមានក្រុមភេរវកម្មលាក់ខ្លួនរស់នៅចូលក្នុងទឹកដីអាមេរិកបាន ។ ពេលនោះ ក្រុមសន្តិសុខអាមេរិក នឹងគ្រប់គ្រង បានរាល់សកម្មភាព និងជនសង្ស័យភេរវកម្មនៅក្នុងទឹកដីអាមេរិក។
នៅក្នុងព្រិត្តិការមួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ច្បាប់ហាមប្រាមថ្មីរបស់អាមេរិក នឹងធ្វើឲ្យប្រទេសនេះបាត់បង់សិទ្ធ ធ្វើជាម្ចាសផ្ទះនៅក្នុងការប្រគួតបាលទាត់ពិភពលោក។ សហព័ន្ធបាលទាត់ពិភពលោក FIFA លោក Gianni In Fantino បានបញ្ចាក់ថា ច្បាប់ហាមប្រាមថ្មីរបស់លោកដូណាលត្រាំ ធ្វើឲ្យប្រទេសអាមេរិក មិនអាចឈរឈ្មោះបោះឆ្នោត ធ្វើជាម្ចាស់ផ្ទះការប្រគួត បាលទាត់ពិភពលោកបានឡើយ។
នៅថ្ងៃ ទី៩ ខែមីនា លោក Gianni in Fantino បានបញ្ចាក់នៅទីក្រុងឡុងប្រទេសអង់គ្លេសថា FIFA និតត្រួតពិនិត្យទៅលើបេក្ខភាពដែលសុំ ធ្វើជាម្ចាស់ផ្ទះការប្រគួតបាលទាត់ពិភពលោក ។ ចំណែកច្បាប់ហាមប្រាំរបស់លោកត្រាំ អាចនឹងធ្វើឲ្យអាមេរិកបាត់បង់សិទ្ធធ្វើជាម្ចាសផ្ទះ ក្នុងការប្រគួតព្រិត្តិការបាលទាត់ដ៏សំខាន់មួយនេះ ដោយមានការរើសអើង ចំពោះពលរដ្ឋមកពីប្រទេសអិស្លាម៕


