យ៉ាងហោចណាសក៏មានមនុស្ស៥នាក់ស្លាប់ ក្រោយពេលយន្តហោះធុនតូចមួយគ្រឿងប្រភេទ Beechcraft B200 បានដាំក្បាលបុកចូលមជ្ឈមណ្ឌុលផ្សាទំនើបនៅទីក្រុងម៉ែលមឺន ប្រទេសអូស្ត្រាលី។
សារព័ត៌មាន BBC បានផ្សាយថា ហេតុការខាងលើកើតឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃតី២១ខែកុម្ភៈ។ មន្ត្រីប៉ូលិស រដ្ឋ Victoria លោក Stephen Leane បានឲ្យដឹងថា ជនរង្គ្រោះស្លាប់ នៅក្នុងហេតុការគ្រោះថ្នាក់នោះគឺជាអ្នកដំណើរនៅលើយន្តហោះ។
យន្តហោះខាងលើមានបញ្ហាម៉ាស៊ីលពេលហោះហើរចេញពីអាកាសយានដ្ឋាន Essendon ក្នុងទីក្រុងម៉េលមឺន ។សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា យន្តហោះខាងលើធ្លាក់បុកចំកន្លែងស្តុកទំនិញនៅក្នុងផ្សាហើយផ្ទុះ ជាភពសំណាងពេលហេតុការគ្រោះថ្នាក់កើតឡើយនៅផ្សាទំនើបនោះមិនទាន់បើកទ្វានៅឡើយ។
លោក Mikey Cahill សាក្សីនៅកន្លែងកើតហេតុបាននិយាយទៅកាន់បណ្តាញព័ត៌មាន Herald Sun ថា« ខ្ញុំគិតថានឹងមានរឿងរន្ធត់កើតឡើង នៅពេលមានសម្លេងផ្ទុះយ៉ាងខ្លាំង និងផ្សេងខ្មៅគ្រប់ដណ្តើបនៅតំបន់នោះ»។
មនុស្ស៥នាក់នៅលើយន្តហោះសំណាងអាក្រក់នោះ ធ្វើដំណើរពីKing Island ក្នុងតំបន់ Tasmania ។ ក្រសួងចរាចរណ៍អូស្ត្រាលីនឹងបើកការស្រាវជ្រាវពីមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់ខាងលើកើតឡើង៕