រាជធានីភ្នំពេញ៖សមត្ថកិច្ចក្រុងភ្នំពេញបិទផ្លូវជាតិលេខ២ ផ្លូវនរោត្ដម និងគល់ស្ពានអាកាសក្បាលថ្នល់នៅព្រឹកថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៦បិទផ្លូវតាំងពីម៉ោង៤ទៀបភ្លឺ ខណៈដែលសមាជិកសភានិងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិគ្រោងហែរញត្តិទៅដាក់តាមស្ថានទូតចំនួន១២នៅក្នុងទីក្រុងភ្នំពេញ។
កម្លាំងសមត្ថកិច្ចបាននិយាយថាដើម្បីរក្សាសន្តិសុខ នយោបាយជូនប្រជា ពលរដ្ឋ នារយះពេលចុះឈ្នោះបោះឆ្នោតអាជ្ញាធររាជធានីភ្នំពេញ មិនអនុញ្ញាតឨ្យក្រុមតំ ណាងរាស្ត្របក្សប្រឆាំងដង្ហែញត្តិដាក់នៅតាម ស្ថានទូតនានានោះទេ។ណាមួយព្រោះថាបក្សប្រឆាំង ទើបតែបញ្ជូនលិខិតស្នើសុំ ដែលខុសអំពីច្បាប់នៃការធ្វើបាតុកម្ម ដែលតម្រូវឨ្យមានការស្នើសុំនៃការជួបជុំឬធ្វើបាតុកម្មយ៉ាង តិចរយៈពេល៣ថ្ងៃមុនថ្ងៃធ្វើការដង្ហែញត្តិ ដែលគ្រោងធ្វើនៅថ្ងៃចន្ទទី០៥ កញ្ញា នោះទេ ។
សមត្ថកិច្ចបានលើកឡើងថាដូច្នេះអ្វីដែលខាង cnrp ធ្វើគឺខុសនីតិវិធី ដែលអាជ្ញាធរដាច់ខាត មិនឨ្យធ្វើការហែរក្បួនឬក៏ជួបជុំនោះទេ។តែទោះជាយ៉ាងណាក៍ គេនៅតែបន្តនៃគម្រោងរបស់ពូកគេដដែរ ។សម្រាប់ប្លង់ដែលត្រូវហែញ្ញត្តិទៅស្ថានទូតទាំង១២ នាព្រឹកថ្ងៃទី០៥ កញ្ញា ស្អែកនេះ ។
តាមគម្រោងគណបក្សសង្រ្គោះជាតិ នឹងស្ថានទូតទាំង១២ដែលតំណាងរាស្ត្រ CNRP ដាក់ញត្តិមាន៖
ខណ្ឌចំការមន មាន៧ទូត: ១. ឥណ្ឌូណេស៊ី ២. ម៉ាឡេស៊ី ៣. ថៃ ៤.ជប៉ុន ៥. រុស្ស៊ី ៦. អូស្ត្រាលី ៧. ចិន។ខណ្ឌដូនពេញ មាន៤ទូត: ១. បារាំង ២. អង្គគ្លេស ៣. អាមេរិក ៤. សឹង្ហបុរី ។ខណ្ឌ៧មករា មាន១ទូត: ១. អាល្លឺម៉ង់។