MENU
អាមេរិកមានអគ្កនាយកCIA ថ្មី
ព័ត៌មានអន្តរជាតិ | ថ្ងៃអង្គារ ទី២៤ មករា ២០១៧, ១៥:២៨ | ៣៨៩ ដង | ចុចបញ្ចេញមតិ (០)

សភាអាមេរិកបានបញ្ចាក់ថា សមាជិកព្រឹទ្ធសភា​ Mike Pompeo  ត្រូវបានជ្រើសរើសធ្វើជា អគ្គនាយក អង្គការចារកិច្ចអាមេរិក  CIA ​តាមបានជ្រើសរើសរបស់ប្រធានាធិបតីដូណាលត្រាំ។

ការបោះឆ្នោតសម្រេចខាងលើបានធ្វើឡើង កាលពីយប់ថ្ងៃទី​២៣ខែមករា​​ដោយមានសម្លេងគាំទ្រ ៦៦និងសម្លេងប្រឆាំង​៣២សម្លេង ទាំងនោះហើយបានជួយឲ្យលោក​ Mike Pompeo ​ក្លាយជា​ប្រធាន​CIA ថ្មី​។ សូមបញ្ចាក់ថា​អ្នកដែលប្រឆាំងមកពីគណបក្សប្រជាធិបតេយ្យ។

ក្នុងតំណែងជាប្រធានក្រុមចារកិច្ចជាតិ​ លោក​ Mike Pompeo  អាយុ​៥៣ឆ្នាំ នឹងត្រូវទទួលខុសត្រូវ គ្រប់គ្រង​បណ្តាញចារកម្មអាមេរិក ក្នុងពេលដែលបញ្ហាសន្តិសុខកំពុងតែតានតឹងខ្លាំងឡើង។​ ក្រៅពីនេះនៅមានការប្រែប្រួលក្នុងទំនាក់ទំនង រវាងអាមេរិកនិងរុស្ស៊ី​ក៏ដូចជាមហិច្ឆិតាបរមាណូរបស់កូរ៉េខាងជើង ព្រមទាំង ក្រុមភេរវកម្មអិស្លាម​ IS ផងដែរ។

លោក​Mike Pompeo មានបទពិសោធនិងចំណេះដឹងខ្ពស់​ផ្នែកយោធានិង ចារកម្ម​។លោកបានបញ្ចប់​មហាវិទ្យាល័យយោធា នៅ​ West Point និង​មហាវិទ្យាល័យ  Harward ។ លោកធ្លាប់ចូលរួមធ្វើការនៅក្នុងគណកម្មធិការចារកម្មអាមេរិកទៀតផង។ លោក​ Mike ​ធ្លាប់ចូលរួមនៅក្នុងការស្រាវជ្រាវ នៅប្រទេសលីប៊ីកាលពីឆ្នាំ​២០១២​ក្រោយពេលគណប្រតិភូអាមេរិករងការវាយប្រហារនៅទីនោះ៕

Tags:
  • អាមេរិក
  • អគ្កនាយក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥