អ្នកស្រីSummer Zervos ជាអ្នកដឹកនាំកម្មវិធី ទូរទស្សជីវិត្តពិត បានចោទប្រកាន់លោកដូណាលត្រាំថាបានបៀតបៀនផលូវភេទ បានដាក់លិខិតប្តឹងលោកដូណាលត្រាំ។
អ្នកស្រី Summer Zervos បានចោទប្រកាន់លោកដូណាលត្រំារំលោភបំពាន់ផ្លូវភេទ កាលពីឆ្នាំ២០១៧ ដោយអ្នកស្រីបញ្ចាក់ថាលោកត្រាំបាននិយាយកុហក់ពលរដ្ឋអាមេរិកទាំងមូលពីសកម្មភាពរបស់ខ្លួន។ ពាក្យ បណ្តឹង របស់លោកស្រី Summer Zervos បានប្រកាសជាសាធារណនៅថ្ងៃទី១៧ខែមករា ដោយចោទប្រកាន់លោកត្រាំ ថាជាអ្នកនិយាយកុហកនិងស្អប់ស្ត្រី និងមានសកម្មភាព ធ្វើឲ្យបាត់បងកេត្តិយលរបស់អ្នកស្រី។
អ្នកស្រី Summer Zervos បានបញ្ចាក់ថា «ដោយសារតែលោកត្រាំមិនដកសេចក្តីប្រកាសតាមសំណើរ របស់ខ្ញុំ លោកត្រាំធ្វើឲ្យខ្ញុំគ្មានជម្រើសណាមួយ ក្រៅពីការប្តឹង នោះឡើយ ។អ្នកស្រីបានប្រកាសថា នឹងដកពាក្យបណ្តឹងប្រឆាំងលោកដូណាលត្រាំ ដោយមិនទាមទាសំណងអ្វីឡើយ ប្រសិនបើលោកត្រាំ ដកនៅសេចក្តីប្រកាសខុសឆ្គង ដែលប្រមាថដល់ស្ត្រីនោះ។
អ្នកស្រី Zervos គឺជាស្ត្រីមួយរូបក្នុងចំណោមច្រើនរូបដែលបានប្តឹងប្រធានាធិបតីថ្មីអាមេរិក ពាក់ព័ន្ធនិងការបៀតបៀនផ្លូវភេទ។ អ្នកស្រី Zervos ជាអ្នកដឹកនាំកម្មវិធីទូរទស្ស The Apprentice បញ្ចាក់ថា លោកត្រាំ ជាច្រើនលើកច្រើនសារបាន ប៉ះពាល់ដល់គេរ្ត៍ខ្មាណរបស់ស្ត្រី នៅពេលដែលពិភាក្សាពីឧកាសការងានៅក្នុងសណ្ឋាគា Beverly Hills ក្នុងទីក្រុង ឡូសអែនជឺឡែស ៕