ការវាយប្រហារភេរវកម្មនៅក្នុងប្រទេសអេហ្ស៊ីប បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន ពេលនេះក្រុមភេរវកម្ម IS បានចេញមុខទទួលស្គាល់ថាជាសកម្មភាពវាយប្រហាររបស់ខ្លួន។តាមការលើកឡើងរបស់មន្រ្តី រដ្ឋាភិបាលអេហ្ស៊ីប បានឲ្យដឹងថា ហេតុការបំផ្ទុះគ្រាប់បែកនៅក្នុងព្រះវិហារ ស្ថិតនៅភាគខាងជើង ទីក្រុងគ៊ែរ ប្រទេសអេហ្ស៊ីប ក្នុងពេលមានពិធីថ្វាយបង្គុំ តាមបែបសាសនា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ចំនួនអ្នកស្លាប់កើនឡើងដល់ ៤៧នាក់ និងរបួស ២៧នាក់ផ្សេងទៀត។
សារព័ត៌មាន CNN បានឲ្យដឹងថា ក្រុមឧទ្ទាម IS បានអះអាងពីការទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែក អត្តឃាតនៅក្នុងវិហារមួយកន្លែងក្នុងប្រទេសអេហ្ស៊ីប ស្របពេលដែលចំនួនអ្នកស្លាប់កើនឡើងដល់ ៤៧នាក់នៅព្រឹកថ្ងៃចន្ទនេះ ដោយក្នុងនោះអ្នកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ មានចំនួនរហូតដល់ទៅ ២៧នាក់ និងឈាន់ដល់ រដ្ឋាភិបាលអេហ្ស៊ីប ប្រកាសដាក់ប្រទេសក្នុងភាព អាសន្នរយៈពេល ៣ខែថែមទៀតផង។
យោងតាមសារព័ត៌មាន ABC News ចេញផ្សាយកាលពី ថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ការវាយប្រហារនេះ បានកើតឡើងនៅទីក្រុង Nile Delta ដែលការវាយប្រហារនេះ បានកើតឡើងមុនពេលដែលសម្តេច Pope Francis នឹងធ្វើទស្សនកិច្ច នៅអេហ្ស៊ីបក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតនេះ៕