MENU
|
រាជធានីភ្នំពេញ៖ ឯកឧត្តម សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៨ខែមេសាឆ្នាំ២០១៧នេះបានប្រកាសពីការផ្លាស់ប្តូរដោយវិជ្ជមាននៅប្រទេសកម្ពុជាចាប់ពីឆ្នាំ២០១៧នេះតទៅ។នេះបើតាមការលើកឡើងរបស់លោកនៅលើទំព័របណ្តាញសង្គមរបស់លោកនៅព្រឹកថ្ងៃទី១៨ខែមេសាឆ្នាំ២០១៧នេះ។
ឯកឧត្តមសម រង្ស៊ីបានលើកឡើងទៀតថា លោកសូមបញ្ជាក់ពីនិយមន័យនៃការផ្លាស់ប្តូរដោយវិជ្ជមាននៅកម្ពុជា។ការផ្លាស់គឺមានចំពោះប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន មានមជ្ឈដ្ខានប្រជាពលរដ្ឋទូទៅ មជ្ឈដ្ឋានកសិករ មជ្ឈកម្ពុជាកម្មករនិយោជិក មជ្ឈដ្ឋានយុវជន មជ្ឆដ្ឋានមន្រ្តីរាជការ នគរបាល យោធានិងបុគ្គលិករដ្ឋ។
ឯកឧត្តម សមរង្ស៊ី បានលើកឡើងថាគោលនយោបាយនេះក៍មាននិយាយពីការផ្តល់យុត្តិធម៌ជួយជនរងគ្រោះ និងនយោបាយការពារទ្រព្យសម្បត្តិរបស់ជាតិ មានព្រៃឈើមានរ៉ែ សត្វព្រៃជាដើម។ផ្លាស់ប្តូរស្ថានភាពនយោបាយបច្ចុប្បន្នទៅកាន់ស្ថានថ្មីមួយដែលយើងទាំងអស់គ្នាចង់បានសម្រាប់ពលរដ្ឋទូទៅ។
ឯកឧត្តមសម រង្ស៊ីបានលើកឡើងថា ទី១.ការផ្លាស់ប្តូររួមមានផ្លាស់ប្តូរការខ្វះសេរិភាពក្នុងការគម្រាមកំហែង។ទៅជាមានសេរីភាពទូលំទូលាយជាងមុន ហើយបន្សាបការគម្រាមកំហែង ជាពិសេសនៅមូលដ្ឋានភូមិ ឃុំសង្កាត់។ទី២៖សម្រាប់ប្រជាជនរដ្ឋធម្មតាដដែលពីការបង្ខំចិត្តចំណាកស្រុកទៅជាមានមធ្យោបាយរស់នៅលើទឹកដីកំណើត។ទី៣.ការផ្លាស់ប្តូរពីការជំពាក់បំណុលគេកាន់តែច្រើនទៅជាមានប្រាក់ចំណូលគ្រប់គ្រាន់ដោយមិនចាំបាច់ខ្ចីលុយគេ។
ចំពោះកសិករវិញឯកឧត្តមសមរង្ស៊ីបានលើកឡើងថា៖ផ្លាស់ប្តូរពីអត់ទីផ្សារលក់ផលិតផលទៅជាមានទីផ្សារលើកផលិតផលក្នុងតម្លៃសមរម្យអាចចិញ្ចឹមជីវិតបាន។ចំណែកយុវជនវិញផ្លាស់ប្តូរពីគ្មានការងារធ្វើទៅជាមានការងារធ្វើត្រឹមត្រូវ។កម្មករពីប្រាក់ខែតិចទៅប្រាក់ច្រើនអាចរស់នៅសមរម្យ។មន្រ្តីរាជការ នគរបាល យោធាផ្លាស់ប្តូរពីទទួលបុណ្យស័ក្តិតាមខ្សែរយៈទៅជាទទួលតំណែងតាមសមត្ថភាពនិងស្មារតីនិយម។