រាជធានីភ្នំពេញ៖ ប្ដីប្រពន្ធមួយគូរសង្ស័យឈ្លោះគ្នាហើយបានដឹកគ្នាមកទិញនំបុ័ងខឹងគេដាក់អោយខ្លួនក្រោយគេក៍ខឹងហើយបានដកកាំភ្លើងបាញ់មេឃចំនួន៦គ្រាប់ហើយបានជិះម៉ូតូចេញទៅបាត់ ដោយហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២និង៤០នាទីយប់ថ្ងៃទី២២ខែមករាឆ្នាំ ២០១៧ ត្រង់ចំនុចមុខកន្លែងលក់នំបុ័ងសាច់ពេលយប់នៅមុខហាងលក់សំភារះសំណង់ អុឹម អៀម ហ៊ួង ក្បែរសាលាបឋមសិក្សា អនុវត្ត ស្ថិតតាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ ។តាមប្រភពព័តមានពីអ្នកលក់នំបុ័ងសាច់ដែលនៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញប្ដីប្រពន្ធមួយគូជិះម៉ូតូមួយគ្រឿងម៉ាកPCXពណ័ស មិនចាំស្លាកលេខបានឌុបគ្នាមកទិញនំប័ងដាក់សាច់មួយកំណាត់តែខណះពេលនោះដោយសារតែមានគេទិញមុនទើបអ្នកលក់អោយគាត់ចាំបន្តិចសិនចាំគាត់ដាក់អោយគេសិនទើបហើយ។
ស្រាប់តែបន្តិចក្រោយមកប្ដីប្រពន្ធមួយគូរខាងលើបានឈ្លោះប្រកែកគ្នាហើយបានដកកាំភ្លើងមកបាញ់ចំនួន៦គ្រាប់ឡើងលើអាកាសទាំងយប់បង្កអោយអ្នកលក់ក៍ដូចជាអ្នកទិញភ័យពេករត់ផាសក្រញាំដោយសារតែមានការភិតភ័យខ្លាំងពេក ក្រោយពេលកើតហេតុជនដៃដល់បានដើររើសសំបកគ្រាប់ហើយបានជិះម៉ូតូជាមួយប្រពន្ធចេញបាត់ទៅដោយបន្សល់តែសំបកគ្រាប់មួយគ្រាប់ដែលគេរើសមិនទាន់តែប៉ុនោះបន្តិចក្រោយមកសមត្ថកិច្ចបានចុះមកពិនិត្យកន្លែងកើតហេតុហើយបានយកសំបកគ្រាប់យកទៅពិនិត្យហើយបានសន្និដ្ឋានថា ជាប្រភេទគ្រាប់នៃកាំភ្លើងម៉ាក អ៊ែស្តាល ក្រោយមកសមត្ថកិច្ចបានយកសំបកគ្រាប់យកទៅរក្សាទុកដើម្បីស្រាវជ្រាវរកម្ចាស់កាំភ្លើងដើម្បីយកមកចាត់ការតាមនីតិវិធី៕