MENU
ពលរដ្ឋរុស្ស៊ីចូលចិន តើរុស្សីគួរតែធ្វើអ្វីក្នុងករណីមានការផ្ទុះសង្គ្រាមរវាងរុស្ស៊ី និងអាមេរិក?
ព័ត៌មានអន្តរជាតិ | ថ្ងៃព្រហស្បតិ៍ ទី០៩ កុម្ភៈ ២០១៧, ១០:៤៦ | ៤២៦ ដង | ចុចបញ្ចេញមតិ (០)

តាមលទ្ធផលស្តងមតិនាពេលកន្លងមករបស់មជ្ឈមណ្ឌុលស្រាវជ្រាវ ពីទស្សនរបស់ពលរដ្ឋរុស្ស៊ី​ VTsIOM ​បានបញ្ចាក់ថា ពលរដ្ឋរុស្ស៊ីភាគច្រើនបានចាត់ទុកចិនគឺជាដៃគូរដ៏ល្អបំផុត ហើយមានតែ​១០ភាគរយប៉ុណ្ណោះបានប្រឆាំងនិងចិនចាត់ទុកចិនជាគូប្រជេង។

ពលរដ្ឋរុស្ស៊ី​៧៥ភាគរយបានបញ្ចាក់ថា នៅក្នុងរយៈវេងខាងមុខ ចិនគឺជាសម្ព័ន្ធមិត្តនិងជាដៃគូររបស់រុស្សី  ប៉ុន្តែក៏មានពលរដ្ឋ​១៤ភាគរយចាត់ទុកថា ក្នុងពេលអនាគត់​ចិនគឺជាអ្នកជិតខាងក៏គ្រោះថ្នាក់សម្រាប់រុស្ស៊ី។

មជ្ឈមណ្ឌុល VTsIOM​បានដាក់សំនួរសួរថា តើរុស្សីគួរតែធ្វើអ្វីក្នុងករណីមានការផ្ទុះសង្គ្រាមរវាងរុស្សីនិងអាមេរិក? ពលរដ្ឋរុស្ស៊ី ២៩ភាគរយ​បង្ហាញការគំាទ្រ ចិន ប៉ុន្តែត្រូវតែមានការប្រុងប្រយ័ត្ន មិនត្រូវជ្រៀតជ្រេកដោយផ្ទល់នោះឡើយ។ ក្នុងពេលជាមួយគ្នានោះមានពលរដ្ឋរុស្ស៊ីតែ​៦ភាគរយប៉ុណ្ណោះគាំទ្រអាមេរិក តែក៏ត្រូវប្រុងប្រយ័ត្នដូចគ្នា ។

អ្នកត្រួតពិនិត្យរបស់បណ្តាញព័ត៌មាន​ Sputnik Piotr Tsvetov បានបញ្ចាក់ថា​ « តាមការគត់សម្គល់ជាក់ស្តែង ចិនមានភាពជិតស្និតជាងអាមេរិកសម្រាប់ពលរដ្ឋរុស្ស៊ី ប៉ុន្តែនោះគ្រាន់តែជាការ​វាយតម្លៃបឋមបណ្ណោះ»។

ប៉ុន្តែប្រសិនបើមានការផ្ទុះសង្គ្រាមរវាងចិននិងអាមេរិក ពលរដ្ឋរុស្ស៊ីរហូតដល់ទៅ ៥៣ភាគរយបង្ហាញទស្សនថា​រុស្ស៊ីគួរតែរក្សាអព្យាក្រិត មិនត្រូវគាំទ្រភាគីណាមួយនោះឡើយ ។ ពលរដ្ឋរុស្ស៊ីមិនពេញចិត្តនិង ប្រទេសដែលដូចចិត្តធ្វើសង្គ្រាមនោះឡើយ។

ការស្ទងមតិរបស់រុស្ស៊ីកើតឡើងក្នុងពេលដែលអាមេរិកនិងចិនកំពុងប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងក្រោយពេលលោកត្រាំឡើងកាន់តំណែងប្រធានាធិបតីអាមេរិក។ ពេលនេះប្រទេសមហាអំណាធំៗលើពិភពលោក កំពុងតែគិតគូរដល់ ហេតុការអាក្រក់ដែលអាចកើតឡើងគឺការផ្ទុះសង្គ្រាមរវាងចិននិងអាមេរិក។

 

 

Tags:
  • ពលរដ្ឋ
  • រុស្ស៊ី
  • ចិន
  • អាមេរិក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥