MENU
|
អាមេរិកបញ្ចូននាវាផ្ទុកយន្តហោះ Vinson និងយន្តហោះចម្បាំងជាច្រើន ព្រមទាំងនាវាចម្បាំងបំពាក់កាំជ្រួចមីស៊ីលនាំផ្លូវ Meyer ចូលរួមសកម្មភាពនៅសមុទ្រចិនភាគខាងត្បូង ពិសេសគឺទៅជិតប្រជុំកោះសិប្បនិមិត្តរបស់ចិន បានធ្វើឲ្យ រដ្ឋាភិបាលទីក្រុងប៉េកាំត្រូវបន្ទន់ឥរិយាបទចំពោះអាមេរិក។
ការបញ្ចូនក្រុមនាវាផ្ទុកយន្តហោះរបស់អាមេរិក ទៅកាន់តំបន់សមុទ្រចិនភាគខាងត្បូងគឺជាសកម្មភាពថ្មីរបស់អាមេរិកទៅលើប្រទេសចិន ក្រោមការដឹងនាំរបស់ប្រធានាធិបតីដូណាលត្រាំ។ ភាគីអាមេរិកចាត់ទុកថា នេះជាសកម្មភាពធម្មតា ប៉ុណ្ណោះ ប៉ុន្តែចំពោះចិនវិញនេះគឺជាសកម្មភាពគំរាមកំហែង ដល់សន្តិសុខរបស់ចិននៅក្នុងតំបន់។
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក James Mattis បានចេញបញ្ចាឲ្យកម្លាំងទាហានត្រៀមធ្វើសមយុទ្ធនៅសមុទ្រចិនភាគខាងត្បូង។សារព័ត៌មាន National Interest បានដកស្រងសម្តីលោក James Mattisបញ្ចាក់ថា អាមេរិកមានការព្រួយបារម្ភ ក្រោយពេលអាមេរិកខ្វះសកម្មភាព យោធាននៅសមុទ្រចិនភាគខាងត្បូង ធ្វើឲ្យតំបន់នេះធ្លាក់ក្នុងស្ថានភាព អសន្តិសុខ។
សកម្មភាពខាងលើរបស់អាមេរិកបានធ្វើឲ្យទីក្រុងប៉កាំង កាន់តែច្បាស់ថា អាមេរិកនិងបន្តសកម្មភាព នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងការឡោមព័ទប្រទេសចិន ដូចអ្វីដែលអតីតប្រធានាធិបតីអូបាម៉ាបានអនុវត្តនាពេលកន្លងមក។
សារព័ត៌មាន National Interest បានផ្សាយថា ចិនកំពុងតែលុបថ្មបង្កើតកោះសិប្បនិមិត្តខុសច្បាប់នៅសមុទ្រចិនភាគខាងត្បូង ហើយក្នុងរយៈពេល១២ខែកន្លងមកចិនបានបំពាក់អាវុធជាច្រើននៅលើកោះសិប្បនិមិត្តទាំងនោះ។
ក្រុមអ្នកឯកទេសបញ្ចាក់ថា ការដែលចិនសាងសង ទីតាំងយោធានៅសមុទ្រចិនភាគខាងត្បូងធ្វើឡើងយឺតៗ ដើម្បីបញ្ចៀសការប្រឈមមុខជាមួយអាមេរិក។
ចាប់តាំងពីលោកត្រាំឡើងកាន់តំណែប្រធានាធិបតីអាមេរិកលោកបានអនុវត្តគោលនយោបាយតឹងតែងជាមួយចិនទប់ស្កាត់សកម្មភាពទាំងឡាយរបស់ចិននៅសមុទ្រចិនភាគខាងត្បូង។ កន្លងមកលោកត្រាំបានរិះគន់ដល់រដ្ឋាភិបាលលោកអូបាម៉ា ដែលមិនមានសកម្មភាព ទាន់ពេលវេលាក្នុងការរារាំងចិនគ្រប់គ្រងសមុទ្រភាគខាងត្បូង ក្នុងនោះមានការសាងសង់ទីតាំងទាហានជើងទឹកជាដើម។
តាម ទស្សនាវដ្តី Foreign Policy របស់អាមេរិកបានឲ្យដឹងថា រយៈពេលចុងក្រោយនេះចិនកាន់តែខ្លាំងឡើងៗ ដោយសារតែអាមេរិក ខ្វះសកម្មភាព នៅក្នុងតំបន់ដែលមានវិវាទ ស្រពិកស្រពិល។ តាមទស្សនាវដ្តីខាងលើ អាចនឹងមានអំពើហឹង្សាកើតឡើងនៅលើកោះសិប្បនិមិត្តទាំងនោះ។ ទាំងអាមេរិកនិងចិន ត្រូវយលយ៉ាងច្បាសថា បើមានសង្គ្រាមកើតឡើងនោះប្រទេសជិតខាងនៅក្នុងតំបន់ប្រាកដិជាចូលរួមជាមួយជាក់ជាមិនខានឡើយ។
នៅពេលនេះចិនកំពុងបញ្ចប់ការសាងសង់ទីកន្លែងដាក់តម្កល់គ្រាប់មីស៊ីលបាញ់ ចម្ងាយឆ្ងាយនៅលើកោះសិប្បនិម្មិតដែលចិនបានកសាងនៅក្នុងសមុទ្រចិន ខាងត្បូងម្តុំទីប្រជុំកោះ Spratleys។ ព័ត៌មានមួយនេះបានលេចមក ចំពេលដែលក្រសួងការបរទេសអាមេរិកបានប្រាប់ឲ្យដឹងពីកិច្ចសន្ទនា រវាងលោករដ្ឋមន្រ្តីការបរទេសអាមេរិក Rex Tillerson និងមន្រ្តីការទូតជាន់ខ្ពស់ចិន ។
ការបញ្ចូនកម្លាំងទាហាននិងអាវុធទៅកាន់តំបន់សមុទ្រចិនភាគខាងត្បូងកើតឡើងចំពេលដែលរដ្ឋាភិបាលថ្មីអាមេរិកឡើងគោរងឡោមព័ទ ប្រជុំកោះនៅសមុទ្រចិនភាគខាងត្បូងក្នុងនោះមានទាំងកោះសិប្បនិមិត្ត របស់ចិនផងដែរ មិនឲ្យកម្លាំងទាហានចិនចូលទៅកៀកនោះឡើយ។ សកម្មភាពនោះអាចនិងជម្រុញឲ្យមានការផ្ទុះអាវុធដាក់គ្នា។
នៅពេលដែលចិន បិទមិនឲ្យប្រទេសដទៃទៀតចូលទៅកៀកប្រជុំកោះ Scarborough និងកោះដទៃទៀត នៅសមុទ្រចិនភាគខាងត្បូង ម្តេចមិនចាត់ទុកចិនថាជាអ្នកបង្ករសង្គ្រាមជម្រុញឲ្យមានការផ្ទុះអាវុធកើតឡើង។ ពេលនេះអាមេរិកនិង អនុវត្តតាមអ្វីដែលចិនបានធ្វើនៅតំបន់សមុទ្រ និងប្រជុំកោះទាំងនោះ។ អាមេរិកនឹងឡោមព័ទមិនឲ្យចិនចូលទៅកាន់កោះទាំងនោះដែរ។
ចំពោះការឡោមព័ទមិនឲ្យប្រទេសជិតខាងចូលទៅកាន់កោះដែលចិនគ្រប់គ្រងខុសច្បាប់ គឺជារឿងផ្សេងដោយ ប្រទេសជិតខាងនៅក្នុងតំបន់អាស៊ានមិនមានកម្លាំងគ្រប់គ្រាន់ទប់ទលជាមួយចិន។ ចំណែកការមកឡោមព័ទរបស់អាមេរិក មិនឲ្យចិនចូលទៅកាន់កោះសិប្បនិមិត្តដែលខ្លួនខំសាងសងជារឿងមួយផ្សេងទៀត ដោយសារតែចិនបានចំណាយប្រាក់ជាច្រើន ទៅលើការសាងសង ហើយចិនមានកម្លាំងគ្រប់គ្រាន់ ដូច្នេះចិនមិនអនុញ្ញាត្តិឲ្យ អាមេរិករារាំងបានសម្រេចឡើយ។
ប៉ុន្តែតាមអ្នកកទេសJessica Weiss មានឯកទេសស្រាវជ្រាវស្តីអំពីប្រជាជនចិនបានបញ្ចាក់ថា បើទោះបីចិនមានកម្លាំងខ្លាំងតែចិនមិនចង់ឲ្យផ្ទុះសង្គ្រាមនាពេលនេះឡើយ ។ ចិនពិតជាទទួលបានផលប្រយោជន៍ច្រើន ក្នុងការបញ្ចៀសសង្គ្រាមកើតឡើងនៅក្នុងតំបន់ ពិសេសជាមួយអាមេរិក។ ការបញ្ចៀសសង្គ្រាមទ្រងទ្រាយធំ គឺជាយុទ្ធសាស្ត្រ យូអង្វែងរបស់ចិននៅសមុទ្រចិនភាគខាងត្បូង៕