រាជធានីភ្នំពេញ៖ យុវជនប្រុសស្រី៤នាក់ បានជិះម៉ូតូមួយគ្រឿងឌុបគ្នាចេញពីក្លឹប ផប ហើយត្រូវជនសង្ស័យមានគ្នា៣នាក់ដែលជិះម៉ូតូ២គ្រឿងតាមមកពីក្រោយ ធ្វើសកម្មភាពដកកាំភ្លើងខ្លីផ្ជង់ប្លន់យកម៉ូតូតែមិនបានសម្រេច ហេតុការបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៤៣០ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យុវជនរងគ្រោះមានឈ្មោះ នាក់ ចាន់ណាក់ អាយុ១៩ឆ្នាំ មុខរបរជាសិស្សនៅវិទ្យាល័យបឹងត្របែក ស្នាក់នៅម្ដុំវត្តសន្សំកុសល ដែលជាម្ចាស់ម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីម ឆ្នាំ២០១៣ឡើងសេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CZ. 4283 ។
តាមសម្ដីយុវជនជនរងគ្រោះខាងលើបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុពួកគេមានគ្នា៤នាក់ប្រុស១ស្រី៣នាក់បានជិះម៉ូតូឌុបគ្នាចេញពីក្លឹបផបដោយស្រីៗអង្គុយពីក្រោយ បំណងត្រឡប់ទៅផ្ទះវិញនៅម្ដុំវត្តសន្សំកុសលដោយធ្វើដំណើតាមបណ្ដោយផ្លូវ៤៣០ ខណៈមកដល់ចំណុចកើតហេតុខាងលើក៏លេចមុខជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿងមួយគ្រឿងនិចនិងមួយគ្រឿងទៀតមិនចាំម៉ាក បានមកគៀរម៉ូតូអោយឈប់ហើយដកកាំភ្លើងខ្លីផ្ជង់ប្លន់ភ្លាមៗនោះយុវជនរងគ្រោះផ្ដួលម៉ូតូហើយដកសោរបោះចោលរួចរត់គេចខ្លួនភ្លាមៗត្រូវបានអ្នកឃើញហេតុការណ៍ទៅសួរនាំហើយដឹកយុវជនរងគ្រោះមកកន្លែងកើតហេតុវិញចំណែកជនសង្ស័យមិនដឹងថាយកម៉ូតូទៅយ៉ាងមិចក៏នាំគ្នាគេចខ្លួនបាត់ស្រម៉ោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានត្រឹមតែមកនាំយុវជនរងគ្រោះទៅសួរនាំនៅប៉ុស្តិនគរបាលផ្សារដើមថ្កូវនិងអោយជនរងគ្រោះដាក់ពាក្យបណ្ដឹងតែជនរងគ្រោះមិនព្រមដាក់ពាក្យបណ្ដឹងនោះទេបន្ទាប់មកសមត្ថកិច្ចក៏បានប្រគល់ម៉ូតូអោយជនរងគ្រោះវិញ៕