MENU
|
រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់មានបទចម្រៀងបែបចង្វាក់ប្រពៃណីខ្មែរចំនួន២០បទបានរំលេចដោយស្នាដៃផលិតកម្មបុត្រាដើម្បីកំដរបរិយាកាសបុណ្យចូលឆ្នាំថ្មីខាងមុខដោយរំពឹងថាបងប្អូនបានរាំកម្សាន្តយ៉ាងរីករាយ។ត្រូវតារាសម្តែងតារាចម្រៀងជាច្រើនដួងទាំងថ្មីទាំងចាស់បានមកសម្តែងនិងថតបទចម្រៀងទុកផ្សាយលក់នៅលើទីផ្សារខាងមុខដើម្បីអបអរពិធីចូលឆ្នាំខ្មែរឆ្នាំរកាដែលនឹងមកដល់នៅអំឡុងខែមេសាខាងមុខ។ នេះជាការរៀបចំរបស់ផលិតកម្មបុត្រាដែលបានបង្កើតឡើងកាលពីរសៀលថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១៧នៅតាមបណ្តោយផ្លូវជាតិលេខ៦អាស្ពានទី២៥។កញ្ញាឃិត សំម៉ាលីសដែលជាតារាចម្រៀងប្រចាំផលិតកម្មបុត្រានិងជាជំនួយការផលិតកម្មបានឲដឹងថាខាងផលិតកម្មបុត្រាបានចំណាយដើមទុនប្រមាណមួយម៉ុឺនដុល្លារសម្រាប់ថតកម្មវិធីបទចម្រៀងទុក ចូលឆ្នាំខាងមុខនេះ។
ក្នុងនោះយើងបានប្រមូលតារាថ្មីចាស់ប្រុសស្រីជាច្រើនរូបមកសម្តែងរាំកម្សាន្តនូវបទចម្រៀងចង្វាក់ប្រពៃណីខ្មែរយើង។នាងថាបទចម្រៀងថតទុកនេះមានប្រមាណ២០បទដែលសម្រាំងជូនទស្សនិកជនដោយយើងគ្រោងលក់នៅលើទីផ្សារនៅអំឡុងពាក់កណ្តាលខែមីនាឬចុងខែដោយរំពឹងថាបងប្អូនជួយគាំទ្រនូវវ៉ុលចម្រៀងពិសេសនេះ។ក្រៅពីវ៉ុលចម្រៀងប្រពៃណីខ្មែរផលិតកម្មបុត្រាក៍មានបទចម្រៀងបែបស្នាដៃកូនខ្មែរនិពន្ឋដោយកូនខ្មែរស្របតាមទីផ្សារបច្ចុប្បន្ននេះផងដែរធានាថាទាក់ទាញផងដែរ។
តារាមានវត្តមានច្រៀងរាំរួមមានលោករតនៈ ពិសិដ្ឋ លោកបញ្ញាសិដ្ឋ លោកម៉ាដូណា លោមជុំ ជឿន លោកសុវណ្ណនេត លោកឆាយ៉ា ឆានុន លោកយូរី កញ្ញាដួង ម៉ានិច្វ កញ្ញាលី ច័ន្ទសីហា អ្នកនាងស៊ុន ណារីម៉ូនីកា កញ្ញាហេង ស្រីពេជ្រ កុល ដាវីនិងតារាជាច្រើនដួងទៀត។