![]() |
MENU
|

មាសប្រមានជាង ៦៤០តោន មានតម្លៃជាង១៣ពាន់លានដុល្លារអាមេរិក ដែលអាល្លឺម៉ងរក្សាទុកនៅទីក្រុងញ៉ូវយ៉កអាមេរិក ត្រូវបានដកយកមកប្រទេសវិញ ក្រោយពេលដែលថ្នាក់ដឹកនាំអាល្លឺម៉ងបាត់បង់ទំនុកចិត្តលើមេដឹកនាំថ្មីអាមេរិក។
សារព័ត៌មានCNN បានផ្សាយថា ធនាគាជាតិអាល្លឺម៉ង Bundesbank បាន ធ្វើការបញ្ចូនមាសប្រមាណ ៦៤០តោន មានតម្លៃជាង១៣ពាន់លានដុល្លារអាមេរិក ពីទីក្រុងញ៉ូវយ៉កទៅកាន់ទីក្រុង Franfurt វិញរក្សាទុកនៅក្នុងប្រទេស ក្រោយពេលលោកដូណាលត្រាំបានធ្វើឲ្យអាល្លឺម៉ងបាតបង់ទំនុកចិត្តលើអាមេរិក។
បណ្តាញទូរទស្សអាមេរិកបានផ្សាយថា អាល្លឺម៉ងបានចាប់ផ្តើម បញ្ចូនមាសពីអាមេរិកនិងបារាំង មកប្រទេសវិញក្រោយផ្ញើនៅទីនោះ កាលពីឆ្នាំ២០១៣។ គម្រោងបញ្ចូនមាសខាងលើ ត្រឡប់មកវិញរួចរាល់ ក្រោយពេលដែលមាសជាង ១០០តោនបញ្ចូនមកពីទីក្រុងប៉ារីស។
កន្លងមកថ្មីៗ ធនាគា Bundesbank បានបញ្ចូនមាសសុប៣៣០តោន ដែលរក្សាទុកនៅទីក្រុងញ៉ូវយ៉ក អាមេរិក ដោយមាសទាំងនោះរក្សាទុកនៅឃ្លាំងក្រោមដីស្ថិតនៅតំបន់ Mahattan Island ។ ក្រៅពីនេះក៏បានរក្សាទុកនៅក្នុងទីក្រុងប៉ារីសប្រទេសបារាំងផងដែរ។ ការរក្សាទុកមាសនៅក្រៅប្រទេសនោះ អាចជួយឲ្យអាល្លឺម៉ងអាចប្តូរទៅជា ប្រាក់វិញ ក្នុងពេលចាំបាច់។
កាលពីខែធ្នូឆ្នាំ២០១៦ លោក Jens Weidmann អគ្គនាយក ធនាគា Bundesbank បានប្រកាសពីគម្រោងបញ្ចូនមាសពីក្រៅប្រទេសមកស្រុកវិញ ។ ការបញ្ចូនមកវិញនោះបានបង្ហាញយ់ាងច្បាសថា អាល្លឺម៉ងពិតជាបានដឹងថា ពិភពលោកកំពុងតែផ្លាសប្តូរ ហើយអាល្លឺម៉ង មិនអាចរក្សាទុកមាសនៅក្នុងប្រទេស ដែលកំពុងប្រឈមមុខនិងសង្គ្រាមថ្មី។
ការដកមាសមកស្រុកវិញបានក្លាយទៅជាបញ្ហានយោបាយនៅក្នុងប្រទេសអាល្លឺម៉ងតាំងពីឆ្នាំ២០១២មកទលពេលនេះ ធ្វើឲ្យតុលាការអាល្លឺម៉ងបើកការសើបអង្គេត ពីចំនួនមាសរក្សាទុកនៅក្រៅប្រទេស។
ជាមួយគ្នានេះក្រោយអ្នកសើបអង្គេតបានគត់សម្គល់ឃើញថា អាល្លឺម៉ងកំពុងតែព្រួយបារម្ភ ទៅលើការដឹកនាំរបស់ប្រធានាធិបតីអាមេរិកដូណាលត្រាំ អាចធ្វើឲ្យមានផលប៉ះពាល់ដល់តម្លសមាសខាងលើ។ នៅពេលនេះ ទីផ្សាហិរញ្ញវត្ថុប្រែប្រួលខុសប្រក្រតី ក្រោយពេលដែល លោកត្រាំអនុវត្តិគោលនយោបាយ វិវាទ គឺហាមជនអន្តោបវេសមកពី៧ប្រទេសចូលទឹកដីអាមេរិក។
មួយវិញទៀត ការបញ្ចូនមាសពីក្រៅប្រទេសមកស្រុកវិញកើតឡើងចំពេលដែលអឺរ៉ុបកំពុងប្រឈមនិងការបែកបាក់ផ្ទៃក្នុង និងកំណើតប្រជាជននៅតំបន់អឺរ៉ុបកើនឡើងខ្ពស់ ពិសេសគឺមានប្រទេសមួយចំនួនទៀតចងចាកចេញពី សហគមន៍ចាយប្រាក់រួមអឺរ៉ូ។
នយោបាយនៅតំបន់អឺរ៉ុប មិនមានស្ថេរភាពនោះឡើយក្រោយពេលអង់គ្លេសចាកចេញពី អឺរ៉ុប ក៏ដូចជាការបោះឆ្នោតប្រធានាធិបតីបារាំង ដែលមានបេក្ខភាពប្រឆាំងសហគមន៍អឺរ៉ុបលេចថ្លោ ។ បើបក្សប្រឆាំងបារាំងជាប់ឆ្នោតនោះ នឹងមានការបោះឆ្នោតប្រជាមតិចាកចេញពីអឺរ៉ុបដូចអង់គ្លេសដែរ ទាំងនោះហើយដែលធ្វើឲ្យ វិបត្តិនៅតំបន់អឺរ៉ុបកាន់តែផុងជ្រៅទៅៗ។ជាមួយគ្នានេះតម្លៃប្រាក់ដុល្លារធ្លាក់ចុះ ធ្វើឲ្យក្រុមវិនិយោគមានការបារម្ភ។
សហគមន៍អឺរ៉ុបនាពេលនេះកំពុងតែប្រឈមនៅវិបត្តិយ៉ាងខ្លាំងក្រោយពេលអង់គ្លេសចាកចេញពីអឺរ៉ុប ។ ជាមួយគ្នានេះប្រសិនបើការបោះឆ្នោតនៅបារាំង ហើយគណបក្សប្រឆាំងជាប់ឆ្នោតនោះ នឹងមានការបោះឆ្នោតប្រជាមិតចាកចេញពីអឺរ៉ុបជាបន្តទៀត ដូចអ្វីដែលមេដឹកនាំគណបក្សប្រឆាំងបានលើកឡើង។
កតាមួយទៀតដែលធ្វើឲ្យអឺរ៉ុបត្រូវបែកបាក់នោះគឺការដាក់ទណ្ឌកម្ម គ្នាឯងតែម្តង។ កន្លងមកថ្មីៗប្រធានគណកម្មធិការសហគមន៍អឺរ៉ុបបានប្រកាសថា និងដាក់ទណ្ឌកម្មទៅលើប្រទេសណាដែលមិនព្រមទទួលយកជនភៀសខ្លួនទៅរស់នៅក្នុងប្រទេសរបស់ខ្លួន តាមការសន្យា ចេករំលែកជនភៀសខ្លួនដែលហូរចូលអឺរ៉ុបកាន់តែច្រើននោះ។
ចំណុចទាំងនោះធ្វើឲ្យសហគមន៍អឺរ៉ុប កំពុងតែជួបគ្រោះថ្នាក់និងបញ្ហារបស់សហគមន៍នេះមិនអាចដោះស្រាយបាន នៅក្នុងជំនួបពិភាក្សារបស់មេដឹកនាំទាំងអស់។
ទាំងនោះជាការប្រកាសរបស់អធិកាបតីអាល្លឺម៉ង អែនហ្គែលឡាម៉ាគែលនៅក្នុងកិច្ចប្រជុំសហគមន៍អឺរ៉ុប នៅទីក្រុង Bratislava ។ សហគមន៍អឺរ៉ុបមាន២៧ប្រទេសបានជួបប្រជុំគ្នាលើកលេងតែអង់គ្លេសបានជួបប្រជុំគ្នានៅទីក្រុង Bratislva ។ប្រធានបទសំខាន់នៅក្នុងកិច្ចប្រជុំនេះគឺ គម្រោងចាក់ចេញពីអឺរ៉ុបរបស់អង់គ្លេស។ក្រៅពីនេះក៏បានពិភាក្សាអំពីជនភៀសខ្លួនសន្តិសុខនិង អភិវឌ្ឍន៍សេដ្ឋកិច្ច ។
ក្នុងពេលជាមួយគ្នានេះសមាជិកព្រឹទ្ធសភា អឺរ៉ុបលោក Martin Schulz បានទទួលស្គល់ថា អឺរ៉ុបកំពុងធ្លាក់ក្នុងតំណាក់កាលគ្រោះថ្នាក់៕


