MENU
|
រាជធានីភ្នំពេញ៖ កម្មករកម្មការិនីរោងចក្រកាត់ដេរក្បាលកោះប្រមាណ ៣០០នាក់ នាំគ្នាតវ៉ានៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧បានបន្តការតវ៉ារបស់ពួគគាត់ដោយនៅតែមិនទាន់ចុះសម្រុងគ្នា រឿងលក់ឡៃឡុងឥវ៉ាន់ដែលសល់ក្នុងរោងចក្រ ដើម្បីទូទាត់ប្រាក់ឈ្នួលរបស់ពួកគេ ក្រោយថៅកែរត់ចោល។ពួកគេចាប់ផ្ដើមការតវ៉ា និងដាក់ញត្តិរកអន្តរាគមន៍តាមស្ថាប័នផ្សេងៗ ដូចជាក្រសួងការងារ និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី តាំងពីថ្ងៃទី១១ មករា ក្រោយថៅកែមិនបើកប្រាក់ឈ្នួលសម្រាប់ខែធ្នូ។
កម្មករកម្មការិនីប្រមាណ ៣០០នាក់ ក្នុងចំណោមកម្មករជាង ១ពាន់នាក់នេះ មកពីរោងចក្រក្បាលកោះ ផាដា (Pada) និងថប់វើល (Top World) ដែលមានថៅកែតែមួយ។ រោងចក្រនេះស្ថិតនៅតាមផ្លូវជាតិលេខ១ ភូមិជ្រោយអម្ពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
កម្មករកម្មការិនីរោងចក្រកាត់ដេរចំនួន៣រោងចក្រចែកជា២ក្រុមមួយតថ្លៃអោយក្រសួងការងារលក់សំភារះមួយចំនួនដើម្បីបើកប្រាក់ខែអោយកម្មករកាត់ដេរតែភាគីខាងមួយយក្រុមទៀតតវ៉ាមិនអោយលក់ទេដោយទុកអោយច្បាប់ជាអ្នកចាត់ការតាមនីតិវិធី ។
ការតវ៉ាបានផ្ទុះឡើងកាលវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី២២ ខែ កុម្ភៈឆ្នាំ ២០១៧នៅចំណុចរោងចក្រក្បាលកោះ តាមផ្លូវបេតុង ស្ថិតនៅភូមិជ្រាយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។គេបានឃើញមន្រ្តីក្រសួងការងារនិងអាជ្ញាធរមូលដ្ឋានចុះទៅសម្របសម្រួលដែរតែមិនដឹងថាពេលណាត្រូវគ្នានោះទេ។
ស្រ្តីម្នាក់មានឈ្មោះ សៀង យន់អាយុ៣៩ឆ្នាំមុខរបរកម្មការិនីរោងរោងចក្រកាត់ដេរថបវើល៍ បានប្រាប់ថាដោយគាត់តំណាងអោយកម្មករដែលគ្រាំទ្រថាមិនអាចលក់សម្ភារៈរោងចក្រជាដាច់ខូចដោយគ្មានការឯកភាពពីក្រសួងការងារហើយយើងបានផ្ដិតស្នាមមេដៃបានដាក់ដល់ដៃប្រព័ន្ធតុលាការហើយ។
អ្នកស្រីនិយាយថា៖ទុកអោយច្បាប់ចាត់ការចុះដោយ កម្មករទាមចំនួន៥ចំណុច៖ទី១ប្រាក់ឈ្នួលការជូនដំណឹងជាមុន។ទី២ប្រាក់បំណាច់បណ្ដេញចេញ។ទី៣ប្រាក់សាហ៊ុយជំងឺចិត្ត។ទី៤ប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់និងទី៥ប្រាក់ឈ្នួលចុងក្រោយនិងអត្ថប្រយោជន៍ផ្សេងៗហើយពួកយើងគ្រាំទ្រមិនអោយលក់សំភារះក្នុងរោងចក្រជាដាច់ខាតហើយបើយើងលក់ដោយគ្មានការឯកភាពខ្លាចរោងចក្រប្ដឹងយើងនៅថ្ងៃក្រោយ ។
កម្មការិនីម្នាក់មានឈ្មោះ សែន គន្ធា អាយុ៣២ឆ្នាំមុខរបរធ្វើការរោងចក្រកាត់ដេរក្បាលកោះស្នាក់នៅបន្ទប់ជួលសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅជាអ្នកគ្រាទ្រអោយលក់សម្ភារៈក្នុងរោងចក្រចំនួន២រោងចក្រក្បាលកោះដើម្បីបានលក់១២៥០ដុល្លារ អាមេរិកហើយបើកប្រាក់ខែកម្មករសំរុបចំនួន១១៤៦ក្នុង១នាក់១០០ជាងដុល្លារដោះស្រាយបញ្ហាជីវភាពមួយជំហានសិន។
ក្រុមអ្នកតវ៉ាបាននិយាយថា៖តែមិនមែនថាលក់ហើយយើងឈប់ធ្វើការតវ៉ាទេការតវ៉ានៅតែមានដដែលគ្រាន់ដោះស្រាយយកលុយកាក់អោយបងប្អូនកម្មករមួយដំណាក់ការសិនដោយកម្មករកាត់ដេរយើងតាំងពីថ្ងៃ១០ ខែ មករា ឆ្នាំ ២០១៧តវ៉ាមកនៅតែមិនទាន់មានដំណោះស្រាយហើយការដង្ហែរក្បូនដាក់ញត្តិក្រុមក្រសួងនៅតែមិនទាន់មួយដំណោះស្រាយតើគួរធ្វើដូចម៉េចហើយកាលក់នេះគឺមានអាជ្ញាធរមូលដ្ឋាននុងក្រសួងការងារនិងអ្នកដេញថ្លៃបានចូលរួមធ្វើជាសាក្សីត្រឹមមានអីត្រូវភ័យខ្លាចទេ ។