MENU
ស្រ្តីខ្មែរម្នាក់ បម្រើការងារតាមផ្ទះនៅ អារ៉ាប៊ី សាអូឌីត ត្រូវបានស្ថានទូតជួយនាំមក កម្ពុជាវិញ
ព័ត៌មានជាតិ | ថ្ងៃសៅរ៍ ទី២០ កុម្ភៈ ២០១៦, ០៩:៥៧ | ៦២៥ ដង | ចុចបញ្ចេញមតិ (០)

ភ្នំពេញ៖​យោងតាមសេចក្តីប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​បាន​ឲ្យ​ដឹងថា​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​ករណី​ស្ត្រី​ខ្មែរ​១​រូប​ឈ្មោះ​ហ៊ីម​ស្រី​ដែល​បាន​ទៅ​ធ្វើ​ការ​ជាអ្នក​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​​​ លោករដ្ឋមន្រ្តីការបរទេសបានណែនាំដល់ស្ថានទូតជួយដល់នាង។​ស្ត្រី​ឈ្មោះ ហ៊ីម ស្រី​ដែល​ជាស្ដ្រី​ខ្មែរ​អ៊ីស្លាម​មួយ​រូប ​កំពុង​ជួប​ការ​លំបាក​ក្នុង​ការងារ ដោយ​មាន​សុខ​ភាពខ្សោយ​ និង​មិន​អាច​ប្រឈម​ជាមួយ​អាកាស​ធាតុ​ត្រជាក់​នៅ​ប្រទេសអារ៉ាប៊ី សាអូ​ឌីត ។

លោកឧបនាយក​រដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តី​ការបរទេស និង​សហ​ប្រតិ​បត្តិការ​អន្តរ​ជាតិ បាន​ណែ​នំាឲ្យស្ថានឯកអគ្គរាជ​ទូត​កម្ពុជា​ប្រចាំរដ្ឋកូវ៉ែត ឲ្យ​យក​ចិត្តទុក​ដាក់​អន្តរាគមន៍​ជួយ​ស្ត្រី​ឈ្មោះ ហ៊ីម ស្រី​ដែល​ជាស្ដ្រី​ខ្មែរ​អ៊ីស្លាម​មួយ​រូប ​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ងារ ដោយ​មាន​សុខ​ភាពខ្សោយ​ និងមិនអាច​ប្រឈមជាមួយ​អាកាស​ធាតុត្រជាក់នៅ​ប្រទេស​អារ៉ាប៊ី សាអូឌីត ឲ្យ​បាន​វិល​ត្រឡប់​មក​មាតុ​ប្រទេស​វិញ តាម​បំណង​ប្រាថ្នា។

       ក្រសួងការបរទេសបន្តថា​ក្រោយពីមានការអន្តរាគមន៍យ៉ាងស្វិតស្វាញរបស់ស្ថានទូត ក្រុមហ៊ុន​នាំ​ពលករ និង​ម្ចាស់ផ្ទះ បានយល់​ព្រមរៀបចំឲ្យ​ស្ត្រី​ឈ្មោះ ហ៊ីម ស្រី ​វិលត្រឡប់ មក កម្ពុជាវិញ ដោយ​ផ្តល់​សំបុត្រយន្ត​ហោះពីទីក្រុងរីយ៉ាត មកទីក្រុងបាងកក ហើយ ក្រុម ហ៊ុន មកទទួលបន្តនៅ​បាងកក ធ្វើដំណើរ​មកកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត ។ស្ត្រីឈ្មោះ ហ៊ីម ស្រីនឹង​មកដល់បាងកកនៅ​ថ្ងៃទី​២០ខែកុម្ភៈឆ្នាំ២០១៦វេលាម៉ោង១១:៣៥​ នាទី តាម​ជើង​យន្ត​ហោះ​ QR ០៨៣៤ ។

 

 

Tags:
  • ស្រ្តីខ្មែរម្នាក់
  • អារ៉ាប៊ី សាអូឌីត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥