សារព័ត៌មានAP បានផ្សាយថា ធនាគាពិភពលោក បានប្រកាសផ្តល់ជំនួយជាទឹកប្រាក់១៥០លានដុល្លារជួយដល់ប្រទេស ក្នុងតំបន់អាមេរិកឡាទីននិង ការីប៊ីន សម្រាប់ទប់ស្កាត់វីរុស ហ្សីកា ។
ទឹកប្រាក់១៥០លានដុល្លារនឹងជួយដល់តំបន់អាមេរិកឡាទីននិងតំបន់ការ៉ាប៊ីន ត្រូវបានផ្តល់ឲ្យជាបន្ទាន់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលតាមការស្នើរសុំរបស់ប្រទេសក្នុងតំបន់នោះ។ការផ្តល់ជំនួយរបស់ធនាគាពិភពលោកនឹងធ្វើឲ្យវិធានការថ្មីក្នុងការទប់ស្កាត់ប្រកបដោយប្រសិទ្ធិភាពបំផុត ។ បុគ្គលដែលងាយឆ្លងវីរុសនេះគឺស្តីមានផ្ទៃ ត្រូវតាមដាន់យកចិត្តទុកដាក់បំផុត។
តាមការប៉ាន់ប្រមានរបស់ធនាគាពិភាពលោក ការផ្ទុះឡើងនៃជំងឺហ្ស៊ីការនេះបានបំផ្លាញទ្រព្យសម្បត្តិសេដ្ឋកិច្ចប្រទេសក្នុងតំបន់នោះយ៉ាងតិច៣,៥ពាន់លានដុល្លារ។ ប្រទេសដែលអាស្រ័យច្រើនទៅលើវិស័យទេសចរណ៍រងផលប៉ះពាល់យ៉ាងខ្លាំង។
ពេលនេះអាមេរិកនិងប្រទេសប្រេស៊ីលបានសហការគ្នាបង្កើតកម្មវិធីស្រាវជ្រាវស្វែងរកវ៉ាស់សាំង ប្រឆាំងវីរុសហ្ស៊ីការ។ នៅពេលនេះដែរក្រុមវិជ្ជសាស្ត្រស្រាវជ្រាវក៏បានរកឃើថ្នាំព្យាបាលវីរុសហ្ស៊ីកា ប៉ុណ្តែស្ថិតនៅក្នុងដំណាក់កាលដំបូងប៉ុណ្ណោះ។ ក្រុមស្រាវជ្រាវទើបតែបានពិសោធទៅលើសត្វកណ្តុលប្រកបដោយជោគជ័យ ជាមូលដ្ឋាន នឹងជាក្តីសង្ឃឹម ក្នុងការព្យាបាលវិរុសហ្សីការនេះបាន៕