MENU
រឿងអាស្រូវផ្លូវភេទ នៅព្រះវិហារកាតូលិកនៅអូស្ត្រាលី ធ្វើឲ្យគគ្រើកពិភពលោក
ព័ត៌មានអន្តរជាតិ | ថ្ងៃអង្គារ ទី០៧ កុម្ភៈ ២០១៧, ១៥:០៦ | ៤៦២ ដង | ចុចបញ្ចេញមតិ (០)

ក្រោយរយៈជាច្រើនឆ្នាំដែលបានបើកការស្រាវជ្រាវ តាមដាននិងសួរចម្លើយ ការរំលោភបំពាន់ផ្លូវភេទលើកុមារអូស្ត្រាលីនៅព្រះវិហារកាតូលិក ក្នុងប្រទេសអូស្ត្រាលីត្រូវបានលាតត្រដាង។ សារព័ត៌មាន CNN ​បានដកស្រងរបាយការណ៍ ស្រាវជ្រាវបានបង្ហាញឲ្យឃើញថាចាប់តាំងពីឆ្នាំ​១៩៥៩មកទលឆ្នាំ​២០១៥ អាចារ ៧ភាគរយនៅក្នុងព្រះវិហាររងការចោទប្រកាន់រំលោភបំពាន់ផ្លូវភេទលើកុមារ ។ ចំពោះរបាយការខាងលើ មន្ត្រីជាន់ខ្ពស់សាសនាកាតូលិច លោក​ Francis Sullivan បានបញ្ចាក់នៅក្នុងសាវនាការកាលពីថ្ងៃទី​៦ខែកុម្ភៈថា តួលេខខាងលើពិតជាផ្ញាក់ផ្អើល នេះជារឿងអាស្រូវមិនអាច ការពារបានទៀតឡើយ។ ហើយក្នុងចំណោមនោះ គេជឿជាក់ថា ព្រះវិហារប្រមាណជា៤០ភាគរយ នៅទូទាំងប្រទេស ដែលមានការពាក់ព័ន្ធ ទៅសកម្មភាព រំលោភបំពាននេះ ក្នុងនោះដែរ កុមារប្រមាណជា ៤.៤០០នាក់ ដែលបានអះអាងថា បានក្លាយទៅជា ជនរងគ្រោះ គិតចាប់តាំងពី ឆ្នាំ១៩៨០ ដល់ឆ្នាំ២០១៥។ ម្នាក់ក្នុងចំណោម ជនរងគ្រោះ បាននិយាយថា គាត់ត្រូវបានគ្រូបង្រៀន នៅវិហារសាសនគ្រិស្ត បំពានផ្លូវភេទមកលើខ្លួន នៅក្នុងថ្នាក់រៀន និងដោយបានបញ្ជាឲ្យ សិស្សដទៃទៀតចេញទៅក្រៅ។ តាលលទ្ធផលស្រាវជ្រាវបង្ហាញឲ្យឃើញថា មានជនរង្គ្រោះជាច្រើន នៅលើពិភពលោក តែត្រូវបានបិទបាំង នៅតាមព្រះវិហារកាតូលិក។ នៅក្នុងរបាយការពេលមុនគឺមានការរំលោភបំពាន់ផ្លូវភេទនៅអាមេរិក អៀកឡង ប្រេស៊ីល ហុល្លង អាល្លឺម៉ងជាដើម។ កុមារដែលរងការរំលោភបំពាន់ផ្លូវភេទ គឺមានអាយុ ចាប់ពី​១០ឆ្នាំកន្លះ សម្រាប់កុមារី និង​១១ឆ្នាំកន្លះសម្រាប់កុមារ៉ា ។ ជាមួយគ្នានោះជនខិលខូចរហូតដល់ទៅ​១.៨៨០នាក់ត្រូវបានគេស្គល់អត្តសញ្ញាណ ​ក្នុងនោះមាន អ្នកបួស​៣២ភាគរយ  ៣០ភាគរយជាអាចារ្យ ២៩ភាគរយ ជាសាសនិក និង​៥ភាគរយជាអ្នកបួសស្រី៕

 

 

Tags:
  • ផ្លូវភេទ
  • អូស្ត្រាលី
  • ពិភពលោក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥