ខេត្តត្បូងឃ្មុំ៖ លោក មាស ម៉ោរ៉ា ប្រធានសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំបានដឹកនាំកំលាំងមន្ត្រីក្រោមឱវ៉ាតសហការណ៍ជាមួយមន្ទីរពានិជ្ជកម្មខេត្តចុះពិនិត្យទំនិញម្ហូបអាហាកាលពីថ្ងទី ២០ ខែមករា ២០១៧ ស្ថិនៅក្នុង ផ្សារចុងជាច និង តាមផ្ទះប្រជាពលរដ្ឋ ក្នុងឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីឆ្លើយតប និង ធានាសុខុមាលភាពជូន ប្រជាពលរដ្ឋក្នុងឳកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និង វៀតណាមខាងមុខនេះ ។
លោក មាស មោរ៉ា បានឲ្យ ដឹងថា គោលបំណងនៃការចុះ ពិនិត្យនេះ ផ្អែកទៅលើការណែ នាំ និង អនុសាសន៍របស់ ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកដ្ឋានកាំ កុងត្រូល បានណែនាំដល់មន្ត្រី គ្រប់សាខាទាំងអស់ទូទាំងប្រទេសឲ្យធ្វើការ ត្រួតពិនិត្យ ទំនិញជាផលិតផលម្ហូបអារហារ តាមទីផ្សារ ដើម្បីធានាសុខ ភាពប្រជាពលរដ្ឋ ជាអ្នកប្រើ ប្រាស់ ។
លោក មាស មោរ៉ា បានបន្តទៀតថា ជាលទ្ធផលក្នុងការ ចុះពិនិត្យនេះ កំលាំងរបស់ លោក ធ្វើការដកហូតទំនិញ ជាគ្រឿងឧបភោគបរិភោគ ហួសកាលបរិច្ឆេទ នៃការប្រើប្រាស់ សំបកកំប៉ោង កំពិត និង ពុំមានស្លាកសញ្ញា ត្រឹមត្រូវ មានដូចជាភេសជ្ជៈ អាហារកំប៉ុង បានចំនួន ៨ មុខ ស្មើ នឹង ៣២៤ កំប៉ុង និង កញ្ចប់ គិតជាទំងន់ជាង ១០០ គីឡូក្រាម ដើម្បីយកទៅកំទេចចោល ព្រមទាំងបានធ្វើការណែនាំដល់អាជីវករអោយដាក់តាំងលក់ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និង ហាមដាច់ខាត ទំនិញដែល គ្មានកាលបរិច្ឆេទច្បាស់លាល់ ជាពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសបទបញ្ញតិនៃច្បាប់ ព្រមទាំងបិទស្លាកស្ទីកគ័រ បង្ហាញដល់អាជីវករ ក៍ដូចជាប្រជាពលរដ្ឋនូវ របៀបមើលថ្ងៃខែកំណត់នៃការបរិច្ឆេទ ៕