កាលពីយប់ថ្ងៃទី១៥ខែកុម្ភៈ ប៉ុលិសនិងទាហានថៃបានឡោមព័ទជុំវិញ វត្ត Dhammakya ដើម្បីចាប់ព្រះកាយ ចៅអធិការ Phra Dhammajayo ដែលជាព្រះសងមានអត្ថិពល និង ជិតស្និតជាមួយអតីតនាយករដ្ឋមន្ត្រីថាកស៊ីនស៊ីណាវ៉ាត្រា ហើយព្រះចៅអធិការទទួលរងការចោទប្រកាន់ពីបទលាងលុយខ្មៅ។
កាលពីយប់ថ្ងៃទីខែកុម្ភៈនេះដែរនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា បានចុះហត្ថលេខាលើច្បាប់តាមរដ្ឋធម្មនុញ្ញមាត្រាទី៤៤ អនុញ្ញឲ្យប៉ូលិសនិងទាហានចូលទៅក្នុងវត្តត្រួតពិនិត្យនិងចាប់ខ្លួនចៅអធិការ ។តាមច្បា់ខាងលើកម្លាំងសម្ថកិច្ចមានសិទ្ធពេញលេញក្នុងការឆែកឆេដយសារតែ នៅក្នុងវត្តនោះបានប្រឆាំងនឹងច្បាប់។
ព្រះចៅអធិការវត្តធម្មកាយ៉ាទទួលរងការចោទប្រកាន់ទទួលប្រាក់រាប់លានបាតពីមន្ត្រីពុករលួយ និងមានសកម្មភាពល្មើសច្បាប់ជាច្រើនផ្សេងទៀតផងដែរ។
ប្រភពព័ត៌មានពីកម្លាំងយោធាបានឲ្យដឹងថា ការចូលទៅក្នុងវត្តត្រូវធ្វើឡើងនៅថ្ងៃទី១៦ខែកុម្ភៈនេះ ហើយកម្លាំងទាហានមានតួនាទីរារាំងបរិស័ទ្ធ ចូលមកបិទច្រកផ្លូវរារាំងការអនុវត្តច្បាប់របស់សម្ថកិច្ច។
នៅក្នុងឆ្នាំ២០១៦ ប៉ូលិសបានបង្ខំចិត្តបោះបងការអនុវត្តតាមសាលដីការរបស់តុលាការ ដោយសារតែច្រកផ្លូវចូលក្នុងវត្តត្រូវបានបិទ ដោយប្រជាពុទ្ធបរិស័ទ្ធ។ ជាមួយនិងការអន្តរគមន៍ពីនាយករដ្ឋមន្ត្រីប្រាយុទ្ធចានអូចារ លើកនេះការចូលទៅក្នុងវត្តឆែកឆេនិងចាប់ព្រះសងពាក់ព័ន្ធអាចនឹងប្រព្រឹទ្ធបានដោយជោគជ័យ៕