MENU
គ ជ ប បើកវគ្គបណ្តុះបណ្តាលមន្រ្តី គ ជ ប គណបក្សនយោបាយនិងសង្គមស៊ីវិលចំនួន១៦៨នាក់ សម្រាប់រាប់សន្លឹកឆ្នោតនិង សរុបលទ្ធផលបោះឆ្នោត
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី០១ ឧសភា ២០១៧, ១៧:២៣ | ៦៦៣ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃទី១ខែឧសភាឆ្នាំ២០១៧នេះបានបើកវគ្គ បណ្តុះបណ្តាលមន្រ្តីគណៈកម្មការធិការជាតិរៀបចំការបោះឆ្នោតខេត្ត.ក្រុង តំណាង គណ បក្សនយោបាយ និងអង្គការក្រៅរដ្ឋាភិបាលប្រមាណ១៦៨ នាក់ចាបពីថ្ងៃ ទី១ដល់ទី៣ ខែឧសភា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផញទៃ។

ពិធិបើកវគ្ដដោយមានការចូលរួមពីលោកទេព នីថា អគ្គលេខាធិការបិទនឹងមានការចូលរួមពីលោកស៊ិក ប៊ុកប្រធានគណៈកម្មការធិការ ជាតិរៀបចំការបោះឆ្នោតជាអធិបតី។វគ្គបណ្តុះបណ្តាលស្តីពីការបោះឆ្នោតការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសឃុំសង្កាត់ អាណត្តិទី៤ឆ្នាំ២០១៧។

លោកទេព នីថា អគ្គលេខាធិការ(គជប)បានលើកឡើងថាវគ្គនេះសម្រាប់បណ្តុះបណ្តាលគណៈកម្មការរាជធានីខេត្ត តំណាងគណកប្សនយោបាយនិងអង្គការក្រៅរដ្ឋាភិបាលស្តីពីការបោះឆ្នោត រាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណតិ្តទី៤ឆ្នាំ២០១៧។

លោកអគ្គលេខាធិការបានលើកឡើងថាវគ្គសិក្សានេះបានធ្វើឡើងចំពេលដែលជាថ្ងៃឈប់សម្រាកផង។បន្ទាប់ពីវគ្គសិក្សានេះសិក្ខាកាមនឹងចូលរូបរៀបចំការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុន។ផ្នែកតាមដំណាក់ការសំខាន់ៗនៃការបោះឆ្នោតខាងមុខនេះ។ការចុះឈ្មោះបោះឆ្នោត ការចុះបញ្ជីបេក្ខជន ការឃោសនាបោះ ការរាប់សន្លឹកឆ្នោតនិងការងាររាប់សន្លឹកឆ្នោតនៃលទ្ធផលបោះឆ្នោត។

លោកបន្តថា ”យើងនឹងពិនិត្យមើលលទ្ធផលនៃកិច្ចការងារទាំងអស់នេះតាមរយៈវគ្គបណ្តុះបណ្តាល តាមការអប់រំជាសាធារណៈតាមប្រតិទិនកំណត់នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់រួមទាំងលារចុះឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០១៦ផង។គ ជ ប ត្រូវធ្វើការបណ្តុះបណ្តាលបីលើក។

លោកបន្តថា បណ្តុះបណ្តាលពីការចុះឈ្មោះបោះឆ្នោតរៀបចំបញ្ជីថ្មីឆ្នាំ២០១៦ កាបណ្តុះបណ្តាលត្រូវធ្វើពីថ្នាក់ជាតិទៅដល់ថ្នាក់រាជធានី និងទៅដល់មណ្ឌលប្រមូលផ្តុំស្រុកខណ្ឌពីថ្ងៃកក្កដាឆ្នាំ២០១៦មានសិក្ខាមសរុបជិត១ម៉ឺននាក់។ក្នុងនោះមានមន្រ្តីបោះឆ្នោតឃុំសង្កាត់ដែលត្រូវបានគជបធ្វើប្រតិកម្មអំណាចឲ្យ ក្រុមចុះឈ្មោះបោះឆ្នោតនិងភាគីពាក់ព័ន្ធ។នេះជាការបណ្តុះបណ្តាលទាំងទ្រឹស្តីនិងបច្ចេកទេសសម្រាប់បម្រើការចុះឈ្មោះបោះឆ្នោត។

លោកទេព នីថាបានអះអាងថា” គ ជ ប បានបញ្ជូនគ្រូបង្គោលសម្រាប់ការបណ្តុះបណ្តាលនៅតាមខេត្តនិងត្រួតពិនិត្យនៅតាម ជួយសម្របសម្រួលការងារ។ក្នុងការចុះឈ្មោះបោះឆ្នោតយើងមានកិច្ចសហប្រតិបត្តិការល្អនិងជិតស្និទ្ធនិងមានការឧបត្ថម្ភជាសម្ភារៈ បច្ចេកទេសពីសហភាពអឺរ៉ុប ជប៉ុននិងអង្គការJaicaជាដើម។ទោះបីជាយ៉ាងនេះក្តីទាំងមុននិងក្រោយការបណ្តុះបណ្តាលនេះគជបនៅតែមានការព្រួយបារម្ភពៅសមត្ថភាព លទ្ធភាពនិងការយល់ដឹងរបស់យើងក្នុងការចុះឈ្មោះបោះឆ្នោតនេះ”។

លោកបានលើកឡើងថា នៅពេលនេះជាកម្មវិធីថ្មីសម្ភារ់បរិក្ខាថ្មី ឧបករណ៍ថ្មី របៀបរបប ធ្វើ្កការងារថ្មី ដែលទាមទារសមត្ថភាព ចំណេះដឹងកុំព្យូទ័រ ការខិតខំប្រឹងប្រែងនឹងការទទួលខុសត្រូវខ្ពស់ក្នុងការងារ។ទោះបីដំណើរការចុះឈ្មោះបោះឆ្នោតជួបការលំបាកជួបគ្រោះធម្មជាតិភ្លៀងខ្យល់ ខ្វះខាត ខូចខាតសម្ភារៈបរិក្ខាដោយមានការសហការដោះស្រាយបានធ្វើឲ្យដំណើរការចុះឈ្មោះប្រព្រឹត្តបានល្អប្រសើរ។

លោកអគ្គលេខាធិការលើកឡើងថានៅពេលបិទបញ្ជីបោះឆ្នោតដំបូងមានបណ្តឹង៣៩៣៧បណ្តឹងត្រូវបានដោះស្រាយ។លោកថា៖ចំនួនពាក្យបណ្តឹងនេះមានច្រើនជាងការបោះឆ្នោតកន្លងមកនៅកម្ពុជា។តែមន្រ្តីយើងនៅបន្តពុះពារធ្វើបណ្តើររៀនបណ្តើរដែលនាំឲ្យបង្កើនចំណេះដឹងបទពិសោធន៍ការងារថ្មីទទួលបានចំណេះថ្មីចំពោះការរៀបចំបញ្ជីបោះឆ្នោតថ្មីទទួលស្គាលជាទូទៅ។

ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧នេះបានអ្នកចុះឈ្នោះប្រមាណ៨១%នៃចំនួនមានសិទ្ធិចុះឈ្មោះប្រមាណជាង៩,៨លាននាក់។ការចុះឈ្មោះចោះឆ្នោតនេះបានរៀបចំតាមប្រព័ន្ធកុំព្យូទ័រដែលគេសង្ឃឹមថានឹងមិនមានឈ្មោះខ្មោចនៅក្នុងបញ្ជីឈ្មោះដូចឆ្នាំមុនៗនោះទេ។

លោកអគ្គលេខាធិការ គ ជ ប បានលើកឡើងទោះជាយ៉ាងនេះក្តីមានការងារជាច្រើនទៀតដែលត្រូវបំពេញនៅខាងមុខដើម្បីកែលំអការបោះឆ្នោតឲ្យកាន់តែប្រសើរឡើង។លោកបានសំដែងអំណរគុណចំពោះភាគីពាក់ព័ន្ធដែលបានចួលរួម។ការបណ្តុះបណ្តាលត្រូវបានធ្វើឡើងនៅទីស្តីការគជពកាលពីខែកុម្ភៈឆ្នាំ២០១៧មានសិក្ខាកាមជាង១ម៉ឺននាក់មកពីខេត្តក្រុងដែលជាមន្រ្តីបោះឆ្នោតជាគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីខេត្ត ឃុំសង្កាត់ដែលទើបជ្រើសរើសថ្មីទើបចូលបម្រើការងារ។

លោកទេព នីថាបានលើកឡើងទៀតថាតាមរយៈការបណ្តុះបណ្តាលនេះគជបទទួលបានជោគជ័យចំពោះការចុះបញ្ជីនៃបេក្ខជនគណបក្សនយោបាយ ការចុះឈ្មោះបោះឆ្នោតនិងលទ្ធលមួយផ្នែកទៀតនឹងដំណើរការឃោសនាបោះឆ្នោតនៅពេលខាងមុខ។សម្រាប់ការបណ្តំបណ្តាលនៅពេលនេះជាដំណាក់កាលចុះក្រោយសម្រាប់ការរៀបចំការបោះឆ្នោត រាប់សន្លឹកឆ្នោត និងបូកសរុបលទ្ធផលការបោះឆ្នោត។

លោក សៀង បូរិទ្ធ បុគ្គលិកស៊ើបអង្កេតនៃអង្គការខុមហ្វ្រែលបានថ្លែងថាលោកសង្ឃឹមថាគជបនឹងធ្វើការងារប្រកបដោយប្រសិទ្ធិភាពមួយជូនដល់ភាគីពាក់ព័ន្ធនឹងការងារបោះឆ្នោត។ព្រោះវគ្គបណ្តុះបណ្តាលចាប់ពីថ្នាក់ជាតិដល់ថ្នាក់ខេត្តនិងឃុំសង្កាត់រៀបចំការបោះឆ្នោតដែលតាមតួលេខមានប្រមាណ១៣ម៉ឺនសរុបទាំងអស់ក្នុងវគ្គសិក្សាបន្តបន្ទាប់។

លោកលើកឡើងថា សម្រាប់សង្គមស៊ីវិលលោកនឹងយកចំណេះដឹងនេះទៅបណ្តុះបណ្តាលបន្តដល់អ្នកសង្កេតការណ៍ដូចគ្នានៅក្នុងពេលបោះឆ្នោតខាងមុខនេះ។យើងនឹងតាមដានអ្វីដែលបានរៀបក្នុងវគ្គបណ្តុះបណ្តាលនេះទៅបុគ្គលិកខុមហ្វ្រែលដើម្បីផ្ទៀងផ្ទាត់គ្នាមើលថាមន្រ្តីដែលបានរៀននោះបានអនុវត្តដូចការរៀនរបស់ពួកគាត់ដែរទេ។ខុមហ្វ្រែលនឹងដាក់អ្នកអង្កេតការណ៍ប្រមាណ១៤,០០០នាក់ដែលចងក្រងមកពីបណ្តាសង្គមស៊ីវិល។

លោកលើកឡើងទៀតថា  ”ជាទូទៅបើយើងនិយាយពីការជោគជ័យតើមានលក្ខខណ្ឌអ្វីខ្លះដែលយើងយកមកដើម្បីវាយតម្លៃភាពជោគជ័យ?។អ្វីដែលខាងសង្គមស៊ីវិលយើងចង់បានគឺការជោគជ័យនៃការបោះឆ្នោតមិនត្រឹមតែការចេគលទ្ធផលឆ្នោតទេ។គឺចង់ឲ្យមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ ហើយឲ្យគណបក្សដែលចូលរួមប្រកួតប្រជែងទាំងនោះទទួលយកបាន”។”យើងរង់ចាំមើលទាំងអស់គ្នាតើនីតិវិធីជាក់ស្តែងធ្វើឲ្យការបោះឆ្នោតនេះសេរីនិងយុត្តិធម៌ដែរឬទេ?ក្រោយការបោះឆ្នោតយើងនឹងធ្វើការវាយតម្លៃទាំងអស់គ្នា”៕

                                                                       

Tags:
  • គ ជ ប
  • បណ្តុះបណ្តាល
  • គណបក្ស
  • នយោបាយ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥