MENU
និស្សិតឈ្មោះ គង់រ៉ៃយ៉ា ប្រកាស ធ្វើបដិវត្តន៍ពណ៌អនុវត្តទោសចប់ត្រូវតុលាការដោះលែង ចេញពីពន្ធនាគារនៅថ្ងៃនេះ
ព័ត៌មានជាតិ | ថ្ងៃពុធ ទី២២ កុម្ភៈ ២០១៧, ១៦:២៣ | ៧២៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  យុវនិស្សិតឈ្មោះ គង់ រ៉ៃយ៉ា ដែលប្រកាសប្រមូលគ្នាដើម្បីធ្វើបដិវត្តន៍ពណ៌តាមហ្វេសប៊ុកដែលត្រូវបានចាប់ខ្លួនកាលពីចុងឆ្នាំ២០១៥បានអនុវត្ត ទោសចប់ក្នុង ពន្ធនាគារយរៈពេល១ឆ្នាំ៦ខែ ពីបទៈ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៥និង៤៩៥នៃក្រមព្រហ្មទណ្ឌ។

តុលាការបានដោះលែងនិស្សិតគង់ រ៉ៃយ៉ានៅព្រឹកនេះថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០១៧ ហើយរូបគេបានដើរចេញពីពន្ធនាគារ ដោយមានក្រុមគ្រួសារអ្នកគាំទ្រនិងសង្ឃមួយចំនួនបានហែហមនៅខាងក្រៅរបងពន្ធនាគារ។គួររំលឹកថាយុវជន គង់ រ៉ៃយ៉ា ភេទប្រុសអាយុ២៦ឆ្នាំ រហស្សនាម នៅក្នុងហ្វេសប៊ុក Soriya KoKo ។

និស្សិត គង់ រ៉ៃយ៉ា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ ក្រោយពីបង្ហោះសារក្នុងគណនេយ្យហ្វេសប៊ុក (Facebook) ពាក់ព័ន្ធនឹងការធ្វើបដិវត្តពណ៌។សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥បានសម្រេចបញ្ជូនខ្លួនយុវជនម្នាក់ទៅឃុំនៅពន្ធនាគារព្រៃសបណ្ដោះអាសន្ន ពាក់ព័ន្ធទៅនឹងការសរសេររៀបរាប់របស់យុវជននោះ អំពីការធ្វើបដិវត្តន៍ពណ៌ផ្លាស់ប្ដូររដ្ឋាភិបាលនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។ យ៉ាងណាក៏ដោយ សង្គមស៊ីវិលយល់ឃើញថា ការសរសេររបស់យុវជននោះ គ្រាន់តែជាការបញ្ចេញមតិប៉ុណ្ណោះ។

សារដែលគាត់បង្ហោះក្នុងគណនេយ្យហ្វេសប៊ុក ឈ្មោះ សូរីយា កូកូ (Soriya Koko) មានខ្លឹមសារថា "តើមានបងប្អូនណាហ៊ានធ្វើបដិវត្តន៍ពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តន៍ពណ៌ដើម្បីផ្លាស់ប្ដូររបបដ៏ថោកទាបមួយនេះចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ"។លោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសដាក់ពន្ធនាគារ ១ឆ្នាំ ៦ខែ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦។

គេមានការកត់សម្កាល់ថានៅពេលដើរចេញពីគុកវិញដោយមានអ្នកអមដំណើរប្រមាណ៣០នាក់។និស្សិតរូបនេះមានទឹកមុខញញឹម ពាក់អាវក្រឡានិងបង់កន្សែងនៅនឹងក ហើយដៃកាន់សៀវភៅមួយក្បាលផង។មុនពេលដោះលែងពីគុកមានក្រុមអ្នកតំណាងរាមួយក្រុមដឹកនាំដោយលោកស្រីមួរ សុខហួរបានចូលជួបនិស្សិតរួបនេះក្នុងចំណោមអ្នកទោសចំនួន១៥នាក់។លោកស្រីតំណាងរាស្រ្តរូបនេះបានថ្លែងប្រាប់អ្នកកាសែតថា៖”ពួកគាត់មានឧត្តមគតិល្អណាស់មិនប្រែប្រួលនិងបានហៅខ្លួនពួកគាត់ថាជាអ្នកទោសមនសិកា”។

និស្សិតគង់ រ៉ៃយ៉ាត្រូវបានចាប់ខ្លួនដោយនគរបាលក្រសួងមហាផ្ទៃបន្ទាប់រូបគេបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា តើមានអ្នកណាហ៊ានចូលរួមធ្វើបដិវត្តន៍ពណ៌ជាមួយខ្ញុំទេ?ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តន៍ពណ៌ដើម្បីផ្លាស់ប្តូររបបមួយនេះចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុកឫស្លាប់ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ។ ក្រោយពីប្រកាសនេះមិនបានប៉ុន្មាន សមត្ថកិច្ចអង្គស្នងការនគរបាលជាតិ បានឃាត់ខ្លួនយុវជនរូបនេះ ដោយចាត់ទុកថាការប្រកាសនេះ ធ្វើឲ្យមានភាពអសន្តិសុខក្នុងសង្គមជាតិ។

គួរបញ្ជាក់ថាកាលពីនាំខ្លួនទៅកាន់សវនាការសាលាឧទ្ទរណ៍និស្សិតគង់ រ៉ៃយ៉ាបាននិយាយទៅកាន់អ្នកកាសែតថាគេវាយអ្នកតំណាងរាស្រ្តចង់គេសម្លាប់អ្នកតំណាងរាស្រ្តជាប់គុកតែ១ឆ្នាំទេ។រីឯរូបគាត់គ្រាន់តែសរសេរ ពាក្យបដិវត្តន៍ពណ៌ដោយស្របច្បាប់តុលាការបែរជាកាត់ទោសគាត់១៨ខែវាអយុត្តិធម៌ខ្លាំងលោកបានប្តឹងសាទុក្ខបន្តទៀតទៅតុលាការកំពូល។

តុលាការកំពូលកាលពីកំឡុងខែមករាឆ្នាំ២០១៧នេះបានប្រកាសសាលដីកាបដិសេធចំពោះបណ្តឹងសាទុក្ខរបស់និស្សិតបដិវត្តន៍ម្នាក់នេះដោយតម្កល់ថាការសម្រេចរបស់តុលាការថ្នាក់ក្រោមនៅតែមានសុពលភាពគឺចាត់ទុកជាបានការដដែលសម្រេចឃុំខ្លួនទណ្ឌិតឲ្យអនុវត្តទោសក្នុងគុក១៨ខែពេញ៕

Tags:
  • និស្សិត
  • អនុវត្តទោស
  • តុលាការ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥