MENU
តុលាការក្រុង គ្រោងបើកសវនាការ អ្នកស្រី ទេព វន្នី ថ្ងៃទី ២៣ កុម្ភៈបទហិង្សាមានស្ថានទម្ងន់ទោស
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី២០ កុម្ភៈ ២០១៧, ១៧:៤៦ | ៤០២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានអះអាងថានៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ខាងមុខនេះ នឹងបើកសវនាការកាត់ទោស អ្នកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ ពាក់ព័ន្ធបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។ សាក្សីចំនួនបីនាក់ជាអ្នកភូមិបឹងកក់ដែលនោះនឹងត្រូវកោះចូលបំភ្លឺក្នុងសំណុំរឿងនេះដែរ។

តុលាការបានលើកឡើងថាសវនាការនេះ នឹងដឹកនាំដោយ លោក ឡុង កេសភីរម្យ ជាចៅក្រមជំនុំជម្រះ និង លោក សៀង សុខ ព្រះរាជអាជ្ញារង ជាតំណាងអយ្យការ។ ជនជាប់ត្រូវ បាន ឃុំ នៅពន្ធនាគារព្រៃស (ម២) បញ្ជាក់ថានឹងបញ្ជូនលោកស្រី ទេព វន្នី ចូលរួមសវនាការ។ រឿងក្ដីនេះ សាក្សី៣រូបក៏ត្រូវបានតុលាការកោះហៅចូលរួមសវនាការផងដែរ ក្នុងនោះមាន លោកស្រី ង៉ែត ឃុន ហៅយាយម៉ាប់មី លោកស្រី គង់ ចន្ថា និង លោកស្រី បូ ឆវី ។

សូមបញ្ជាក់ថា អ្នកស្រី ទេព វន្នី ត្រូវបានតុលាការចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ សង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣។សវនាការសំណុំរឿងនេះបានធ្វើឡើងម្តងរួចមកហើយកាលពីពេលថ្មីៗនេះ។តែមិនទាន់ចប់នៅឡើយទេខណៈដែលជនជាប់ចោទបានឡូឡារក្នុងសវនាការតុលាការលើកពេល៕

Tags:
  • តុលាការក្រុង
  • ទេព វន្នី
  • ហិង្សាមានស្ថានទម្ងន់ទោស
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥