ខេត្តបន្ទាយមានជ័យ៖ មន្ត្រីចម្រុះចុះពិនិត្យរកទំនិញខូចគុណភាពផ្សានិងបន្តទៅសាលាបឋមសិក្សាអប់រំសិស្សប្រមាណ២០០នាក់ធ្វើឡើងនៅថ្ងៃទី២០ខែធ្នូឆ្នាំ២០១៦នៅផ្សាឃុំរលួសស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។
លោក ហុង លៀង អនុប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានអោយដឹងថា៖ដោយមានការណែនាំពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងដាក់វិធានការពីនាយកដ្ឋានកាំកុងត្រូលបានអោយមន្ត្រីជំនាញដឹកនាំមានមន្ត្រីសាខាកាំកុងត្រូលខេត្តសហការជាមួយមន្ត្រីនគបាលប្រឆាំងបទល្មើសសេដ្ឋកិក្រសួងនិងខេត្តរួមជាមួយម្ចាស់ផ្សា។
បានចុះពិនិត្យរកទំនិញខូចគុណភាពនិងហួសការបរិច្ឆេទនិងបានរឹបអូសមានឡេលាយចំនួន១៨កំប៉ុងនៅផ្សាឃុំរលួសបានបន្តចុះពិនិត្យនៅសាលាបឋមសិក្សាស្វាយចេករឹបអូសនំចំរុះគ្មានគ្មានការបរិច្ឆេតនិងផ្លាក់សញ្ញាច្បាស់លាស់ចំនួន៥០គីឡូក្រាមបានអប់រំណែនាំសិស្សបានប្រមាណជាង២០០នាក់។
លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានអោយបញ្ជាក់ថា៖នៅពេលដែលមន្ត្រីចម្រុះចុះពិនិត្យរកទំនិញខូចគុណភាពនិងហួសការបរិច្ឆេទនៅផ្សាឃុំរលួសបានបានរឹបអូសទំនិញខូចគុណភាពនិងផុតការបរិច្ឆេតបានណែនាំដល់អាជីវករបញ្ឈប់ការលក់ទំនិញហាមឃាត់ដើម្បីចូលរួមទប់ស្កាត់និងថែរក្សាសុខភាពប្រជាពលរដ្ឋ។
លោកបានបន្តថា៖ក្រោយពេលចពិនិត្យទំនិញផ្សាហើយមន្ត្រីជំនាញបានចុះពិនិត្យក្នុងសាលាបឋមសិក្សាស្វាយចេកនិងរឹមអូសទំនិញមាននំចម្រុះនិងកំទិចមីដែលគ្មានការបរិច្ឆេទនិងគ្មានផ្លាក់សញ្ញាចំនួន៥០គីឡូក្រាមបានអប់រំណែនាំដល់សិក្សានុសិស្សចប្រមាណ២០០នាក់៕