MENU
អ្នកនាង ម៉េង កែវពេជ្ជតា បានផ្ទុះប្រតិកម្មជាមួយផលិតកម្មថោន ជុំវិញការលើកយកបទចម្រៀងរបស់នាង«រាំវង់អន្លង់រមៀត» មកច្រៀងឡើងវិញ
សិល្បៈនិងកំសាន្ត | ថ្ងៃពុធ ទី២២ កុម្ភៈ ២០១៧, ១១:០១ | ១,១៧៥ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ដោយតារាចម្រៀងខ្មែរចេន សាយចៃ ក្នុងនោះបានដាក់បទនោះថាជាមរតកដើមទៅវិញ បើទោះជាមិនបានបញ្ចេញនូវឈ្មោះផលិតកម្មក៏ដោយប៉ុន្តែអ្នកនាង ម៉េង កែវពេជ្ជតា បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះផលិតកម្មមួយនេះ ក្នុងពេលដែលនាងចាត់ទុកថា បទនេះជាបទចម្រៀងរបស់នាង ដែលបានតាក់តែងនិពន្ធថ្មីមិនមែនជាមរតកដើមនោះឡើយ។                       

ខណៈពេលដែលផលិតកម្មល្បីឈ្មោះមួយត្រូវបានអ្នកនាង ម៉េង កែវពេជ្ជតា ប្រាប់ថាចម្លងបទចម្រៀងរបស់គាត់ហើយបែរជាដាក់ថាជាបទមរតកសំនៀងដើមទៅវិញ ធ្វើអោយតារាចម្រៀងរូបនេះអន់ចិត្តយ៉ាងខ្លាំង។ ក្នុងនោះដែរអ្នកនាង ម៉េង កែវពេជ្ជតា ក៍បានរៀបរាប់ថាកាលពីម្សិលមិញម៉ោង៣ រសៀល លោក យឹម តាស្រង់ ដែលជាកវីនិពន្ធមួយរូបនៅក្នុងផលិតកម្មថោន បានធ្វើការ សុំទោសមកកាន់រូបនាង ប៉ុន្តែស្រាប់តែមានបុគ្គលិក របស់ថោន ម្នាក់បង្ហោះសារផ្លែផ្កាអោយនាងឡើងចាស់ដៃទៅវិញ។                       

ភ្លាមនោះអ្នកនាង ម៉េង កែវពេជ្ជតាក៍បានធ្វើការឆ្លើយតបវិញថា "ម្តងនេះអានទាល់តែស្ងួតករពេលខ្លួនចេញចម្រៀងមួយបទៗ ចេះដាក់ឈ្មោះ អ្នកនិពន្ធទំនុក បទភ្លេង អ្នកចម្រៀង រៀបរាប់ភ្ជាប់ឈ្មោះតាំងពីកន្លុកកន្លៀតកៀនកោះអស់សាច់ស្ទើរគ្មានកន្លែងដាក់នោះត្រឹមតែជាបទចម្លងពីបរទេសផងតែហេតុអីបទ " រាំវង់នៅអន្លង់រមៀតនេះ " ដែលគ្រប់គ្នាដឹងហើយស្គាល់ហើយថាអ្នកណាខ្លះជាម្ចាស់ស្នាដៃម្តេចក៍អ្នកមិនដាក់ឈ្មោះអោយគេតែបែរជានិយាយបែបរវើរវាយថា" មិនប្រាកដពីសាវតាអ្នករៀបរៀងមិនហ៊ានដាក់ផ្តេសផ្តាស់ទើបប្រើពាក្យថាមរតកដើម " ចុះបើមិនដឹងម៉េចមិនមកសួរគេអ្នកដឹង ? អ្នកច្រៀង អ្នកភ្លេង អ្នកនិពន្ធនៅជ្រងោរទេតើ !!! បើមិនស្គាល់សាវតាអ្នកនិពន្ធចុះពេលយកបទបរទេសមកចម្លងធ្វើអាជីវកម្ម ម្តេចមិនដាក់ថាជាបទបរទេស បទចិន បទ.. ស្អីផងទៅ ម្តេចចាំបាច់តណ្តើមគ្នាធ្វើម្ចាស់កម្មសិទ្ធធ្វើអី ? ដៀលគេអគតិ ដៀលគេកញ្ចាស់ ដៀលគេពួកប៊ីចេង ដេញគេអោយទៅរៀនពីថ្នាក់ទីមួយ នេះជាការប្រមាថហើយ! សួរថាខាងណុង ( នោះ ) សំបូរអ្នកចេះដឹងណាស់មែនទេ ? រួចបើចេះដឹងច្រើនម្លឹងៗ ម្តេចក៍មិនធ្វើអ្វីខ្លួនឯងទៅ ម្តេចមកឃ្លានតែរបស់គេធ្វើអី ? ម្តេចមកតណ្តើមរបស់មានជាតិបីចេងរបស់មនុស្សចាស់ស្រែៗនេះធ្វើអី ? ហើយខ្លួននោះក្មេងជាងគេប៉ុណ្ណាដែរទៅបើស្បែកយាររត់ចូលក្លីនិកតែរហូតហ្នឹង ? ដល់ពេលម្ចាស់គេតវ៉ា ក៍តាំងចោទថាគេទើស ថាគេវាយប្រហារខ្លួនដើម្បីអោយខ្ពស់មុខ?? រួចចុះអ្នកវិញចង់បានស្អីដែរ ដែលដឹងហើយស្គាល់ច្បាស់ហើយគេជាម្ចាស់ តែធ្វើមិនដឹង មិនអោយតម្លៃគេ មិនដាក់ឈ្មោះគេ មិនអរគុណគេ តើទាំងនេះជាចេតនាចង់បំបាត់ជាន់ពន្លិចគេខ្លាចគេមានគុណសម្បត្តិ ឬមួយក៍ខ្លាចខ្លួនឯងអន់ ? តាំងខ្លួនអ្នកមិនភ្លាវ តែនិយាយដូចមនុស្សមមើមាយក្នុងដំណេក គ្មានមូលដ្ឋានច្បាស់លាស់សោះ ពេញមួយអត្ថបទ តើពាក្យមិនប្រាកដមានប៉ុន្មានពាក្យ ? ពាក្យ មិនប្រាកដ គឺចាប់ពីហើបមាត់ផ្តើមសេចក្តី ដល់តួសេចក្តី រហូតសេចក្តីបញ្ចប់ សុទ្ធតែ មិនប្រាកដ រហូត !!! តើនណាដែលត្រូវគេសើច ? ហើយតើគួរអោយអស់សំណើចទេដែលចេញបទចម្រៀងមួយទាំងមូល ប្រើពាក្យ មិនប្រាកដ គ្មានក្បាលគ្មានកន្ទុយបែបនេះតើនេះជាជំនាញអ្នកចេះដឹងឬ ? បើចេះដឹងតើអ្នកស្គាល់ទេកម្មសិទ្ធបញ្ញា?  ចង់ប្រាប់ទៅម្ចាស់ status ថាអត្ថបទនេះ មិនបានជួយអ្វីដល់ខ្លួនអ្នកឬក៍ទ្រនុំរបស់អ្នកទេ មានតែបង្ករហានិភ័យ។ បើសូមទោសអោយប្រាកដជាសូមទោសគ្មាននណាបង្ខំអ្នកទេប៉ុន្តែកុំអាងតែសូមទោសរួចលួចមកផ្លុំភ្លើងលួចចាក់ពីក្រោយខ្នងនោះមិនក្លាហានឡើយបើមិនជឿកុំប្រមាថ។                                                         

Tags:
  • ម៉េង កែវពេជ្ជតា
  • ប្រតិកម្ម
  • ចម្រៀង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥