ខេត្តសៀមរាប៖ អ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិសកម្មជននិងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិប្រមាណ១០០០នាក់មកពីខេត្តចំនួន៦ផ្សេងគ្នានភព្រឹកថ្ងៃទី19 ខែមិថុនា ឆ្នាំ2016ក្រុងសៀមរាប ខេត្តសៀមរាបសមាជិកសភា ព្រឹទ្ធសភា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋ បានចូលរួមប្រារព្ធកម្មវិធីតាមសាសនាប្រកបដោយជោគជ័យ ទីតាំងទី1 :នៅអាស្រមព្រះអង្គចេកព្រះអង្គចមទីតាំងទី2 : នៅប្រាសាទអង្គរវត្ត ។
ឯកឧត្តមម៉ែនសុថាវរិន្រ្ទប្រធានក្រុមការងាររបស់គណបក្សសង្រ្គោះជាតិបានមានប្រសាសន៍ថាសកម្មជនអ្នកគាំទ្រនិងតំណាងរាស្រ្តគណបបក្សសង្រ្គោះជាតិបានប្រារព្ធពិធីបួងសួងដោយជោគជ័យតាមការគ្រោងទុកសូមឲ្យមានសន្តិភាព បង្រួបបង្រួមជាតិរវាងខ្មែរនិងខ្មែរ។សូមឲ្យបារមីអតីតព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់នាសម័យអង្គរដ៍រ៉ុងរឿងជួយដល់ប្រទេសកម្ពុជាឲ្យមានការឯកភាពជាតិដូចកាលសម័យមហានគរ។
មនុស្សប្រមាណ១០០០នាក់បានទៅដល់បរិវេណព្រះអង្គចេកព្រះអង្គចមនៅវេលាព្រឹកថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៦នេះតាមការរៀបចំរបស់គណបក្សសង្រ្គោះជាតិ។ក្រុមអ្នកតំណាងរាស្រ្តដែលគេបានស្គាល់មានឯកឧត្តម ប៉ោល ហំមឯកឧត្តមម៉ែនសុថាវរិន្រ្ទឯកឧត្តមឡុងរីព្រះអង្គម្ចាស់ស៊ីសុវត្ថិធម្មកោឯកឧត្តមនុតរំដួងបានដឹកនាំពិធីនេះនៅខាងមុខព្រះអង្គចេកព្រះអង្គចមនិងបានចេញដំណើរទៅកាន់បរិវេណអង្គរវត្តជាមួយក្រុមមនុស្សជាច្រើនកុះករមកពីខេត្តបាត់ដំបងព្រះវិហារកំពង់ធំឧត្តរមានជ័យ៕