MENU
|
រាជធានីភ្នំពេញ៖ លោកឃុន លាងម៉េងចៅក្រមសភាស៊ើបសួរសាលាឧទ្ទរណ៍នៅរសៀលថ្ងៃទី៦ខែមីនាឆ្នាំ២០១៧បានសម្រេចឃុំខ្លួនលោកគឹម សុខ អាយុ៣៧ឆ្នាំបន្ទាប់ពីសាលាឧទ្ធរណ៍បានចំណាយពេលជិត៣ម៉ោងជំនុំជម្រះលើបណ្តឹងប្រឆាំងនឹងការឃុំខ្លួនលោកដោយតុលាការក្រុងភ្នំពេញ។ជនជាប់ចោទត្រូវបាននាំខ្លួនចូលក្នុងបន្ទប់សវនាការអសាធារណៈដែលមានតែមេធាវីការពារសិទ្ធិជនជាប់ចោទលោកជួង ជូងីនិងមេធាវីដើមលោកគី តិច ចោទចូលរួម។
លោក គឹម សុខបានស្រែកប្រាប់អ្នកកាសែតមុនពេលអនុរ័ក្សរុញរូបគាត់ចូលឡាននាំទៅពន្ធនាគារថា ”លោកនាយករដ្ឋមន្រ្តីហ៊ុន សែនឲ្យគេទៅបញ្ចុះបញ្ចូលខ្ញុំ គម្រាមកំហែងខ្ញុំដាក់គុកខ្ញុំគឺគុកងងឹត។ម្យ៉ាងវិញទៀតជាថ្នូរគេឲ្យខ្ញុំសសេរលិខិតសុំទោស”។
លោកមេធាវីគី តិចតំណាងសម្តេច ហ៊ុនលោកមេធាវីគី តិចតំណាងសម្តេច ហ៊ុនបានថា សាលាឧទ្ធរណ៍បានលើកឡើងតែជុំវិញការសុំនៅក្រៅឃុំរបស់លោកគឹមសុខ តែប៉ុណ្ណោះទេ។លោកបានអះអាងថាតុលាការបានសួរលោកគឹម សុខថាហេតុអ្វីបានជាប្តឹងឧទ្ធរណ៍ប្រឆាំងការឃុំខ្លួននេះនិងមិនសុខចិត្តនៅចំណុចណា?។លោកមេធាវីដើមតំណាងសម្តេចហ៊ុនសែនអះអាងថានៅសាលាឧទ្ធរណ៍នេះលោកមិនមានភស្តុតាងអ្វីទេហើយសំណុំរឿងអង្គសេចក្តីនៅតុលាការក្រុងទេ។
លោកមេធាវីគី តិចបានបញ្ជាក់ថាក្រោយពេលសាកសួរលើដីកា សម្រេចឃុំខ្លួន ជនជាប់ ចោទចៅក្រមសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញចាត់ទុកជាបានការដដែល។ចំណែកមេធាវីជនជាប់ចោទលោកជួង ជូងីមិនបានផ្តល់ បទសម្ភាសន៍ ដល់ អ្នកកាសែតទេក្រោយពេលតុលាការសម្រេចច្រានចោលបណ្តឹងប្រឆាំងការឃុំខ្លួនរបស់កូនក្តីលោកបែបនេះ។
សភាស៊ើបសួរបនៃសាលាឧទ្ទរណ៍បើកសវនាការបណ្តឹងរបស់លោក គឹម សុខប្រឆាំងនឹងការឃុំខ្លួន នៅរសៀលថ្ងៃទី៦ខែមីនាឆ្នាំ២០១៧នេះលោកគឹម សុខអ្នកឃ្លាំមើលសង្គមនិងនយោបាយកម្ពុជាត្រូវបាននាំខ្លួនមកដល់សាលាឧទ្ទរណ៍ដែលជាប់ចោទបានប្តឹងប្រឆាំងនឹងការឃុំខ្លួនលោកដោយសាលាដំបូងរាជធានីភ្នំពេញ។
ជនជាប់ចោទត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០១៧បន្ទាប់ពីបានចូលខ្លនទៅឆ្លើយតបនឹងពាក្យបណ្តឹងរបស់មេធាវីការពារក្តីសម្តេចហ៊ុនសែន។បន្ទាប់មកលោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចមិនដោះ លែង លោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយ នោះទេ ពោលគឺ បន្តឃុំខ្លួន ក្នុង ពន្ធនាគារដដែល ។ប៉ុន្តែមេធាវីការពារក្តីលោក គឹម សុខ បានប្តឹងបន្តទៅសាលាឧទ្ធរណ៍ ។ នេះបើតាមការបញ្ជាក់របស់លោកមេធាវី ជូង ជូងី នៅព្រឹកថ្ងៃទី៦ ខែមីនា ។
លោកគឹម សុខ អាយុ៣៧ឆ្នាំជាអ្នកឃ្លាំមើលសង្គមនិងនយោបាយនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៦-១៧ខែកុម្ភៈឆ្នាំ២០១៧ ត្រូវបានសម្តេចហ៊ុនសែនប្តឹងទារ៥០ម៉ឺនដុល្លារបានចូលទៅកាន់តុលាការក្រុងភ្នំពេញ តាមការកោះរបស់លោកសៀង សុខព្រះរាជអាជ្ញារងតាមបណ្តឹងរបស់មេធាវីរបស់សម្តេចតេជោហ៊ុនសែន។
មុនពេលឃាត់ខ្លួនមេធាវីតំណាងសម្តេចហ៊ុនសែនគឺលោកគីតិចបាននិយាយថា លោកគឹម សុខដែលបានចោទគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី១១ខែកុម្ភៈឆ្នាំត្រូវបានមេធាវីសម្តេចហ៊ុនសែនដាក់ពាក្យប្តឹងនៅថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៧ទាមទារសំណង(២០០លានៀល(៥០ម៉ឺនដុល្លារ)បានចូលទៅកាន់តុលាការក្រុងភ្នំពេញបន្ទាប់ពីមិត្តិភក្តិរបស់គាត់ពីរនាក់ត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួន។
គួរបញ្ជាក់ថាជនជាប់ចោទលោកគឹម សុខ ចូលតុលាការដោយគ្មានមេធាវីការពារក្តីនៅឡើយទេថាលោកចូលតុលាការនៅពេលនេះដើម្បីសូមតុលាការពលពន្យាពេលចូលនៅថ្ងៃទី១៧កុម្ភៈឆ្នាំ២០១៧តាមការកោះរបស់លោកសៀងសុខព្រះរាជអាជ្ញារងតាមបណ្តឹងរបស់លោកគី តិចមេធាវីរបស់សម្តេចតេជោហ៊ុនសែន។លោកបានប្រកាសថា”ខ្ញុំមិនរត់គេចទេគឺនៅតាំងរឿងក្តីនេះជាមួយគណបក្ដសប្រជាជនកម្ពុជានិងសម្តេចហ៊ុនសែននាយករដ្ឋមន្រ្តី”។
លោកគឹម សុខបានប្រកាសថានៅតែប្រកាន់ជំហរដដែលក្នុងការអត្ថាធិប្បាយពីសង្គមកម្ពុជាមិនឈប់ទេទោះបីមានរឿងក្តីត្រូវបានប្តឹងចំនួនពីរឬរាប់រយក៍ដោយក៍មិនផ្លាស់ប្តូរជំហរឡើយ។លោកបាននិយាយថាមានកម្លាំងតាមលោកជាច្រើននិងមានសារក្នុងហ្វេសប៊ុកនិងមានគេចង់ឲ្យមានការសម្របសម្រួលគ្នា។លោកនិយាថយថាសារនោះគេសរសរមើលមិនយល់ទេនិងមានគេទូរស័ព្ទថាបើគេចង់ធ្វើៗបាន។
លោកគឹម សុខាបាននិយាយប្រាប់អ្នកកាសែតក្រោយពីដាក់ពាក្យសុំពន្យាពេលចូលឆ្លើយថាលោកមិនដឹងថាតុលាការពន្យាពេលដល់រូបលោកពន្យាបានប៉ុន្មានថ្ងៃនោះទេ។ចំពោះការចូលតុលាការមុនពេលកំណត់នេះអត់ទាន់មានមេធាវីការពារក្តីនៅឡើយ។
លោកបានអះអាងងាមានហេតុផលចំនួនពីរគឺទី១.មេធាវីមិនហានទទួលនិងកំពុងពិចារណាបារម្ភពីរឿងដែលរបស់លោកដូជាចំពេកដោយសម្តេចនាយករដ្ឋមន្រ្តីគាត់បញ្ជាឲ្យប្តឹងតែម្តងនិងគណបក្សប្រជាជនកម្ពុជាប្តឹងពលរដ្ឋសាមញ្ញធម្មតាអត់មានតួនាទីអ្វីសោះ។ទី២ញ្ហាថវិកាដែលលោកគ្មានប្រាក់សម្រាប់ជួលមេធាវីទេ។លោកកំពុងស្វែងរកមេធាវីដែលមិនគិតថ្លៃមិនទាន់បាននិងកំពុងរកប្រាក់មួយចំនួននិងលើកទឹកចិត្តដល់មេធាវីមកជួយលោក។
ចៅក្រមស៊ើបអង្កេត សាលាដំបូង រាជធានីភ្នំពេញភ្នំពេញលោករស់ ពិសិដ្ឋ នៅរសៀល ថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០១៧បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក គឹម សុខ អ្នកឃ្លាំ មើល បញ្ហាសង្គមនិងនយោបាយ បន្ទាប់ព្រះរាជអាជ្ញារងលោកសៀង សុខបានចោទប្រកាន់ ពីរបទ ល្មើសគឺញុះញង់ឲ្យប្រព្រឹត្តបទល្មើសប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមមាត្រ៤៩៤.មាត្រា៤៩៥និងបទបរិហាកេរ្តិ៍ជាសាធារណៈមាត្រា៣០៥នៃច្បាប់ព្រហ្មទណ្ឌ។
តុលាការបានចំណាយពេលប្រមាណ៣និង៣០នាទីឥឡូវត្រូវបានបញ្ជូនទៅឃុំខ្លួន ក្នុង ពន្ធនាគារព្រៃសហើយតាមបណ្តឹងមេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោហ៊ុនសែននាយក រដ្ឋមន្ត្រី ដែលចោទគណបក្សប្រជាជនកម្ពុជា ថា ជាអ្នកសម្លាប់លោកបណ្ឌិតកែម ឡី ។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា លោក រស់ ពិសិដ្ឋ ជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនលោក គឹម សុខ កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ បន្ទាប់ពីលោកព្រះរាជអាជ្ញារង សៀង សុខ សម្រេច ចោទប្រកាន់ចំនួនពីរបទល្មើស ។
លោកលី សុផាន់ណាបញ្ជាក់ អយ្យការបានបញ្ជូនសំណុំរឿងនិងជនសង្ស័យទៅចៅ ក្រមស៊ើបសួរ និងបានបញ្ចប់នីតិវិធីបង្ហាញខ្លួនលើកដំបូងនិងពិភាក្សាដេញដោលរួចមក ចៅក្រម សម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ គឹម សុខ ពីបទបិរហាកេរ្តិជា សាធារណៈ មាត្រា៣០៥និងញុះញង់អោយមានភាពវឹកវរចលាចលដល់សន្តិសុខសង្គមមាត្រា៤៩៤និងមាត្រា៤៩៥នៃច្បាប់ព្រហ្មទណ្ឌកម្ពុជា ។
គេមានការកត់សម្គាល់ថាមានអ្នកគាំទ្រលោកគឹម សុខរាប់រយនាក់មកប្រមូលផ្តុំគ្នាឃ្លាំ មើលការសម្រេចរបស់តុលាការ។ក្រុមសមត្ថកិច្ចឃើញដូច្នេះបានយករថយន្តចំនួន២គ្រឿងមកដាក់បញ្ឆោតនៅទ្វារមុខមួយគ្រឿងនិងទ្វារក្រោយមួយគ្រឿង។នៅពេលលោកគឹម សុខត្រូវ បាននាំខ្លួនចុះពីបន្ទប់ចៅក្រមសមត្ថកិច្ចបាននាំខ្លួនជនជាប់ចោទចូលរយន្តខាងទ្ធារក្រោយតែបើកចេញតាមរថយន្តដាក់នៅទ្ធារមុនទៅកានពន្ធនាគារព្រៃស។តែពេលសមត្ថកិច្ចបញ្ជូនលចូលឡានលោកគឹម សុខមិនបាននិយាយជាមួយអ្នកកាសែតក្រៅតែពីអ្នកគាំទ្រស្រែកឡូឡា។
គួរបញ្ជាក់ថា ក្នុងសំណុំរឿងនេះ លោក គឹម សុខ នៅជាប់បណ្តឹងមួយទៀត ដែលប្តឹង ដោយសម្តេចតេជោ ដូចគ្នា គឺពាក់ព័ន្ធការដែលលោក គឹម សុខ បានចោទប្រកាន់ ថា រាជរដ្ឋា ភិបាលកម្ពុជា បានបង្កើតប្រព័ន្ធសម្លាប់មនុស្ស រួចរកឃាតកមិនដែលឃើញ នៅព្រឹកនេះ លោកគឹម សុខនិងអ្នកគាំទ្ររាប់រយ នាក់បានដើរមកាន់តុលាការ ដើម្បីឆ្លើយបំភ្លឺតបនឹង ពាក្យ បណ្តឹងរបស់មេធាវីរបស់សម្តេចហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជាដែលបានប្តឹងទាមទារសំណង២០០លានរៀលនិងសូមតុលាការផ្តន្ទាទោសជនជាប់តាមច្បាប់បន្ទាប់ពីជនជាប់បាននិយាយប៉ះពាល់គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០១៧ជាមួយវិទ្យុអាស៊ីសេរី។
សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០១៧នេះលោកគី តិចមេធាវីតំណាងសម្តេចហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជាបានដាក់ពាក្យបណ្តឹងមួយបន្ថែមទៀតប្តឹងលោកគឹម សុខដែលបាននិយាយនៅវិទ្យុអាស៊ីសេរីកាលពីថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៧។លោកមេធាវីបានបញ្ជាក់ក្នុងពាក្យបណ្តឹងលើកទី២នេះថា គេនេះគឺសំដៅទៅលើប្រព័ន្ធមួយ ប្រព័ន្ធមួយក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបច្ចុប្បន្ននឹងវាបណ្តាលឲ្យមានប្រព័ន្ធមួយដែលសម្លាប់ មានការសម្លាប់។
ពាក្យបណ្តឹងរបស់មេធាវីរដ្ឋាភិបាលបានលើកឡើងថាលោកគឹម សុខ និយាយចោទថាមានការសម្លាប់មនុស្ស រួចហើយរកមុខឃាតកមិនឃើញមិនត្រឹមតែលោកបណ្ឌិត កែម ឡីនោះទេតាំងពីអ្នកតស៊ូមតិមុខៗលោកជា វិជ្ជា លោកឈុត វុទ្ធី ព្រះសង្ឃសម ប៊ុនធឿនជាដើម។តែលោកមេធាវីបាននិយាយថាការលើកឡើងរបស់លោកគឹមសុខជាមួយវិទ្យុអាស៊ីសេរីម្តងហើយម្តងទៀតដោយបំភ្លើសពីការពិត។
លោកមេធាវីគី តិចបានជម្រាបដល់តុលាការថាលោកគឹម សុខានិយាយបានចោទប្រកាន់លើរដ្ឋាភិបាលអំពើដែលបុគ្គលគឹម សុខបានប្រព្រឹត្តជាបន្តបន្ទាប់នេះគឺពិតជាមានផែនការបង្គប់នូវចេតនាញុះញង់ចេតនាបញ្ឆេះកំហឹងមហាជនដើម្បីបង្កឲ្យមានចលនាក្នុងសង្គម។មេធាវីបានទាមទារសំណង១០លានរៀលនិងសូមឲ្យតុលាការផ្តន្ទាទោសលោកគឹម សុខតាមច្បាប់៕