លោកស្រីYuriko Koike អតីតរដ្ឋលេខាធិការក្រួងការពារជាតិជប៉ុនបានជាប់ឆ្នោតជាអភិបាលទីក្រុងតូក្យូដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រ។
លោកស្រីKoike ទទួលបានសម្លេងគាំទ្ររហូតដល់ទៅជាង២,៩លានសម្លេង នៅក្នុងការបោះឆ្នោតកាលពីថ្ងៃតី៣១ខែកក្កដា គឺនាំមុខដាច់បេក្ខភាព២១រូបផ្សេងទៀត។
តាមការប្រកាសរបស់គណកម្មធិការរៀបចំការបោះឆ្នោតទីក្រុងតូក្យូ បេក្ខភាពពីរូបដែលមានភាពលេចថ្លោនាពេលកន្លងមកគឺលោកHiroya Masuda ទទួលបានតែ១,៨សម្លេងគាំទ្រ និងលោកShuntaro Torigoe ទទួលបានតែ១,៣ប៉ុណ្ណោះ។
ឧប្បស័កដែលអភិបាលថ្មីត្រូវប្រឈមមុខនាពេលនេះគឺដោះស្រាយបញ្ហាហិរញ្ញវត្ថុដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទីក្រុងទាំងមូលក្នុងពេលដែលការត្រៀមលក្ខណធ្វើជាម្ចាសផ្ទះកីឡាអូឡាំពិចឆ្នាំ២០២០។ រឿងអាស្រូវពាក់ព័ន្ធនិងការរៀបចំកីឡាអូឡាំពិចនោះបានធ្វើឲ្យអភិបាលក្រុមពីរូបចុះចេញពីតំណែង។
លោកស្រីKoike អាយុ៦៤ឆ្នាំបានបញ្ចាក់ទៅកាន់អ្នកគាំទ្រថា«ខ្ញុំនឹងដឹកនាំនយោបាយតួក្យូតាមរូបភាពផ្សេងដែលអ្នកមិនធ្លាប់បានឃើញ»។លោកស្រី Yuriko Koikeជាសមាជិកគណបក្សប្រជាធិបតេយ្យសេរីដឹកនាំដោយនាយករដ្ឋមន្ត្រីស៊ីហ្ស៊ូអាបេ ប៉ុន្តែដោយសារតែគណបក្សមិនគាំទ្របានជាលោកស្រីចេញមុខជាបេក្ខភាពឯករាជ្យមិនស្ថិតនៅក្នុងគណបក្សណាមួយនោះឡើយ។
លោកស្រីធ្លាប់ជាអ្នកនាំពាក្យ ជាអ្នកនយោយាល្បីល្បាញនៅជប៉ុន បានជួយឲ្យលោកស្រីទទួលបានសម្លេងគាំទ្រយ៉ាងខ្លាំង ពីមហាជន។