ប្រាក់ចំណាយសម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅក្នុងឆ្នាំ២០១៦ខាងមុខ គឺចំណាយច្រើនជាងការបោះឆ្នោតលើកមុនៗរហូតដល់៨៦លានដុល្លារ។
ក្រុមស្រាវជ្រាវរបស់មជ្ឈមណ្ឌុល CRP ដែលជាមជ្ឈមណ្ឌុលស្រាវជ្រាវពីការបរិចាកសម្រាប់អ្នកនយោបាយបានប្រកាសឲ្យដឹងថា ប្រាក់ចំណាយសម្រាប់ការបោះឆ្នោតឆ្នាំ២០១៦មានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ដោយត្រូវចំណាយសរុបរហូតដល់ទៅ៦,៦ពាន់លានដុល្លារ សម្រាប់ការឃោសនាបោះឆ្នោត និងបោះឆ្នោត។
បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យលោកស្រីហ៊ីលឡារីគ្លីនតុន និងបក្ខភាពមកពីគណបក្សសាធារណរដ្ឋលោកដូណាលត្រាំ បានចំណាយជាង ១,១៣ពាន់លានដុល្លារ អាមេរិក គឺច្រើនជាង១០០លានដុល្លារ បើប្រៀបធៀបនិងការបោះឆ្នោតកាលពីឆ្នាំ២០១២
បេក្ខភាព គណបក្សធំៗទាំងពីរនិងក្រុម បក្ខភាពឯករាជ្យ មកទលពេលនេះ បានចំណាយប្រាក់អស់៦,៦ ពាន់លានដុល្លារ គឺខ្ពស់ជាងលើកមុន ៨៦,៥ពាន់លានដុល្លារ ។ ទឹកប្រាក់ទាមងនោះអាចនិងខ្ពស់ជាងនេះទៀត នេះគឺជាតួរលេខបឋមប៉ុណ្ណោះ។
តាមការស្រាជ្រាវបានឲ្យដឹងថា សមាជិករដ្ឋសភា Bernie Sanders គូប្រជេងរបស់លោកស្រីហ៊ីលឡារីគ្លីនតុននៅក្នុងគណបក្សប្រជាធិបតេយ្យ បានបំបែកឯកទកម្មដោយទទួលបានជំនួយរហូតដល់ទៅ១៣៤លានដុល្លារ ។
ការបោះឆ្នោតអាមេរិកចាប់ផ្តើមឡើងនៅថ្ងៃទី៨ខែវិច្ឆិកាខាងមុខ ប៉ុន្តែការបោះឆ្នោតមុនពេលបានធ្វើឡើងជាច្រើនរដ្ឋនៅទូទាំងប្រទេស។