MENU
|
នៅថ្ងៃទី២៩ខែមិថុនា មេដឹកនាំអឺរ៉ុបបានជួបប្រជុំគ្នានៅទីក្រុងប្រ៊ុចស៊ែលដោយអវត្តមានមេដឹកនាំប្រទេសអង់គ្លេសគឺលោកដេវិដកាមឺរ៉ុន ។នេះជាលើកទីមួយហើយដែលកិច្ចប្រជុំរបស់សហគមន៍អឺរ៉ុបដោយគ្មានអង់គ្លេសក្រោយពេលអង់គ្លេសបានសម្រេចចិត្តចាកចេញពីអឺរ៉ុបនោះ។
តាមគម្រោងនៅក្នុងកចិ្ចប្រជុំលើកនេះ មេដឹកនាំអឺរ៉ុប និងពិភាក្សាលើវិធីសាស្ត្ររារាំង ទប់ស្កាត់ការបែកបាក់ របស់សហគមន៍អឺរ៉ុប។ នៅពេលនេះអឺរ៉ុបនៅសល់តែ២៧ប្រទេសប៉ុណ្ណោះ ហើយប្រទេសទាំង២៧បានឯកភាពឲ្យអង់គ្លេសចាកចេញពីសហគមន៍របស់ខ្លួន។ មុនពេលដែលរដ្ឋាភីបាលទីក្រុងឡុងដ៍បានអនុវត្តមាត្រាទី៥០នៃសន្ធិសញ្ញា Lisbon គឺជាពេលវេលា ដែលត្រូវកាត់ផ្តាច់ចំណងស្នេហ៍៤៣ឆ្នាំរវាងអង់គ្លេសនិងអឺរ៉ុប។ ការអនុវត្តលើសន្ធិសញ្ញានោះនឹងត្រូវចំណាយពេលរហូតដល់ ២ឆ្នាំ។
ប៉ុន្តែអធិការបតីអាល្លឺម៉ងលោកស្រី Angela MerKel បានប្រមានថា សមភាគីអង់គ្លេសលោកកាមឺរ៉ុន មិនអាចជ្រើសរើសពេលវេលាល្អបំផុតសម្រាប់ការចាកចេញនោះឡើយ។
នាយករដ្ឋមន្ត្រីកាមឺរ៉ុនបានធ្វើដំណើរទៅកាន់ទីក្រុងឡុងវិញក្រោយការប្រជុំនៅយប់ថ្ងៃទី២៨ខែមិថុនា។ ក្នុងពេលជាមួយគ្នានោះ មេដឹកនាំ តំបន់ស្វាយ័តស្កុតឡែន លោក Nigel Sturgeonបន្តនៅទីក្រុងប្រ៊ុចសែលដើម្បីគាំទ្រដល់អឺរ៉ុបដោយសង្ឃឹមថា អឺរ៉ុបនឹងទុកឲ្យស្កតឡែននៅតែជាសមាជិកសហគមន៍អឺរ៉ុប ដូចជាប្រទេសឯលរាជ្យមួយ។ ស្កតឡែនគឺជាតំបន់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង់គ្លេស ហើយតំបន់នោះធ្លាប់បានបោះឆ្នោតប្រជាមតិចាកចេញពីអង់គ្លេសម្តងរួមមកហើយតែមិនបានសម្រេចដោយពលរដ្ឋគាំទ្រឲ្យនៅជាមួយអង់គ្លេសជាបន្តទៀត។
ក្នុងពេលជាមួយគ្នានោះ អាចនិងមានការបោះឆ្នោតប្រជាមតិលើកទីពីស្តីពីឯករាជ្យរបស់ស្កូតឡែន បន្ទាប់ពីការធ្វើប្រជាមតិនៅឆ្នាំ២០១៤។ រយៈពេល៥ថ្ងៃក្រោយពេលពលរដ្ឋអង់គ្លេសសម្រេចបោះឆ្នោតចាកចេញពីអឺរ៉ុប, ប្រធានសហគមន៍អឺរ៉ុប លោកDonald Tusk បានឲ្យដឹងថា មេដឹកនាំអឺរ៉ុបបានបានឯកភាពគ្នាទុកពេលវេលាឲ្យអង់គ្លេស ធ្វើការផ្លាសប្តូរក្រោយចាកចេញពីអឺរ៉ុបនោះ។
ប៉ុន្តែប្រទេសអង់គ្លេសមិនមានពេលវេលាច្រើនទៀតឡើយដើម្បីចាកចេញ ហើយបើអូសបន្លាយពេលវេលានោះនិងធ្វើឲ្យប្រទេសនៅអឺរ៉ុបមួយចំនួនទទួលរងអត្ថិពលពីអង់គ្លេសអាចនិងត្រូវចាកចេញដូចគ្នា។