គ្រាប់បែកពីរគ្រាប់ដែលក្រុមជនដៃដល់បានបង្កៃនៅក្នុងធុងសម្រាប់លើរថយន្តក្រុង ស្ថិតនៅខេត្តGuangdong កាលពីថ្ងៃទី១៨ខែមករា បណ្តាលឲ្យអ្នកដំណើរ៦នាក់រងរបួស។
គ្រាប់បែកបានផ្ទុះកាលពីរសៀលថ្ងៃទី១៨ បណ្តាលមនុស្ស៦នាក់រងរបួស ក្នុងនោះមាន៥នាក់រងរបួសស្រាល ។ គ្រាប់បែកទីមួយបានផ្ទុះឡើង នៅវេលាម៉ោង ១៥និង៣០នាទី ធ្វើឲ្យបែកកញ្ចក់រថយន្ត បែកខ្ទេច និងរបួស៤នាក់ ។
គ្រាប់បែកទីពីរបានផ្ទុះឡើងក្រោយរយៈពេល៤៥នាទី នៅលើរថយន្តក្រុងមួយផ្សេងទៀតស្ថិតនៅក្បែរកន្លែងដដែល បណ្តាលឲ្យអ្នកដំណើរ ២នាក់រងរបួស។
ប៉ូលិស នៅក្នុងតំបន់បានឲ្យដឹងថា ជនសង្ស័យពីរនាក់ត្រកូល លៀង (Liang )អាយុ២២ឆ្នាំ ត្រូវបានចាប់ខ្លួននៅវេលាម៉ោង២៣ ស្ថិតនៅ អាគាឃុនដូសម្រាប់ជួល ។ ជនសង្ស័យខាងលើ បានទទួលកំហុសពីការវាយប្រហារខាងលើ ។
ប៉ូលិសនៅកន្លែងកើតហេតុសូមមិនផ្តល់ព័ត៌មានបន្ថែមឡើយ ពីបំណងបង្ករឲ្យមានការវាយប្រហរខាងលើ ។ គេមិនទាន់ដឹងថាជាការវាយប្រហារភេរវកម្មឬជាកុំនុំនោះដែរ៕